ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងារ និងរបរអាជីវកម្មរបស់លោកអ្នកហាក់មិនទាន់អាចសម្រេចបានតាមក្តីប្រាថ្នានោះទេ។ លោកអ្នកនៅតែអាចបោះជំហានទៅមុខបាន ប៉ុន្តែគ្រានតែឧបស័គ្គអាចនឹងកើតឡើងច្រើន​ ហើយការរំពឹងលាភសំណាង លុយកាក់ធំដុំនឹងមិនគួររំពឹងនោះទេ។ ក្នុងពេលនេះ​ គួរចំណាយពេលគិតគូរអំពីការអនុវត្តរបស់ខ្លួន ពិសេសទំនាក់ទំនងនានា។ ការចូលរូមក្នុងការពិភាក្សារឿងរ៉ាវរបស់អ្នកដទៃមិនត្រឹមធ្វើឲ្យអ្នកបាត់បង់ពេលវេលានោះទេ ប៉ុន្តែនឹងបាត់បង់ទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួនផងដែរ។ ដោយឡែក លោកអ្នកមានលទ្ធភាពដោះស្រាយជម្លោះ ឬគ្រប់គ្រងស្ថានការណ៍ដោយសន្តិវិធី។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកដំណើរការទៅដោយភាពជោគជ័យ និងគ្មានផលរំខានធំដុំនោះទេ លើសពីនេះលោកអ្នកក៏អាចដោះស្រាយបានដោយសន្តិវិធីផងដែរ។ លើសពីនេះ លោកអ្នកឹនងទទួលបានដំណឹងចំពោះការងារដែលបានខំប្រឹងប្រែងកន្លងមកដែរ ដូច្នេះសូមរីករាយទទួលយកក្នុងថ្ងៃនេះ។ នៅវេលានេះ បើអ្នកគិតចង់ធ្វើអ្វីមួយ សូមកុំស្ទាក់ស្ទើរ ឆ្ពោះទៅមុខជាដរាបទោះក្នុងកាលទេសណាក៏ដោយ។  សម្រាប់អ្នករកស៊ីជួញដូរ ចូរប្រយ័ត្នពាក្យសំដីបន្តិច ពីព្រោះលោកអ្នកមានអាចធ្វើឲ្យបាត់ប់ប្រជាប្រិយភាពនោះទេ។ ទន្ទឹមនឹងនេះ សូមគ្រប់គ្រងការគិត ធ្វើយ៉ាងណាកុំឲ្យអតីតអវិជ្ជមានដឹកនាំគំនិតរបស់អ្នក។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកមានលទ្ធភាពខ្ពស់ដើម្បីធ្វើកិច្ចការផ្សេងៗដោយទំនុកចិត្ត និងអាចបញ្ជៀសបញ្ហាគ្រប់យ៉ាងដែលអាចកើតមានក្នុងពេលនេះ។ ក្រៅពីនេះ ដោយយោងទៅលើលទ្ធភាពនៃគំនិតយោបល់ល្អៗពីមនុស្សក្នុងក្រុមការងារ លោកអ្នកអាចនឹងដោះស្រាយរឿងធំតូចដែលបានកើតឡើងដោយជោគជ័យ និងងាយស្រួល។ ចំពោះផ្នែកហិរញ្ញវត្ថុវិញ ​លោកអ្នកកំពុងតែទទួលបានសញ្ញាណនៃការកើនឡើងទ្រព្យ និងលាភសំណាងយ៉ាងល្អប្រសើរណាស់ ដូច្នេះគ្មានអ្វីដែលគួរឲ្យបារម្ភ ឬមានការភ័យខ្លាចក្នុងការធ្វើប្រតិបត្តិការនោះទេ។ លើសពីនេះ លោកអ្នកនឹងទទួលបានសេចក្តីសុខសម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួនណាស់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះផ្សារភ្ជាប់ទៅនឹងព្រឹត្តិការណ៍ជោគជ័យដែលគួរឲ្យចាប់អារម្មណ៍។ អ្នកនឹងទទួលអារម្មណ៍រីករាយ ចំពោះការផ្លាស់ប្តូរល្អៗក្នុងជីវិតនាពេលនេះ អ្វីៗដែលអ្នកបានប៉ងប្រាថ្នានឹងអាចសម្រេចបានដោយគ្មានអ្វីមកជំទាស់នោះទេ។ ចូរឆ្ពោះទៅរកគោលដៅដែលអ្នកបានគ្រោងទុកដោយការខំប្រឹងប្រែង និងភាពម៉ត់ចត់ ពីព្រោះភាពប្រងើយកន្តើយ ឬការគ្រប់គ្រងមិនបានល្អ នាំឲ្យភាពជោគជ័យក្នុងថ្ងៃនេះអាចនឹងជួបប្រទះនឹងបញ្ហាច្រើនផងដែរ។ ចូរចងចាំថា