វៀតណាមស្លាប់២៣៦នាក់ទៀត រីឯថៃ ១៣២នាក់
ប្រទេសវៀតណាមបានប្រកាសពីការស្លាប់មនុស្សព្រោះជំងឺកូវីដ១៩ ចំនូន២៣៦នាក់បន្ថែមទៀត ខណៈថៃថា មានស្លាប់១៣១នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយនេះ។
វៀតណាមបានចេញផ្សាយថា កាលពីថ្ងៃទី២៣ កញ្ញា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន២៣៦នាក់ទៀត បណ្តាលឲ្យអ្នកស្លាប់សរុបនៅប្រទេសនេះបានកើនដល់ ១៨០១៧នាក់ហើយ។ ក្រៅពីនេះ ក៏ប្រកាសពីការឆ្លងថ្មី ជិត១ម៉ឺននាក់ទៀតដែរ។
រីឯប្រទេសថៃវិញ នាព្រឹកថ្ងៃទី២៤ កញ្ញា នេះបានប្រកាសថា ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ខ្លួនមានមនុស្សស្លាប់ព្រោះកូវីដ ចំនួន១៣២នាក់ទៀត ធ្វើឲ្យអ្នកស្លាប់សរុបកើនដល់ ១៦០១៦នាក់ហើយ ហើយក៏ប្រកាសថា មានឆ្លងថ្មីៗ ចំនួន១២៦៩៧នាក់ទៀតដែរ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