ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកល្អជាមធ្យម។ កិច្ចការងារទាំងឡាយកំពុងដំណើរការទៅរកភាពចម្រើនលូតលាស់។ ក្នុងនោះដែរទំនាក់ទំនងនានាអាចនឹងជួយសម្រួលស្ថានភាពលំបាកឲ្យកាន់តែប្រសើរវិញបាន។ ក្នុងពេលនេះមិនគួរមានការភ័យខ្លាច ឬអាក់អន់ក្នុងចិត្តនោះទេ ​លោកអ្នកមានលលទ្ធភាពគ្រប់គ្រាន់បំពេញការងារឲ្យទទួលបានភាពជោគជ័យគ្រប់បែបយ៉ាង។ លើសពីនេះ ប្រសិនបើអ្នកអាចធ្វើដំនើរចាកចេញពីស្ថានភាពសព្វថ្ងៃ នោះអ្នកនឹងអាចទទួលបាន់ឪកាសរីកចម្រើនកាន់តែប្រសើរ។ ប្រការដែលគួរជៀសវាងក្នុងថ្ងៃនេះ គឺកំហឹងដែលបែបដូចជាភ្លើងចំប៉ើងរបស់អ្នក។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមានការលំបាកក្នុងការអនុវត្តការងារដើម្បីឲ្យទទួលបានផលខ្លាំងណាស់។ ភាពអវិជ្ជមានទាំងនេះច្រើនទាក់ទងនឹងបញ្ហាចាស់ ដូច្នេះសូមព្យាយាមយល់ដំណឹងពីស្ថានភាពទាំងនោះ​ ហើយរកពេលវេលាឲ្យបានគ្រប់គ្រានដើម្បីបញ្ចប់ករណីទាំងនោះ។ ពិសេសសម្រាប់អជីវករ គួរធ្វើយ៉ាងណាកុំឲ្យមានកំហុសដែលនាំឲ្យចាប់ថ្នាកបានពីសំណាកដៃគូជំនួញ។ ក្រៅពីនេះ អ្នកគួរកុំចំណាយពេលវេលាចោលដោយឥតប្រយោជន៍។ វាជាការសំខាន់ណាស់ ដែលអ្នកគួរបញ្ចប់ការងារនៅក្រោមបន្ទុកទាំងអស់ដោយខ្លួនឯង។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកជាអាជីវករនឹងទទួលផលចំណេញយ៉ាងគាប់ប្រសើរ។ ចំណែកលោកអ្នកដែលប្រកបការងាររដ្ឋឯកជន នឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រហើយច្រើន។ ថ្ងៃនេះមិនគួរមានការព្រួយបារម្ភអ្វីទេ ពីព្រោះជាពេលដែលមានអំណោយផលសម្រាប់ការចាកចេញ និងការទទួលបានឳកាសថ្មីៗ។ ក្រៅពីនេះហាមជាដាច់ខាត ការនិយាយដើមអ្នកដទៃ ពីព្រោះអាកប្បកិរិយារបស់អ្នកកំពុងស្ថិតក្រោមការឃ្លាំមើល ​ដូច្នេះសូមព្យាយាមរស់នៅដោយភាបស្ងប់ស្ងាត់ និងមិនគួរបង្កើតកំហុសឥតប្រយោជន៍ទាំងនោះឡើយ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាតម្រូវឲ្យលោកអ្នករៀបចំគម្រោងឲ្យបានល្អិតល្អន់ទើបទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។​ លោកអ្នកត្រូវចាប់យកឳកាសនានាដែលមានក្នុងថ្ងៃនេះ ហើយធ្វើយ៉ាងណាកុំបណ្តោយទុកឲ្យវារបូតបាត់បង់ទៅដោយការធ្វេសប្រហែស។ លោកអ្នកអាចធ្វើការសម្រេចចិត្ត ធ្វើការបណ្តាក់ទុន ឬផ្លាស់ប្តូរការងារថ្មីបានដោយគ្មានផលជំទាស់ទេ។ ប៉ុន្តែប្រសិនបើអ្នករងចាំបន្តិចទៀតនោះអ្នកអាចទទួលបានផលកាន់តែប្រសើរ។ ដោយឡែក ចូរអ្នកព្យាយារក្សាខ្លួនពីការធ្វើទំនាក់ទំនងជាមួយមនុស្សផ្ទុយភេទ ឆ្នាំជូត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកបំពេញការងារដែលអ្នកប៉ងប្រាថ្នាទាំងឡាយ។ ចំពោះលោកអ្នកដែលប្រកបអាជីវកម្ម ទិសភោគទ្រព្យក្នុងថ្ងៃនេះ គឺទិសនិរតី។ ក្រៅពីនេះ អ្នកអាចទទួលបានដំណឹងល្អក្នុងរង្វង់ការងារ ឬការតម្លើងកំរៃការងារដែលគួរជាទីមោទនក្រៃលែង។ ចំពោះស្ថានភាពអវិជ្ជមានដ៏សំខាន់បំផុតក្នុងពេលនេះ គឺភាពខ្ជិលច្រអូស និងការមើលស្រាលជំហានរបស់ដៃគូជំនួញ ឬមិត្តរួមការងារ ក្នុងការអនុវត្តការងារ។ ដោយឡែក សូមគិតគូរអំពីការស្វែងរកចំណេះដឹងថ្មី ក៏ដូចជាការកែប្រែការតុបតែងខ្លួន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់អាជីពនានារបស់លោកអ្នកក្នុងថ្ងៃនេះ ចម្រើនលូតលាស់លើសពីក្តីរំពឹង។ លោកអ្នកមានមនុស្សផ្ទុយភេទនាំលាភសំណាងមកឲ្យ ដូច្នេះសូមសំលឹងមើលស្ថានភាពនៅជុំវិញខ្លួន ហើយមានភាពឈ្លាសវៃយល់ដឹងពីគោលបំណងសំខាន់ៗទាំងនោះ។ ផ្ទុយទៅវិញ ហាមដាច់ខាតការពឹងពាក់អ្នកដទៃក្នុងការសម្រេចចិត្តលើកិច្ចការងាររបស់ខ្លួនឯង។ ចំពោះការងារថ្មី ឬការបណ្តាក់ទុន គឺអាចសម្រេចទៅបានតាមបំណង​ ប៉ុន្តែអ្នកមិនអាចគេចចេញពីគម្រោងផែនការ និងពត៌មានបាននោះទេ​ អាស្រ័យដោយអ្នកអាចជួបការភ្លេចភ្លាំង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់បន្តិចបន្តួចក្នុងអាជីវកម្ម ​ឬសម្រាប់អ្នកប្រកបកិច្ចការងារផ្សេងៗ កិច្ចការងាររបស់អ្នកហាក់មានភាពស្មុគ្រស្មាញ ហើយក៏មានមនុស្សមួយចំនួនមិនគាំទ្រនឹងការខំពុះពាររបស់អ្នកទេ។ ទោះបីជាយ៉ាងនេះក្តី សូមកុំបន្តខ្លួនឯងឲ្យស្ថិតក្រោមការសម្រេចចិត្តរបស់អ្នកដទៃ ព្យាយាមដើរចេញពីបញ្ហា ហើយខំប្រឹងធ្វើការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ លើសពីនេះ ​បញ្ហាជម្លោះ មតិរិះគន់ ឬការជ្រៀតជ្រែកការងាររបស់អ្នកដទៃ អាចបណ្តាលឲ្យអ្នកទទួលផលអាក្រក់ដល់កិច្ចការងារ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកកំពុងប្រទះនឹងបញ្ហារាំងស្ទះ ដូច្នេះភាពចម្រើនលូតលាស់ និងផលចំនេញដែលអ្នកកំពុងគ្រោងទុក គឺមិនទាន់អាចសម្រេចបានពេលនេះទេ។ សូមអ្នកអត់ធ្មត់នឹងពាក្យនិន្ទា ការមើលស្រាលរបស់មនុស្សទាំងឡាយ ហើយរក្សាខ្លួនក្នុងស្ថានភាពរស់នៅស្ងប់ស្ងៀម និងកុំភ័យបារម្ភច្រើន។ ក្នុងពេលនេះការពិភាក្សាជាមួយមនុស្សដែលអ្នកទុកចិត្ត គឺជាច្រកចេញដ៏មានប្រសិទ្ធភាពបំផុត។ ហើយប្រសិនបើអ្នកមិនមានទំនុកចិត្ត គួរកុំប្រថុយប្រថាន អ្នកអាចផ្អាកកិច្ចការងារសិន ឬស្នើសុំការពិភាក្សាពីមនុស្សជិតស្និទ្ធ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំនឹងកើតឡើងនៅរវាងពេលរសៀល