ការពិភាក្សាផ្តោះប្តូរគំនិតយោបល់នៅក្នុងក្រុម ឬជាមួយដៃគូជំនួញអាចសម្រួលការងារ និងបង្កើនវឌ្ឍនភាពការងារបានល្អ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះ មានឳកាសច្រើននឹងទទួលបានការងារ និងមុខជំនួញ ហេតុដូច្នេះសូមមានភាពរហ័សរហួន និងត្រូវធ្វើដោយម៉ត់ចត់ ត្រូវព្យាយាមយ៉ាងណាកុំឲ្យឳកាសក្នុងពេលនេះកន្លងផុតទៅ។ ប្រការគួរចងចាំ សូមជៀសវាងការជជែកវែកញែក ឬផ្តោះប្តូរគំនិតយោបល់ ឬមតិរិះគន់ចំពោះមនុស្សក្នុងក្រុមការងារជាដាច់ខាត។ ដោយឡែក លោកអ្នកគួរសុំការណែនាំពីមនុស្សនៅជុំវិញខ្លួនក្នុងពេលនេះ ពីព្រោះហេតុការណ៍នានាអាចកើតឡើងដោយមិនអាចគ្រោងទុក។ លើសពីនេះ ក្នុងវេលានេះអ្នកអាចផ្លាស់ប្តូរការងារបាន ដោយមិនចោទនោះទេ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ចូរប្រយ័ត្នប្រយែងគ្រប់ទិដ្ឋភាពការងារ និងទំនាក់ទំនងជាមួយសមាជិកក្នុងក្រុមការងារទាំងមូល។ ជាពិសេស សម្រាប់អាជីវករ ចូររក្សាភាពទន់ភ្លន់ រស់រាយរាក់ទាក់។ ប្រសិនបើអ្នករក្សាពាក្យសំដី និងគំនិតយោបល់ឲ្យស្ថិតនៅក្នុងកំរិតដែលអាចគ្រប់គ្រងបាន នោះរឿងធំនឹងក្លាយជារឿងតូច ហើយងាយស្រួលបំផុត។ ប្រសិនបើលោកអ្នកមានអារម្មណ៍ធុញទ្រាន់ ស្មុគ្រស្មាញក្នុងការងារ សូមដកឃ្លាបន្តិច ហើយពិនិត្យរកភាពខ្វះចន្លោះ និងកែប្រែជាថ្មី។ អ្វីដែលអ្នកគួរចងចាំ និងប្រុងប្រយ័ត្នក្នុងថ្ងៃនេះ គឺជម្លោះជាមួយដៃគូការងារ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនានារបស់លោកអ្នក ដំណើរការទៅយ៉ាងល្អប្រសើរណាស់ ព្រមទាំងគ្មានផលរំខានអ្វីនោះឡើយ។ ដូច្នេះសូមលោកអ្នកប្រើប្រាស់ឳកាសនេះទាញយកផលឲ្យបានល្អបំផុត ហើយក៏មិនចាំបាច់ត្រូវមានការភ័យខ្លាចនោះទេ។ ក្នុងនោះ លោកអ្នកក៏អាចទទួលដំណឹងចំពោះការធ្វើដំណើរទស្សនកិច្ច និងការពិភាក្សាលើការងារធំផងដែរក្នុងរយៈពេលនេះ ដូច្នេះសូមត្រៀមជានិច្ច។ ចំពោះកាលទេសខ្លះដែលអ្នកទទួលអារម្មណ៍ថាពិបាក ក្នុងការដោះស្រាយកិច្ចការងារ អ្នកគួរសុំជំនួយពីមនុស្សអ្នកទុកចិត្ត។ 

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានារបស់លោកអ្នកនឹងទទួលបានជោគជ័យយ៉ាងគាប់ចិត្ត ដូច្នេះសូមកុំមានការភ័យខ្លាច សូមសម្រេចចិត្តធ្វើអ្វីដែលអ្នកបានគ្រោងទុក។ ក៏ប៉ុន្តែសូមលោកអ្នកកុំធ្វើការផ្លាស់ប្តូរអ្វីឡើយ ប្រសិនបើអ្នកមិនមានគម្រោងច្បាស់លាស់ ឬមិនទុកចិត្ត។ ចំពោះសញ្ញាណហិរញ្ញវត្ថុ គឺស្ថិតនៅលើគន្លងផ្លូវរបស់អ្នក ដូច្នេះអ្នកអាចនឹងទទួលបានភាពជោគជ័យក្នុងអនាគតដ៏ខ្លីនេះ។ លើសពីនេះលោកអ្នកទទួលបានអំណោយផលក្នុងការដោះស្រាយបញ្ហា និងទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សនៅជុំវិញខ្លួន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងែនេះស្រុតចុះ។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកហាក់ប្រទះនឹងភាពរអាក់រអួលដោយមិនរំពឹងទុក