២១ កញ្ញា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. អាកាសយានដ្ឋានអន្តរជាតិតារាសាគរតម្លៃជាង ២០០លានដុល្លារ ក្នុតខេត្តកោះកុង នឹងសាងសង់រួចរាល់នៅក្នុងខែតុលា ហើយនឹងត្រៀមដាក់ឱ្យដំណើរការសាកល្បងនៅថ្ងៃទី ៣០ ធ្នូ ឆ្នាំ២០២១ – ថ្មីៗ

២. កម្ពុជាគ្រោងប្រើរយៈពេលប្រមាណ ២-៣ខែ ដើម្បីដំណើរការរៀបចំពិធីរត់ភ្លើងគប់ឆ្លងកាត់បណ្ដាប្រទេសអាស៊ាន និងជុំវិញបឹងទន្លេសាប រហូតដល់ពិធីបើកការប្រកួតផ្លូវការនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ – FN

៣. សត្វគោក្របីចំនួនជិត ១ពាន់ក្បាលរបស់ពលរដ្ឋនៅស្រុកស្នួល ដែលកំពុងតែគំរាមកំហែងដោយជំងឺដុំពក ត្រូវបានអាជ្ញាធរបើកយុទ្ធនាការចាក់ថ្នាំព្យាបាល ខណៈពពួកជំងឺប្រភេទថ្មីឆ្លងតាមរយៈឈាមចម្លងដោយសត្វមូស ឬតុកកែខាំ – កោះសន្តិភាព

៤. ថ្នាំញៀនហេរ៉ូអុីនជិត ៣តោន តម្លៃ ២,៧ពាន់លានដុល្លារដែលដឹកពីអាហ្វហ្គានីស្ថាន ត្រូវបានឥណ្ឌារឹបអូសនៅកំពង់ផែឥណ្ឌាភាគខាងលិច ខណៈជនជាតិឥណ្ឌាពីរនាក់ត្រូវបានចាប់ខ្លួន – The Guardian

៥. អាមេរិកនឹងបើកទ្វារស្វាគមន៍ឡើងវិញ ចំពោះអ្នកដំណើរតាមផ្លូវអាកាសមកពីប្រទេសចំនួន ៣៣ រួមមានចិន ឥណ្ឌា ប្រេស៊ីល និងប្រទេសអឺរ៉ុបភាគច្រើន ដែលបានទទួលការចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ – Reuters

ads banner