ព្រះនាង​ ​Ma​ko ​របស់​ជប៉ុន​គ្រោង​រៀបការ​ជាមួយ​រាស្ត្រ​សាមញ្ញ​ ​ក្នុងខែនេះ

បើ​តាម​ទីភ្នាក់ងារ​ទទួលបន្ទុក​លើក​កិច្ចការ​រាជវង្ស​ជប៉ុន​បានឲ្យដឹងថា ​ព្រះនាង​ ​Ma​ko ​និង​គូ​ដណ្តឹង​ដែល​ជា​រាស្ត្រ​សាមញ្ញ​ ​គ្រោង​រៀបអភិសេក​ ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​តុលា​ខាងមុខ​ ​បន្ទាប់ពី​មានការ​ព​ន្យា​ពេល​អស់​ជាច្រើន​ឆ្នាំ​។​

​សូម​រម្លឹក​ថា​ ​ព្រះនាង​ ​Ma​ko ​និង​លោក​ Ko​m​uro ​បាន​ជួបគ្នា​ដំបូង​ក្នុង​ឆ្នាំ​ ​២​០​១​២​ ​អំឡុង​ពេល​ពួកគេ​សិក្សា​នៅ​សកលវិទ្យាល័យ​ ​International​ ​Christian​ ​ស្ថិត​ក្នុង​ទីក្រុង​តូក្យូ​។​

​ព្រះនាង​ ​និង​គូ​ស្នេហ៍​បាន​ភ្ជាប់​ពាក្យ​ក្នុង​ឆ្នាំ​ ​២​០​១​៨​ ​និង​គ្រោង​រៀបអភិសេក​នៅ​ឆ្នាំ​បន្ទាប់​ ​ប៉ុន្តែ​មានការ​លេចចេញ​ព័ត៌មាន​ថា​ ​ម្តាយ​របស់​លោក​ Ko​m​uro ​មាន​បញ្ហា​ហិរញ្ញវត្ថុ​ ​ដោយ​គាត់​បាន​ខ្ចីប្រាក់​ពី​អតីត​គូ​ដណ្តឹង​ ​និង​មិនបាន​សង់​គាត់​វិញ​។​ ​ពេល​រៀបអភិសេក​រួច​ ​អ្នក​ទាំងពីរ​ត្រូវ​គេ​រំពឹង​ថា​នឹង​ផ្លាស់​ទី​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ ​កន្លែង​ដែល​លោក​ Ko​m​uro ​បម្រើ​ការងារ​ជា​មេធាវី​៕​

@‚Q‚O‚P‚V”N‚XŒŽA¥–ñ‚ª“à’肵A‹LŽÒ‰ïŒ©‚³‚ê‚éHŽÂ‹{‰Æ‚Ì’·—áÁŽq‚³‚܂Ə¬ŽºŒ\‚³‚ñ“Œ‹žEŒ³Ôâ‚̐ԍⓌ“@
លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner