អូស្ត្រាលីបានប្រកាសលុបចោលការបញ្ជាទិញនាវាមុជទឹកពីបារាំង ដើម្បីចាប់ផ្តើមសាងសង់នាវាមុជទឹកខ្លួនឯង

អត្ថបទដោយ៖
AMS OneMinute

អូស្ត្រាលីបានប្រកាសលុបចោលការបញ្ជាទិញនាវាមុជទឹកពីបារាំង ដើម្បីចាប់ផ្តើមសាងសង់នាវាមុជទឹកខ្លួនឯងដោយប្រើប្រាស់បច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរចែករំលែកដោយ អាមេរិក និងអង់គ្លេស បន្ទាប់ពីបានធ្វើភាពជាដៃគូសន្តិសុខជាមួយគ្នាក្រោមឈ្មោះ AUKUS។

ការសម្រេចចិត្តនេះបានធ្វើឱ្យបារាំងខឹងសម្បារ ហើយរដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian ចោទប្រកាន់រដ្ឋបាលBiden ថាបន្តនិន្នាការនយោបាយរបស់Trump ដូចជា ឯកតោភាគីនិយម មិនអាចទាយទុកជាមុនបាន ឃោរឃៅ និងមិនគោរពដៃគូ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel និយាយថា លោកពិបាកយល់ពីការសម្រេចចិត្តរបស់អូស្ត្រាលី អង់គ្លេស និងអាមេរិក។

មន្ត្រីជាន់ខ្ពស់ មកពីអាមេរិក និងសហភាពអឺរ៉ុបនឹងត្រូវជួបប្រជុំគ្នា នៅរដ្ឋ Pennsylvania ចុងខែនេះ សម្រាប់កិច្ចប្រជុំបើកសម្ភោធក្រុមប្រឹក្សាពាណិជ្ជកម្មនិងបច្ចេកវិទ្យា អាមេរិក-សហភាពអឺរ៉ុប ដែលទើបបង្កើតថ្មី។

ប្រភព៖ Reuters

ads banner