បង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងក្នុងក្រុងក្រចេះ និងឃាត់មនុស្ស ២១នាក់ ករណីលួចបេីកដំណេីរការអាជីវកម្មល្មេីស វិធានរដ្ឋបាល

ក្រចេះ ៖ កម្លាំងនគរបាលនៃស្នងការរដ្ឋាននគរបាលខេត្ត ក្រចេះបានធ្វើការបង្ក្រាបទីតាំងខារ៉ាអូខេ មួយកន្លែងនិងបានឃាត់ខ្លួនមនុស្សជាង ២០នាក់ កាលពីវេលាម៉ោង 00:30នាទីរំលងអាត្រាធ ឈានចូលថ្ងៃទី3 ខែតុលាឆ្នាំ២០២១នេះ នៅចំណុចសង្កាត់ក្រគរ ក្រុងក្រចេះ ។

តាមប្រភពពីមន្ត្រីនគរបាល បានឲ្យដឹងថាកម្លាំងនគរបាល ក្រុងក្រចេះ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី និងកម្លាំងស្នង ការដ្ឋាននគរបាលខេត្ត និងរដ្ឋបាលសាលាក្រុងក្រចេះ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក អ៊ង រី ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេ១ន្លែង (យីហោ ) អាហារដ្ឋាននិងខេ.ធី.វី ពេញចិត្ត) ស្ថិតក្នុងភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ ដែលបេីកដំណេីរការអាជីវកម្មល្មេីសវិធានរដ្ឋបាល ។

លោកវីរសេនីយ៍ឯក អេង ហឿន អធិការនគរបាលក្រុងក្រចេះបានបញ្ជាក់ឱ្យដឹងនៅ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេខាងលើ សមត្ថកិច្ចក៍បានធ្វើការឆែកឆេរបន្ទប់ចំនួន 4បន្ទប់និងបានឃាត់មនុស្សដែលតាមបន្ទប់ចំនួន ២១នាក់ក្នុនោះ(នារី០៧នាក់)។

ជាមួយគ្នានោះសមត្ថកិច្ចក៍ដកហូតបានវត្ថុតាង បាន រួមមាន ៖
-ម៉ូតូចំនួន ១០គ្រឿង
-ទូរស័ព្ទចំនួន ២៣គ្រឿង
-ក្បាល DVR ចំនួន ២គ្រឿង
-ខ្សែHDMI ចំនួន ២ខ្សែ
-ទូរទស្សន៍(ម៉ូនីទ័រ)ចំនួន ០១គ្រឿង បញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងបន្តរចាត់ការតាមនិតិវិធីច្បាប់ ។
លោក អធិការនគរបាលក្រុងក្រចេះ ក៏បានឱ្យដឹងដែរថាចំពោះករណីដែលម្ចាស់ខាងលើប្រព្រឹត្តល្មើសនិងវិធានការរដ្ឋបាល នៅមិនទាន់ដឹងថាយ៉ាងណាទេ តែមនុស្សប្រុសស្រីទាំងអស់ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនគឺត្រូវបានយកសំណាក់ធ្វើតេស្តរលទ្ឋផលគឺអវិជ្ជមានទាំង២១នាក់ក្នុងនោះមានម្ចាស់ហាងម្នាក់ដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner