ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ការងាររបស់អ្នកដំណើរការទៅដោយល្អប្រសើរណាស់ អ្វីៗនឹងជួបតែភាពជោគជ័យ ចំណែកឯបញ្ហាធំតូចក៏មិនកើតឡើងឡើយក្នុងពេលនេះ។ ថ្ងៃនេះជាពេលាល្អបំផុតក្នុងការបញ្ចប់ការងារ ក៏ដូចជាដោះស្រាយបញ្ហាតូចធំដែលមានតាំងពីយូរមកហើយ។​ ចំពោះការបណ្តាក់ទុន ការផ្លាស់ប្តូរស្ថានភាពការងារគឺអាចធ្វើបានទាំងអស់ ដូច្នេះមិនគួរមានភាពស្ទាក់ស្ទើរនោះទេ។ ដោយឡែក សូមចាប់ផ្តើមការងារសំខាន់ក្នុងពេលព្រឹក ពីព្រោះលោកអ្នកអាចនឹងខ្វះខាតពេលវេលាចាប់ពីពេលថ្ងៃត្រង់។ ទន្ទឹមនឹងនេះ សូមយកចិត្តទុកដាក់ជាមួយមនុស្សចាស់នៅក្នុងគ្រួសារ។​

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរ សម្រាប់អាជីពទាំងឡាយ។ លោកអ្នកអាចទទួលបានអំណោយផលយ៉ាងពេញចិត្តសម្រាប់កិច្ចការងារ និងអាជីវកម្ម ហើយបញ្ហារំខាននានាក៏មិនកើតឡើងនោះទេ។​ ប្រការសំខាន់ដែលត្រូវយកចិត្តទុកសដាក់គឺការធ្វើទំនាក់ទំនងជាមួយមនុស្សលើបង្គាប់ និងដៃគូពាណិជ្ជកម្ម។ ការរយាលទៅឆ្ងាយ ធ្វើឲ្យលោកអ្នកបាត់បង់ពត៌មាន និងបាត់បង់ទំនុកចិត្ត។ ដោយឡែក លោកអ្នកអាចរំពឹងថាទទួលបានដំនឹងល្អទាក់ទងនឹងហិរញ្ញវត្ថុ ដូច្នេះសូមមានភាពរីករាយទទួលយកលាភសំណាងនេះ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់លោកអ្នកហាក់ប្រទះភាពរឹងស្ទះបន្តិច។ មានមនុស្សមួយចំនួនកំពុងមិនពេញចិត្តទៅលើជំហានរបស់អ្នក ពិសេសការសម្រេចចិត្ត។ ប្រសិនបើលោកអ្នកមានមនុស្សក្រោមបង្គាប់ សូមព្យាយាមយល់ដឹងពីស្ថានភាពឲ្យច្បាស់ ធ្វើយ៉ាងណាកុំបង្កើតភាពយល់ច្រលំ ឬដោះស្រាយភាពយល់ច្រលំនោះឲ្យបានរួសរាន់។ ​ក្រៅពីនេះ​ លោកអ្នកអាចប្រឈមនឹងផលលំបាកខ្លាំង ហើយប្រសិនបើអ្នកមិនអាចទប់ទល់នឹងចរិកឆេវឆាវដូចភ្លើងចំបើងបាននោះទេ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មកំពុងមានដំណើរការល្អប្រសើរណាស់ លោកអ្នកមានមនុស្សជាច្រើនចាំគាំទ្រ និងលើកទឹកចិត្ត ដូច្នេះផលលំបាកនានធានាថាអាចនឹងដោះស្រាយបានដោយងាយស្រួល។ សូមកុំមានការអាក់អន់ក្នុងចិត្ត ភាពលំបាកចំពោះមុខក្នុងពេលនេះនឹងអាចដោះស្រាយបានរួចរាល់ក្នុងពេលយ៉ាងឆាប់រហ័ស។ ក្នុងនោះដែរ លោកអ្នកមិនអាចសំដែង ឬបញ្ចេញគំនិតចំពោះហេតុកាណ៍ដែលបានកើតឡើងត្រង់ៗបាននោះទេ។ ការរក្សាភាពស្ងៀមស្ងាត់ បំពេញការងារតាមគម្រោង និងការធ្វើទំនាក់ទំនងល្អជាមួយមនុស្សជុំវិញ នៅតែជាជម្រើសល្អបំផុត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់កិច្ចការងារទាំងឡាយអាចសម្រេចទៅបានដោយមិនបានភាពរឹងស្ទះនោះទេ។ ពាក្យសម្តីរបស់អ្នកទទួលបានការជឿទុកចិត្ត ហើយការងាររបស់អ្នកក៏មានការគាំទ្រយ៉ាងខ្លាងផងដែរ ដូច្នេះលោកអ្នកអាចបោះជំហានដោយភាពជឿជាក់ ហើយក៏ទទួលបានទិន្នផលជាទីគាប់ចិត្តផងដែរ។ ក្នុងនោះចំពោះលោកអ្នកដែលធ្វើការទាក់ទងនឹងផ្នែកសិល្បៈគឺអាច​នឹងទទួលបានការកត់សម្គាល់ កោតសរសើរ និងជួយទំនុកបម្រុងក្នុងកំរិតខ្ពស់។ ហើយប្រសិនបើអ្នកនឹងរៀបចំពិធីមង្គល ឃើញថានឹងបានប្រសើរណាស់។​

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងាររបស់អ្នកកំពុងស្ថិតក្នុងដំណើរការល្អប្រសើរ។ ថ្ងៃនេះក៏ជាពេលវេលាល្អបំផុតក្នុងការតាំងបង្ហាញលទ្ធផលការងារ ឬធ្វើការសម្រេចចិត្តលើការងារតូចធំដែលអ្នកប៉ងប្រាថ្នាផងដែរ។ ក្នុងនោះប្រសិនបើអ្នកយកចិត្តទុកដាក់បន្ថែមជាមួយមនុស្សនៅជុំវិញខ្លួន គឺអ្នកទទួលបាកការគាំទ្រ ព្រមទាំងពត៌មានគ្រប់គ្រាន់សម្រាប់ការអនុវត្តការងារផងដែរ។ ក្រៅពីនេះភាពរំភើបភ្ញាក់ផ្អើល ការប្រថុយប្រថាន គឺមិនគួរធ្វើឡើយ។ សូមរក្សាភាពស្ងៀមស្ងាត់ ហើយបន្តការងាររបស់អ្នកជាធម្មតា។​

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកហាក់ស្ថិតក្នុងដំណាក់កាលនៅហ្នឹងហ្ន៎។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបំពេញការងារបានចប់សព្វគ្រប់​។ ចំពោះលោកអ្នកជាអាជីករនឹងទទួលបានការគាំទ្រដោយអតិថិជនល្អ ហើយផលចំណេញក៏ទទួលបានច្រើនគួរឲ្យកត់សម្គាល់។ លោកអ្នកជាអាជីវករ សូមយកចិត្តទុកដាក់នឹងភាពប្រែប្រួលពីមជ្ឃដ្ឋានខាងក្រៅជាពិសេស ហើយការជឿទុកចិត្តមនុស្សដែលធ្លាប់មានភាពអាកអន់នឹងគ្នា គឺជាចំណុចហានិភ័យ។ ក្នុងរយៈពេលនេះ សូមព្យាយាមកែប្រែការតុបតែងខ្លួន ឬការស្វែងរកចំណេះដឹងវិជ្ជាជីវៈដើម្បីឲ្យអ្នកអាចសម្របទៅនឹងស្ថានភាពការងារបាន។​

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម សូមព្យាយាមធ្វើយ៉ាងណាមិនឲ្យខកខានឳកាសរកប្រាក់ចំណេញ។ ប្រសិនបើអ្នកធ្វើសកម្មភាពដោយយកចិត្តទុកដាក់ និងពឹងពាក់ទៅលើគម្រោង នោះនឹងទទួលបានជោគជ័យជាទីពេញចិត្ត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការផ្លាស់ប្តូរ ដូច្នេះលោកអ្នកមិនចាំបាច់នៅត្រាំត្រែងជាមួយការងារចាស់ ដែលមិនមានភាពរីករាយ ឬចម្រើនលូតលាស់នោះទេ។ ក្រៅពីនេះ អ្នកប្រហែលជាទទួលបានការងារច្រើនណាស់ ដូច្នេះសូមចាត់ចែងការងារ ឬចែករំលែកការងារខ្លះទៅមិត្តរួមការងារ។ ប្រការដែលត្រូវប្រុងប្រយ័ត្ន គឺការទន់ទោរជាមួយទឹកចិត្ត។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។​ អាជីពរបស់អ្នកដំណើរការទៅជាប្រក្រតី។ លោកអ្នកអាចបន្តការងារ ចាប់ផ្តើមការងារថ្មី ឬការបណ្តាក់ទុនបានយ៉ាងល្អ។ ផលចំនេញ និងស្ថានភាពហ្នឹងហ្ន៎ក្នុងអាជីពនឹងកើតឡើងក្នុងពេលដំណាលគ្នា។ ដោយឡែក លោកអ្នកអាចប្រទះនឹងការផ្លាស់ប្តូរស្ថានភាពការងារលឿន ដូច្នេះសូមលោកអ្នកប្រកាន់ខ្ជាប់ជំហានជាមួយពត៌មានពិតប្រាកដដែលអ្នកទទួលបាន។ ប្រការចំបាច់បំផុត គឺលោកអ្នកគួរចំណាយពេលវេលាខ្លះសម្រាប់សុភមង្គលខ្លួនឯង ពិសេសការរក្សាសុខភាពរាងកាយ។​

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះអ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះឳកាសដែលអាចមានបញ្ហាជាមួយមិត្តភក្តិក្នុងរង្វង់ការងារ ឬជាមួយថ្នាក់លើមានកំរិតខ្ពស់។ យកល្អគួរកុំចូលខ្លួនទៅពាក់ព័ន្ធ ឬប៉ះពាល់រឿងរ៉ាវស្រួចស្រាវនានា។ មតិយោបល់គួរតែត្រូវគិតគូរឲ្យបានម៉ត់ចត់ ហើយមិនគួរផ្តោះផ្តងរឿងរ៉ាវដែលមិនសំខាន់ ឬមិនទាក់ទងនឹងការងារ។ កំហុសអចេតនារបស់អ្នកនឹងស្ថិតក្នុងចិត្តអ្នកដទៃក្នុងពេលយូរ ដូច្នេះមិនគួរធ្វើឲ្យចំណុចនេះរំខានដល់ការងារអនាគតរបស់អ្នកនោះទេ។ ដោយឡែក លោកអ្នកទទួលបានអំណោយល្អប្រសើរក្នុងការគ្រប់គ្រង និងដោះស្រាយជម្លោះ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពនានានៅក្នុងថ្ងៃនេះមានភាពចម្រើនលូតលាស់ជាធម្មតា ដូច្នេះដើម្បីពន្លឿនការងារ អ្នកគួរព្យាយាមរកពេលវេលាដើម្បីធ្វើទំនាក់ទំនង ឬការធ្វើពាណិជ្ជកម្ម។ បញ្ហារបស់អ្នកក្នុងថ្ងៃនេះ គឺទាក់ទងនឹងស្ថានភាពហិរញ្ញវត្ថុ ដូច្នេះសូមគ្រប់គ្រងការចាយវាយ ពិសេសរាល់ករណីបំណុលនានានឹងធ្វើឲ្យអ្នកជួបការលំបាកខ្លាំង។ សូមរក្សាស្ថានភាពនេះពេញមួយថ្ងៃ ទើបជាការប្រសើរបំផុត។ ចំពោះទំនាក់ទំនងជាមួយមនុស្សជុំវិញ ការតាំងផ្សាយពាណិជ្ជកម្ម និងការបង្ហាញសមិទ្ធផលការងារ គឺជាចំណុចល្អប្រសើរសម្រាប់ការងារក្នុងថ្ងៃនេះ ពីព្រោះលោកអ្នកកំពុងត្រូវការការទទួលស្គាល់សម្រាប់ការអភិវឌ្ឍន៍ការងារ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីថ្ងៃនេះតម្រូវឲ្យលោកអ្នកគិតគូរឲ្យបានច្រើន ប្រយ័ត្នមានការថ្លោះធ្លោយ  បណ្តាលឲ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ។ លោកអ្នកមិនអាចពឹងពាក់លើអ្នកដទៃណាម្នាក់ឡើយក្នុងពេលនេះ ដូច្នេះសូមទុកចិត្តលើចំណេះដឹង និងជំនាញរបស់ខ្លួន ហើយព្យាយាមបំពេញការងារដោយខ្លួនឯង។ ការលំបាកមួយចំនួន គឺលោកអ្នកអាចសុំយោបល់ ឬធ្វើការពិភាក្សាបាន ប៉ុន្តែប្រការសំខាន់គឺលោកអ្នកត្រូវស្គាល់ស្ថានការណ៍ និងពិនិត្យពិច័យយោបល់នោះឲ្យបានម៉ត់ចត់ ពីព្រោះឳកាសចាញ់បោកគេកំពុងកើតឡើង។ ក្រៅពីនេះ គួរប្រយ័ត្នសកម្មភាព ព្រោះការរងរបួសកំពុងមានសញ្ញាណ។

ចំណាំ៖

ឆ្នាំទាំង៣ ឆ្លូវ រោង មមែ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានលាភសំណាងជាលុយកាក់ និងសម្ភារៈ។ ក្រៅពីនេះឳកាសការងារក៏នឹងកើតឡើងច្រើន ដូច្នេះលោកអ្នកនឹងមិនមានការលំបាកនៅក្នុងអាជីពឡើយ។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner