អាសយដ្ឋានអេឡិចត្រូនិករបស់អ្នកបកប្រែជនជាតិអាហ្វហ្កានីស្ថានរាប់រយនាក់ ដែលធ្វើការជាមួយកងកម្លាំងយោធាអង់គ្លេស រួមទាំងអ្នកបកប្រែមួយចំនួនដែលកំពុងលាក់ខ្លួនពីក្រុមតាលីបង់

អត្ថបទដោយ៖
AMS OneMinute

អាសយដ្ឋានអេឡិចត្រូនិករបស់អ្នកបកប្រែជនជាតិអាហ្វហ្កានីស្ថានរាប់រយនាក់ ដែលធ្វើការជាមួយកងកម្លាំងយោធាអង់គ្លេស រួមទាំងអ្នកបកប្រែមួយចំនួនដែលកំពុងលាក់ខ្លួនពីក្រុមតាលីបង់ ត្រូវបានចែកចាយបន្ទាប់ពីមានការបែកធ្លាយទិន្នន័យដោយក្រសួងការពារជាតិអង់គ្លេស។

អ្នកបកប្រែជាង ២៥០នាក់ទទួលបានសារអ៉ីមែលរបស់ក្រសួងការពារជាតិអង់គ្លេស ដែលមានខ្លឹមសារថា អង់គ្លេសនឹងប្ដេជ្ញាជួយជម្លៀសពួកគេមកអង់គ្លេស។ អ្នកបកប្រែខ្លះបានឆ្លើយតបទៅនឹងសារអ៉ីមែល ព្រមទាំងពន្យល់ពីស្ថានភាពគ្រោះថ្នាក់ រួមទាំងឈ្មោះពិត និងរូបភាពរបស់ពួកគេ។

អ្នកបកប្រែមួយរូបដែលបានទទួលសារនេះ បាននិយាយថា៖ “កំហុសនេះអាចបង្កហានិភ័យដល់អាយុជីវិតរបស់អ្នកបកប្រែដែលធ្វើការឱ្យអង់គ្លេសទាំងអស់ ជាពិសេសអ្នកដែលមិនទាន់ចាកចេញពីអាហ្វហ្កានីស្ថាន និងកំពុងលាក់ខ្លួនពីក្រុមតាលីបង់។”

រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Ben Wallace សូមអភ័យទោសចំពោះជនជាតិអាហ្វហ្កានីស្ថានដែលរងផលប៉ះពាល់ដោយការបែកធ្លាយទិន្នន័យនេះ និងអ្នកដែលរដ្ឋាភិបាលអង់គ្លេសកំពុងធ្វើការជាមួយ ដើម្បីធ្វើការណែនាំអំពីសន្តិសុខសុវត្ថិភាពសំរាប់ពួកគេ។

ប្រភព៖ Al Jazeera

ads banner