ភាពចំណេញខាតពិបាកកំណត់ខ្លាំងណាស់។ ចំណែកបញ្ហាតូចតាចជាច្រើនអាចនឹងកើតឡើង ដែលបណ្តាលឲ្យលទ្ធផលនៃកិច្ចការរបស់អ្នកមិនអាចទទួលផលធំដុំនាពេលនេះ។ ហេតុដូច្នេះ សូមយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងស្ថានការណ៍។ សម្រាប់អ្នកប្រកបការងាររាជការ ត្រូវប្រយ័ត្នប្រយែងក្នុងការគ្រប់គ្រងស្ថានភាពការងារ និងអវិជ្ជមានក្នុងទំនាក់ទំនងជាមួយមិត្តភក្តិក្នុងក្រុមការងារ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានារបស់អ្នកដំណើរការទៅដោយរលូន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មនុស្សជុំវិញ។ ដោយឡែក សូមរក្សាការងារចាស់ដែលអ្នកកំពុងដំណើរការសិន ពីព្រោះការងារថ្មីមិនទាន់អាចកំណត់ទិសដៅបានច្បាស់លាស់នៅឡើយ ហានិភ័យអាចកើតឡើងដោយងាយ។ ប្រសិនបើអ្នកសម្រេចចិត្តចាក់ចេញ ឬផ្លាស់ប្តូរទម្រង់ការងារ នោះលោកអ្នកត្រូវត្រៀមគម្រោងផែនការឲ្យបានល្អិតល្អន់ ដោយរួមទាំងវិធីសាស្រ្តដោះស្រាយបញ្ហាផងដែរ។​

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីថ្ងៃនេះតម្រូវឲ្យលោកអ្នកគិតគូរឲ្យបានច្រើនបំផុត ប្រយ័ត្នមានការថ្លោះធ្លោយ  បណ្តាលឲ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ក៏ដូចជាទំនុចចិត្តពីមនុស្សនៅជុំវិញខ្លួន។ សូមទុកចិត្តលើចំណេះដឹង និងជំនាញរបស់អ្នក ហើយដំណើរដំណើរការលើការកិច្ចការនោះដោយភាពជឿជាក់បំផុត។ ចំពោះរឿងរ៉ាវរបស់អ្នកដទៃ មិនត្រូវពាក់ព័ទ្ធសោះឡើយ ពីព្រោះបំណងល្អរបស់អ្នកអាចនឹងទទួលបានភាពភ័នច្រឡំខ្ពស់។ ក្រៅពីនេះ សូមព្យាយាមធ្វើការដោយយកចិត្តទុកដាក់ និងបញ្ចប់ការងារទាំងឡាយដែលស្ថិតក្នុងការទទួលខុសត្រូវរបស់អ្នក។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម សូមព្យាយាមធ្វើយ៉ាងណាមិនឲ្យខកខានឳកាសរកប្រាក់ចំណេញ។ ប្រសិនបើអ្នកធ្វើសកម្មភាពដោយយកចិត្តទុកដាក់ និងពឹងពាក់ទៅលើគម្រោងដែលបានគូសវាស នោះអ្នកនឹងទទួលបានជោគជ័យក្នុងរយៈពេលដ៏ខ្លី។ ក្នុងពេលនេះ ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារចាស់ទេ នោះការផ្លាស់ប្តូរអាចធ្វើទៅបាន ព្រមទាំងអាចទទួលបានការគាំទ្រច្រើនពីបរិស្ថានថ្មីផង។ ភាពសំខាន់មួយក្នុងថ្ងៃនេះ គឺត្រូវជៀសវាងការងារច្រើនក្នុងពេលតែមួយ ពីព្រោះកំហុសអាចកើតឡើងដោយភាពយល់ច្រឡំ។

ចំណាំៈ

ឆ្នាំទាំង៥ ខាល ថោះ មមី មមែ កុរ រាសីលោកអ្នកឡើងខ្ពស់ត្រដែត ។ លោកអ្នកនឹងទទួលបានការទំនុកបម្រុងក្នុការងារ។ លាភសំណាង ប្រាក់កាស និងសេចក្តីសុខដុមរមនានឹងកើតឡើងក្នុងពេលដំនាលគ្នា។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner