កិច្ចប្រជុំរដ្ឋមន្ត្រីអប់រំលើកទី៥ នៃប្រទេសសមាជិកអាស៊ានបូកបី (THE FIFTH ASEAN PLUS THREE EDUCATION MINISTERS MEETING)

រាជធានីភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីអប់រំលើកទី៥ នៃប្រទេសសមាជិកអាស៊ានបូកបី ក្រោមអធិតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីរដ្ឋមន្ត្រីអប់រំ និងប្រតិភូតំណាងនៃប្រទេសសមាជិកអាស៊ានទាំង១០ប្រទេស និងប្រតិភូតំណាងក្រសួងអប់រំនៃសាធារណៈរដ្ឋប្រជាមានិតចិន សាធារណៈរដ្ឋកូរ៉េ និងជប៉ុន។ កិច្ចប្រជុំនេះរៀបចំដោយលេខាធិការដ្ឋានអាស៊ាន សហការជាមួយសាធារណៈរដ្ឋហ្វីលីពីន។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានបង្ហាញអំពីការឆ្លើយតបមួយចំនួនសម្រាប់វិស័យអប់រំនៅកម្ពុជាទៅនឹងកូវីដ-១៩ ដូចខាងក្រោម៖

១. វិធានការអន្តរាគមន៍តាមរយៈការបង្កើតជាគណៈកម្មការនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩នៅគ្រប់កម្រិត
២. ការបង្កើតអោយមានវេទិការសម្រាប់ការសិក្សាពីចំងាយ ដោយដាក់បញ្ចូលខ្លឹមសារមេរៀន
៣. តម្រូវឲ្យ គ្រូបង្រៀនប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការបង្រៀនតាមយៈប្រព័ន្ធអនឡាញ។ សិស្សានុសិស្ស ដែលស្ថិតនៅតំបន់ដាច់ស្រយាល សិក្សាតាមរយៈឯកសារដែលទទួលបានដោយខ្លួនឯង ឬជាមួយក្រុមតូចៗនៅក្នុងសហគមន៍រៀងៗខ្លួន
៤. ការបង្កើតអោយមានប៉ុស្ដិ៍ទូរទស្សន៍ដើម្បីជំរុញគុណភាព និងបរិមាណនៃការសិក្សាពីចម្ងាយ
៥. ការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃសាលារៀនត្រូវបាន និងកំពុងអនុវត្តដើម្បីបំពាក់ជាមួយបច្ចេកវិទ្យាក្នុងគោលបំណងដោយស្រាយបញ្ហាទាំងក្នុងអំឡុងពេល និងក្រោយពេលនៃកូវីដ-១៩។

ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងបន្ថែមថា កម្ពុជាបានការត្រៀមខ្លួនក្នុងការសហការជាមួយអាស៊ានដើម្បីអនុវត្តផែនទីបង្ហាញផ្លូវលើការអភិវឌ្ឍធនធានមនុស្សក្នុងបំលាស់ប្តូរពិភពការងារ ដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរពិភពការងារក្នុងវិបត្តិកូវីដ-១៩។ ឯកឧត្តមបណ្ឌិតសភាចារ្យបានអបអរសាទរចំពោះការអនុវត្តប្រកបដោយជោគជ័យនូវផែនការការងារអាស៊ានស្តីពីការអប់រំឆ្នាំ២០១៦-២០២០ និងទន្ទឹងរង់ចាំការអនុវត្តឆ្នាំ ២០២១-២០២៥ ឱ្យបានពេញលេញ៕ ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner