សិក្ខាកាមត្រូវបង្កើនចំណេះដឹងថ្មីៗបន្ថែម លើវិជ្ជាជីវៈរបស់ខ្លួន ដើម្បីចែករំលែកបទពិសោធន៍ប្រកបដោយសីលធម៌

សិក្ខាកាម ត្រូវបង្កើនចំណេះដឹងថ្មីៗបន្ថែម ត្រូវបង្កើនដើម្បីចែករំលែកបទពិសោធន៍ប្រកបដោយសីលធម៌ នេះជាការបញ្ជាក់របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងពិធីបិទវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា សម្រាប់មន្ត្រី-ថ្នាក់ដឹកនាំកីឡា គ្រូអប់រំកាយ និងកីឡា នៅខេត្តតាកែវ តាមប្រព័ន្ធបច្ចេកវិទ្យា Zoom ដែលបានបញ្ចប់នាល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ។


ឯកឧត្តម វ៉ាត់ ចំរើន ក៏បានវាយតម្លៃខ្ពស់ និងរីករាយ ដែលបានជួបជុំជាមួយលោកគ្រូ អ្នកគ្រូ ក្នុងការចែករំលែកនូវអ្វីដែលជាបទពិសោធន៍ ហើយជាការសិក្សារៀនសូត្រស្វែងយល់ពីចំណេះដឹងថ្មីៗបន្ថែម នៅក្នុងតំណែងវិជ្ជាជីវៈរបស់យើង ដើម្បីចែករំលែកគ្នាទៅវិញទៅមក ដែលធ្វើឲ្យយើងចេះគោរពគ្នា មានសីលធម៌ មានគោលការណ៍ ចេះរស់នៅសុខដុមរមនា ដើម្បីឲ្យសង្គមយើងក្លាយជាសង្គមស៊ីវិល័យ មានភាពថ្លៃថ្នូរ មានចរិតលក្ខណៈល្អ ចេះស្រឡាញ់គ្នា ចេះអត់ឱនឲ្យគ្នា នឹងប្រែក្លាយបញ្ហាធំមកជាបញ្ហាតូច ហើយពីបញ្ហាតូចមកជាគ្មានបញ្ហា ។


ជាមួយគ្នានោះ ឯកឧត្តមអគ្គលេខាធិការ បញ្ជាក់ថា ក្រោយពីបញ្ចប់វគ្គនេះទៅ សិក្ខាកាមនឹងទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចុះហត្ថលេខាដោយប្រធានគណៈកម្មធិកាអូឡាំពិកអន្តរជាតិ (IOC) ក៏ដូចជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមបណ្ឌិត ថោង ខុន ដែលមានតម្លៃជាសកល ដែលសិក្ខាកាមទាំអស់បានឆ្លងកាត់វគ្គសិក្សាកម្រិតអន្តរជាតិ ។ «សូមលោកគ្រូ អ្នកគ្រូទាំងអស់ ជួយចូលរួមរៀបចំដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាក្រកម្ពុជាយើងទាំងអស់គ្នា» ។


បើតាម លោក ឯម ហៀង ប្រធានគណៈគ្រប់គ្រងវគ្គសិក្សា នៃ NOCC បានឲ្យដឹងថា នេះជាវគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡាមួយ ក្នុងចំណោម៤វគ្គ នៃផែនការប្រចាំឆ្នាំ២០២១នេះ និងជាវគ្គទី២ បន្ទាប់ពីបានបញ្ចប់វគ្គលើកទី១ នៅរាជធានីភ្នំពេញ កន្លងមកថ្មីៗនេះ និងបន្តទៅ២ខេត្តទៀត គឺខេត្តកែប និងខេត្តរតនគីរី ។ វគ្គរដ្ឋបាលកីឡានៅខេត្តតាកែវនេះ មានសិក្ខាកាមចូលរួមចំនួន២៥នាក់ ដោយសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យា Zoom និងមានរយៈពេល៤ថ្ងៃ និងគ្រូឧទ្ទេសប្រចាំវគ្គ ឯកឧត្តម វ៉ាត់ ចំរើន បានចែករំលែកលើមុខវិជ្ជាប្រវត្តិចលនាអូឡាំពិក ,លោកព្រឹទ្ធបុរសវេជ្ជបណ្ឌិត សុខ សារឿន ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា សិស្ស-និស្សិត នៃក្រសួងអប់រំ យុវជន និងកីឡា ក៏បានចូលរួមចែករំលែកលើមុខវិជ្ជាសំខាន់ៗក្នុងវគ្គនេះផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner