រាជបណ្ឌិត្យសភាកម្ពុជា នឹងអភិវឌ្ឍឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប ជា

អត្ថបទដោយ៖
AMS OneMinute

១. ឧទ្យានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត
២. ទីកន្លែងអភិរក្សព្រៃឈើបរិស្ថានធម្មជាតិ
៣. កន្លែងជំរកសត្វគ្រប់ប្រភេទ
៤. កន្លែងផលិតផលិតផលមួយនៅកម្ពុជា និង
៥. កន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈជូនប្រជាជន ពិសេសគឺប្រជាជនដែលរស់នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បាននិងកំពុងអនុវត្តគម្រោងមួយចំនួនក្នុងនោះ រួមមាន៖ គម្រោងចិញ្ចឹមគោទឹកដោះ, គម្រោងបណ្ដុះ និងដាំកូនឈើ, គម្រោងចិញ្ចឹមពពែ និងគម្រោងស្រាវជ្រាវ គាំពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីស្តារគម្របព្រៃឈើរួមចំណែកទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។

ប្រភព៖ RAC Media

ads banner