ក្នុងកិច្ចប្រជុំមួយនៅទីក្រុងញូវយ៉ក រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបបានសម្តែងការគាំទ្រ និងសាមគ្គីភាពជាមួយបារាំង ក្នុងការពិភាក្សាពីការលុបចោលនូវការបញ្ជាទិញនាវាមុជទឹករបស់អូស្រ្តាលីជាមួយបារាំង

អត្ថបទដោយ៖
AMS OneMinute

ក្នុងកិច្ចប្រជុំមួយនៅទីក្រុងញូវយ៉ក រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបបានសម្តែងការគាំទ្រ និងសាមគ្គីភាពជាមួយបារាំង ក្នុងការពិភាក្សាពីការលុបចោលនូវការបញ្ជាទិញនាវាមុជទឹករបស់អូស្រ្តាលីជាមួយបារាំង ហើយបែរទៅគាំទ្រកិច្ចព្រមព្រៀងជាមួយអាមេរិក និងអង់គ្លេសវិញ។

ប្រធានផ្នែកគោលនយោបាយការបរទេសរបស់សហភាពអ៉ឺរ៉ុបលោក Josep Borrel បានថ្លែងថា៖ “កិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នា ព្រមទាំងការសម្របសម្រួលកាន់តែច្រើន គឺត្រូវការជាចាំបាច់ ដើម្បីសម្រេចបាននូវស្ថិរភាព និងសន្ដិភាពសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក”។

អ្នកវិភាគមួយចំនួនមើលឃើញថា ការបរាជ័យ និងទំនាស់លើកិច្ចព្រមព្រៀងនេះ បង្ហាញពីការចុះទន់ខ្សោយនៃសម្ព័ន្ធភាពរវាងសម្ព័ន្ធមិត្តអង្គការណាតូ ដោយសារខ្វះទំនុកចិត្តលើគ្នា។

យ៉ាងណាមិញ អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki រំពឹងថាប្រធានាធិបតីអាមេរិកលោក Biden នឹងបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយដៃគូចាស់ និងជិតស្និទ្ធបំផុតម្នាក់របស់ខ្លួន លើបញ្ហាប្រឈមជាច្រើនដែលពិភពលោកកំពុងជួបប្រទះ នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំងលោក Macron នាពេលខាងមុខ។

ប្រភព៖ Reuters

ads banner