ប៉ូឡូញថ្កោលទោសបេឡារុស បន្ទាប់ពីមនុស្ស ៤នាក់ដែលគេជឿថាជាជនភៀសខ្លួនបានស្លាប់នៅតំបន់ព្រំដែនរវាងបេឡារុស និងប៉ូឡូញ

អត្ថបទដោយ៖
AMS OneMinute

រដ្ឋាភិបាលប៉ូឡូញនឹងបញ្ជូនកងទ័ពបន្ថែម ៥០០នាក់ និងយានយន្ដឯកទេសចំនួន ៨ គ្រឿងទៅតំបន់ព្រំដែននៅក្នុងសប្ដាហ៍នេះ ដើម្បីពង្រឹងការប្រឆាំងនឹងកំណើននៃសម្ពាធជនអន្តោប្រវេសន៍ដែលខ្លួនបាននិយាយថា បេឡារុស និងរុស្ស៊ីជាអ្នកបង្កើតឡើង ដើម្បីបង្កអស្ថិរភាពក្នុងសហភាពអឺរ៉ុប និងរដ្ឋជាសមាជិកទាំង ២៧។

មកទល់ពេលនេះ មិនទាន់មានការឆ្លើយតបយ៉ាងណាពីរដ្ឋាភិបាលបេឡារុស និងរុស្ស៊ីចំពោះការចោទប្រកាន់ថ្មីៗរបស់នាយករដ្ឋមន្រ្តីប៉ូឡូញនោះឡើយ។

ប្រភព៖ DW

ads banner