ហើយនាំមកឲ្យដោយមនុស្សផ្ទុយភេ។ ចំពោះការងារដែលអ្នកបានអនុវត្ត ឬបានគ្រោងទុកគឺសុទ្ធតែស្ថិតក្នុងស្ថានភាពវិជ្ជមានទាំងអស់ ដូច្នេះមិនចាំបាច់រងចាំឳកាសណាមួយផ្សេងទៀតនោះទេ ចូរចាប់ផ្តើមអនុវត្តក្នុងពេលនេះចុះ គង់នឹងបានផលល្អ។ ក្រៅពីនេះ អ្នកគួរមានការប្រុងប្រយ័ត្នពីការចាញ់បញ្ឆោតគេ ឬបាត់បង់ទ្រព្យសម្បត្តិ។ ចំពោះការបង្កើតកម្មវិធីមង្គល ការលក់ចេញ និងទិញចូលអចលនទ្រព្យគឺកាន់តែប្រសើរ។ ទន្ទឹមនឹងនេះ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងភាពប្រែប្រួលនៃស្ថានការណ៍។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកជាអាជីវករ មិនសូវទទួលបានប្រាក់ចំណេញដូចសព្វមួយដងនោះទេ ពីព្រោះស្ថានភាពខាងក្រៅកំពុងជះឥទ្ធិពលខ្លាំង។ ចូរមានភាពអត់ធ្មត់ និងអនុគ្រោះច្រើនចំពោះមនុស្សនៅជុំវិញខ្លួន ពិសេសមនុស្សដែលអ្នកនឹងធ្វើការជាមួយគេច្រើនទៅថ្ងៃខាងមុខ។ ពាក្យសំដីរបស់អ្នកជាចំណុចខ្លាំង និងក៏ជាចំណុចខ្សោយផងដែរ ដូច្នេះសូមប្រើពាក្យសំដីកែប្រែស្ថានភាពទៅរកភាពចម្រើន។ ដោយឡែក សូមប្រយ័ត្នជំងឺទាក់ទងនឹងផ្លូវដង្ហើម។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងពេលនេះអាជីវកម្ម និងកិច្ចការនានាអាចដំណើរការទៅដោយគ្មានផលរំខាននោះទេ។ លើសពីនេះ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលជោគជ័យធំប្រសិនបើអ្នកមានភាពក្លាហានច្រើនជាងនេះ។ អាស្រ័យហេតុនេះសូមត្រៀមខ្លួន រៀបចំគម្រោងការ និងព្យាយាមធ្វើការទំនាក់ទំនងបន្ថែម។ ទន្ទឹមនឹងនេះ សូមព្យាយាមបញ្ចប់ការងារទាំងឡាយឲ្យបានរួសរាន់។ ប្រការដែលគួរជៀសវាងក្នុងពេលនេះ គឺការចាកចេញពីគម្រោងផែនការ ឬការសម្រេចចិត្តក្រោមឥទ្ធិពលពីខាងក្រៅ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលប្រសើរណាស់ក្នុងការពិភាក្សាការងារធំតូចជាមួយថ្នាក់លើ ​និងដៃគូជំនួញរបស់នេះ។ ក្នុងពេលនេះ លោកអ្នកអាចធ្វើការចរចា ដោយរួមទាំងការសុំបញ្ចុះតម្លៃទំនិញផ្សេងៗផង។ ភាពជោគជ័យក្នុងពេលនេះ លោកអ្នកអាចគ្រប់គ្រងបានដោយសមត្ថភាពរបស់ខ្លួន ប៉ុន្តែក៏សូមសម្តែងគំនិតយោបល់របស់អ្នកឲ្យបានត្រឹមត្រូវ ហើយក៏ត្រូវស្វែងយល់ពីទឹកចិត្តរបស់មនុស្សដែលអ្នកកំពុងប្រាស្រ័យទាក់ទងផងដែរ។

ចំណាំ

ឆ្នាំទាំង៤ រោង ម្សាញ់ វក ចរ រាសីលោកអ្នកឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ។ សម្បត្តិទ្រព្យ ឳកាសអភិវឌ្ឍន៍ស្ថានភាពការងារ និងសេចក្តីសុខនឹងកើតឡើងចំពោះលោកអ្នក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner