ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងពេលនេះល្អជាមធ្យម។ ការងារនានានឹងដំណើរការទៅជាធម្មតា ប៉ុន្តែបញ្ហាតូចតាចមួយចំនួនក៏កើតឡើងផងដែរ។​ អ្នកមិនចាំបាច់ត្រូវបារម្ភច្រើននោះទេ ពីព្រោះអ្វីៗដោះស្រាយបាន។ ចំណុចដែលគួរជៀសវាង គឺការសង្ស័យច្រើន។ គួរសំគាល់ថា បើទោះអ្វីៗស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានក្តី អ្នកគួរគិតគូរពីការកែទម្រង់ផែនការការងារ ទើបកាន់តែប្រសើរ។ សម្រាប់ការធើ្វទំនាក់ទំនង ប្រហែលជាមិនទាន់ទទួលបានផលល្អទេ ដូច្នេះសូមបន្តការខិតខំប្រឹងប្រែង និងមានជំនឿចិត្តលើខ្លួនឯងជានិច្ច។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីរបស់លោកអ្នកស្រុតចុះ។  កិច្ចការងារ និងការរំពឹងទាំងឡាយមិនទាន់អាចសម្រេចផលក្នុងពេលនេះទេ លើសពីនេះបញ្ហាតូចតាចជាច្រើនកំពុងតែធ្វើឲ្យអ្នកខ្វល់ខ្វាយ និងពិបាករកផ្លូវដោះស្រាយ។ ក្នុងពេលនេះគួរកុំអនុវត្តសកម្មភាពការងារដោយឯកឯង ពីព្រោះភាពខ្វះចន្លោះមានច្រើន ឯកំហុសដែលកើតឡើងក៏ពិបាកដោះស្រាយ។ ក្រៅពីនេះសូមចងចាំថា គួរធ្វើការសម្រេចចិត្តដោយផ្អែកលើពត៌មានពិតប្រាកដ និងគ្រប់ជ្រុងជ្រោយ។ លោកអ្នកនៅតែអាចសុំជំនួយពីអ្នកដទៃ គ្រាន់តែគួរតែគិតគូរឲ្យបានវែងឆ្ងាយ។ ដោយឡែក សូមប្រយ័ត្នក្នុងការប្រើប្រាស់អារម្មណ៍ បើទោះបីជាលោកអ្នកយល់ថាជាការគួរក៏ដោយ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការធ្វើទំនាក់ទំនងសោះឡើយ ពិសេសជាមួយថ្នាក់លើ។ ចំពោះការពិភាក្សាទាក់ទងអាជីវកម្ម និងការងារ ពិសេសទាក់ទងនឹងប្រាក់ឈ្នួលគឺពិបាកនឹងអាចសម្រេចទៅបានណាស់។ ប៉ុន្តែអ្នកអាចកែប្រែស្ថានភាពបាន ប្រសិនបើអ្នកព្យាយាមឲ្យអស់ពីលទ្ធភាព និងរក្សាអាកប្បកិរិយាល្អជាមួយមនុស្សនៅជុំវិញខ្លួន។ ស្របពេលនេះដែរ សូមកុំបង្ហាញការងារ ឬគំនិតរបស់អ្នកច្រើនពេកទៅកាន់មិត្តរួមការងារ គួរតែរងចាំពេលសិន។ បើទោះបីជាយ៉ាងនេះក្តី លោកអ្នកនៅតែមានលទ្ធភាពពេញលេញដើម្បីយល់ដឹង និងដោះស្រាយបញ្ហា។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនឹងអាចសម្រេចផលជាទីគាប់ចិត្ត។ កំរិតនៃលាភសំណាងក្នុងថ្ងៃនេះឡើងខ្ពស់ណាស់ ដូច្នេះសូមព្យាយាមគ្រប់គ្រងស្ថានការនានា ហើយឆ្លើយតបដោយសុទិដ្ឋិនិយម។ ផ្ទុយទៅវិញ ចំពោះបញ្ហាដែលមិនទាក់ទងការងារគួរកុំយកចិត្តទុកដាក់ កុំចំណាយពេលឥតប្រយោជន៍ និងកុំធ្វើឲ្យស្ថានភាពរបស់ខ្លួនជំពាក់នឹងបញ្ហា។ លើសពីនេះ អ្នកអាចទទួលអារម្មណ៍ប្រែប្រួល ដូច្នេះកុំធ្វើអ្វីដែលខ្លួនមិនច្បាស់ ឬសុំការពិភាក្សាទើបមានសុវត្ថិភាពជាង។ យកល្អសូមលោកអ្នកចាកចេញពីស្ថានភាពដដែៗ ហើយចេញទៅប្រឈមនឹងស្ថានភាពខាងក្រៅ ទើបជាការល្អប្រសើរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។​ គួរកុំខ្លាចការវិនិយោគលុយនៅក្នុងអាជីវកម្មផ្ទាល់ខ្លួន ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់ ធ្វើការងារ ឬសម្រេចចិត្តឲ្យបានសមហេតុផល។ អ្វីដែលសំខាន់បំផុត រាសីថ្ងៃនេះសូមឲ្យអ្នកកុំចុះចាញ់នឹងភាពអស់សង្ឃឹម ឬបរាជ័យតិចតួច ដោយរួមទាំងបញ្ហាខ្លះជាមួយថ្នាក់លើក្តី។ កុំមានការបារម្ភសោះឡើយ ពីព្រោះអ្នកនឹងអាចរួចផុតពីការធ្វើការជ្រើសរើសដ៏លំបាកៗ និងស្ថានភាពស្មុគ្រស្មាញ។​ មនុស្សដែលនៅក្បែរលោកអ្នក​នឹងជួយយកអាសារ ហើយស្រលាញ់រាប់ងានអ្នកខ្លាំងណាស់ ដូច្នេះផលលំបាកយ៉ាងណាក៏មិនក្លាយជាទំងន់ដល់ការងារអ្នកឡើយ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីថ្ងៃនេះផ្តល់ឲ្យអ្នកនូវលទ្ធភាពសម្រេចការងារដោយជោគជ័យ។ ទន្ទឹមនឹងនោះដែរ ក៏សូមមានការប្រុងប្រយ័ត្ន ពីព្រោះភាពជោគជ័យនេះហាក់ស្ថិតក្នុងទីតាំងដែលមិនមានភាពប្រាកដប៉ុន្មានទេ។ សូមអ្នកព្យាយាមមក្តោបក្តាប់ស្ថានការណ៍ ក៏ដូចជាពត៌មានលំអិតឲ្យបានច្រើន។ ចូរត្រៀមខ្លួនជានិច្ចនឹងឆ្លើយតបឲ្យទាន់ពេលវេលា។​ ដោយឡែក ប្រសិនបើអ្នកកែប្រែស្ថានភាពតុបតែងខ្លួនបន្តិច គឹកាន់តែប្រសើរ។ ទន្ទឹមនឹងនេះ ការផ្សព្វផ្សាយពាណិជ្ជកម្ម ឬការតាំងបង្ហាញលទ្ធផលការងារគឺមានភាពចាំបាច់ ពីព្រោះលោកអ្នកកំពុងត្រូវការការគំាំទ្រ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរមានដំណើរការល្អជាប្រក្រតី។ រាសីថ្ងៃនេះហាមប្រាមមិនឲ្យធ្វើការហួសកំរិត។ សក្តានុពលនៃថាមពលរបស់អ្នកខ្ពស់ ប៉ុន្តែសូមសន្សំកម្លាំងទើបជាការល្អប្រសើរជាង។ លើសពីនេះ សូមកុំបង្កើតសកម្មភាពច្រើន ឬធំដុំ ប្រសិនបើអ្នកមានអារម្មណ៍អស់កំលាំង ប្រយ័ត្នកាន់តែមានភាពស្មុគ្រស្មាញ។ ចំពោះហិរញ្ញវត្ថុ សូមគិតគូរឲ្យបានម៉ត់ចត់ ពីព្រោះថ្ងៃនេះមិនមែនជាពេលវេលាល្អបញ្ចេញលុយកាក់នោះទេ។ ក្រៅពីនេះ ហាមផ្តាច់ការតស៊ូមតិជាមួយមិត្តរួមការងារ ពីព្រោះបើទោះបីជាលោកអ្នកមានហេតុផលយ៉ាងណា ក៏មានភាពមន្ទិលជានិច្ច។ ហេតុដូច្នេះសូមរក្សាភាពស្ងប់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានារបស់អ្នកមានដំណើរការទៅយ៉ាងល្អប្រសើរ ហើយអ្នកនឹងរំពឹងថាទទួលបានភាពជោគជ័យធំ ឬដែលនឹងទទួលផលចំណេញច្រើននៅរវាងពេលព្រឹក។ ទន្ទឹមនឹងនេះ លោកអ្នកអាចទទួលដំណឹងនៃការផ្លាស់ប្តូរការងារដែលមិនរំពឹងទុក ប៉ុន្តែមិនបាច់ត្រូវព្រួយបារម្ភទេ ពីព្រោះការផ្លាស់ប្តូរទាំងនោះមិនរំខានការងារអ្នកទេ តែសុទ្ធជារឿងប្រសើរទៅវិញ។ អាស្រ័យហេតុនេះ សូមកុំស្ទាក់ស្ទើរក្នុងការបង្ហាញគំនិតរបស់ខ្លួន ឬដាក់ចេញនូវគម្រោងផែនការដែលអ្នកបានរៀបចំ។ សំណាងថ្ងៃនេះកាន់តែទទួលបានច្រើន ប្រសិនបើអ្នកចាប់យកឳកាសការងារពីទិសឧត្តរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។​ កិច្ចការងារនានារបស់អ្នកពឹងផ្អែកទាំងស្រុងលើគម្រោងផែនការ ដូច្នេះបើគ្មានគម្រោងច្បាស់លាស់ទេអាជីពការងាររបស់អ្នកអាចបង្ករអស្ថេរភាព យ៉ាងខ្លាំងដែរ។ ក្នុងនោះដែរ សូមប្រកាន់គំនិតសុទិដ្ឋិនិយម ហើយរស់នៅដោយការប្រុងប្រយ័ត្នខ្ពស់។ ចំពោះការនិយាយចរចារឿងគ្មានប្រយោជន៍ គួរជៀសវាងដាច់ខាត។​ ដោយឡែកក្នុងអនាគតដ៏ខ្លីនេះ អ្នកអាចនឹងទទួលបានផលតាមបំណងប្រាថ្នា ហើយមានស្ថេរភាពយូរអង្វែង។ ក្រៅពីនេះ សូមប្រយ័ត្នសុខភាព អ្នកគួរឈប់សម្រាក ឬធ្វើដំណើរកំសាន្តខ្លះទើបមិនប៉ះពាល់ដល់អារម្មណ៍។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទ្រព្យសំណាងហូរចូលជាច្រើន​ពីមនុស្សជាទីស្រលាញ់។ សម្រាប់អ្នករកស៊ី សូមកុំខ្លាចក្នុងការចាប់យកឳកាសថ្មី ព្រោះសញ្ញាណសេដ្ឋកិច្ចរបស់អ្នកឡើងខ្ពស់ណាស់។ ដោយឡែក ចំពោះបញ្ហា និងជម្លោះនឹងមិនកើតឡើងទេក្នុងពេលនេះ ដូច្នេះសូមមានភាពរីករាយ និងចំណាយពេលសម្រាកតាមលទ្ធភាព។ ទន្ទឹមនឹងនេះអ្នកអាចប្រារព្វពីធីមង្គលទាំងឡាយបាន ហើយព្រមទាំងអាចកើតលាភសំណាងទៀតផង។ ចំពោះការទំនាក់ទំនងតូចធំ គឺដំណើរការដោយរលូន សូម្បីតែជាបញ្ហាពីអតីតដែលលំបាកយ៉ាងណាក៏អាចដោះស្រាយបាន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងសេចក្តីប៉ងប្រាថ្នារបស់អ្នកនឹងទទួលបានជោគជ័យ។ ដោយឡែក ថ្ងៃនេះមានអំណោយផលដល់ការដោះស្រាយបញ្ហាធំតូចយ៉ាងងាយស្រួលផងដែរ។​ ប្រសិនបើអ្នកមានលទ្ធភាពបោះទុន ក៏ដូចជាការលក់ចេញទិញចូលចលន និងអចលនទ្រព្យ គឺនឹងទទួលបានផលចំនេញច្រើនលើសពីការរំពឹងទុក។ ដោយឡែក អ្នកគួរប្រយ័ត្នកំហុសដែលនឹងអាចកើតមានទាក់ទងនឹងឯកសារ។ ចំពោះលោកអ្នកដែលបំពេញការងារផ្នែកសិល្បៈ គឺនឹងទទួលបានការកត់សម្គាល់ និងគាំទ្រពេញទំហឹងក្នុងការងារ ដូច្នេះគ្មានអ្វីនឹងបង្ករហានិភ័យដល់អ្នកឡើយ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់អ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកកុំបោះបង់ផែនការរបស់អ្នកក្នុងការស្វែងរកការងារថ្មី ឬផ្លាស់ប្តូរវិសាលភាពនៃសកម្មភាពអាជីព។ ថ្ងៃនេះអ្នកអាចប្រឈមនឹងបញ្ហាតិចតួច ប៉ុន្តែប្រសិនបើអ្នកដោះស្រាយបញ្ហានេះដោយភាពម៉ត់ចត់ និងទំនួលខុសត្រូវ នោះភាពជោគជ័យនឹងទទួលបានយ៉ាងងាយស្រួល។ ក្រៅពីនេះ សូមកុំរស់នៅដោយភាពអវិជ្ជមានដាច់ខាត ហើយប្រសិនបើអាចធ្វើបាន នោះអ្នកនឹងទទួលបានសំណាងជាប្រាកដណាស់។ សូមរក្សាគំលាតពីការពិភាក្សា ចរចា ដែលមិនចំាបាច់ ពីព្រោះជម្លោះ ឬការអាក់អន់ចិត្តនឹងគ្នាអាចនឹងកើតឡើង ហើយក៏ធ្វើឲ្យខាតបង់ពេលវេលាយ៉ាងច្រើនផងដែរ។

សំគាល់៖

ឆ្នាំទាំង៥ ថោះ រោង មមែ រកា ចរ រាសីឡើងខ្ពស់ត្រដែត។ មាស ប្រាក់ តំណែងការងារ និងសេចក្តីសុខក្សេមក្សាន្តនឹងកើតឡើងចំពោះដំណើរជីវិតរបស់អ្នកក្នុងថ្ងៃនេះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner