Ron​a​l​do​ ​គ្រាន់តែមក​​ហាត់​ ​មានអង្គរក្ស​ជិះឡាន​តាម​ការពារ​

Cr​i​s​t​i​an​o Ron​a​l​do​ ​ត្រូវ​បាន​គេ​ប្រទះឃើញ​មាន​អង្គរក្ស​២​នាក់​ជិះឡាន​ ​តាម​ការពារ​ពី​ក្រោយពេល​ធ្វើដំណើរ​ទៅ​កន្លែង​ហ្វឹកហាត់​របស់​ក្លឹប​ ​Manche​s​t​e​r ​United​ ​កាលពី​ពេលថ្មីៗនេះ​។​

​យ៉ាងណាក៏ដោយ​ ​នេះ​មិនមែន​លើកដំបូង​ទេ​ ​ក្នុង​នោះ​ ​អង្គរក្ស​ទាំងនោះ​ក៏បាន​ទៅ​មើលការខុសត្រូវ​ការពារ​សុវត្ថិភាព​ កីឡាករបាល់ទាត់រកចំណូលខ្ពស់ជាងគេ ឆ្នាំ២០២១រូបនេះដែរ នៅ​ពេល​ខ្លួន​ទៅចូលរួម​ប្រកួត​ជាមួយ​ក្លឹប​ ​Young​ ​Boy​s ​កាលពី​ស​ប្តាហ៍​មុន​ដែរ​។​

​អង្គរក្ស​ដែល​កីឡាករ សញ្ជាតិព័រទុយហ្គាល់ ទើបប្តូរមកលេខនៅក្លឹប មេន នូ ក្នុងប្រទេសអង់គ្លេសរូបនេះ ​ជួល​មកការពារ ​ត្រូវ​បាន​គេ​ដឹង​ថា​គេ​អ្នកមាន​បទពិសោធន៍​ខ្ពស់​ ​ដោយ​ពួកគេ​ធ្លាប់​ទាហាន​ ​ប៉ូលិស​ ​និង​កងការពារ​ជាដើម​៕​ ​ប្រភព​ពី​ ​Daily​mail​


លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner