តើអំបិលអាក្រក់សម្រាប់អ្នកមែនទេ? ដូច្នេះសូមស្វែងយល់ពីផលប៉ះពាល់នៃការទទួលអំបិលច្រើន

បរទេស៖ តើនឹងមានអ្វីកើតឡើងប្រសិនបើអ្នកញ៉ាំអំបិលច្រើន? តើអ្នកគិតថា អ្នកនឹងគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល លើសឈាម និងជំងឺពាក់ព័ន្ធនឹងបេះដូង។ល។ គិតម្តងទៀត! មានព័ត៌មានមិនត្រឹមត្រូវច្រើនអំពីអំបិល ដូច្នេះសូមស្វែងយល់ប្រសិនបើអំបិលមិនល្អសម្រាប់អ្នកទេ។

ផលប៉ះពាល់នៃការទទួលទានអំបិលច្រើន

អំបិលកើតឡើងពីសារធាតុសំខាន់ៗពីរគឺ​ សូដ្យូម ៤០ ភាគរយ និងក្លរួ ៦០ ភាគរយដែលភាគច្រើនគេប្រើសម្រាប់បន្ថែមរសជាតិ ឬរក្សារបស់ទុក។ សូដ្យូមគឺជាសារធាតុម៉្យាងដែលជួយថែរក្សាសាច់ដុំ​ និងប្រព័ន្ធណឺរ៉ូន ផ្គួបគ្នាជាមួយនឹងក្លរួ វាអាចជួយរក្សាតុល្យភាពជាតិទឹក និងជាតិរ៉ែនៅក្នុងខ្លួន។​ ទោះបីជាអំបិលមានសារៈប្រយោជន៍សម្រាប់សុខភាពយ៉ាងណាក៏ដោយ វាក៏អាចផ្តល់ផលប៉ះពាល់ដល់សុខភាពផងដែរ ប្រសិនបើលោកអ្នកទទួលទានវាហួសកម្រិត។ ផលប៉ះពាល់ទាំងនោះរួមមាន៖

១. កើនសម្ពាធឈាម៖ ការបរិភោគអាហារដែលមានផ្ទុកសារធាតុអំបិលច្រើន អាចបណ្តាលឲ្យកើនបរិមាណលំហូរឈាមនៅក្នុងសរសៃឈាម ដែលអាចឲ្យកើនសម្ពាធឈាមនៅក្នុងរាងកាយរយៈពេលខ្លី។

២.​ ប្រឈមមុខនឹងជំងឺមហារីកក្រពះ៖ នៅក្នុងការសិក្សាមួយបានបង្ហាញថា​ ការបរិភោគសារធាតុអំបិលច្រើន អាចបណ្តាលឲ្យរាងកាយលោកអ្នកកើនហានិភ័យនៃការកើតជំងឺមហារីកក្រពះពីរដង បើធៀបទៅនឹងមនុស្សធម្មតា។

៣. បញ្ហាជំងឺបេះដូង៖ ការស្រាវជ្រាវមួយបានពន្យល់ថា ការទទួលទានអាហារដែលមានជាតិអំបិលច្រើន អាចធ្វើឲ្យកើនសម្ពាធឈាមនៅក្នុងរាងកាយ និងធ្វើឲ្យសរសៃឈាមតឹង ដែលអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពបេះដូង។

៤. ស្រេកទឹកខ្លាំង៖ ប្រសិនបើលោកអ្នកមិនបានទទួលទានទឹកគ្រប់គ្រាន់ បន្ទាប់ពីបានបរិភោគអាហារដែលមានផ្ទុកសារធាតុអំបិលច្រើន អាចបណ្តាលឲ្យស្ងួតមាត់ និងធ្វើឲ្យកម្រិតសូដ្យូមនៅក្នុងរាងកាយកើនហួសកម្រិត ដែលអាចធ្វើឲ្យជាតិទឹកលេចចេញពីកោសិកា ហើយចូលទៅក្នុងឈាម៕ ប្រភព៖ Healthline

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner