គ.ជ.ប នឹងបិទផ្សាយបញ្ជីបោះឆ្នោតឆ្នាំ២០២០ និងបញ្ជីទីតាំងការិយាល័យ បោះឆ្នោត សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២១


ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានចេញសេចក្តីជូនដំណឹងមួយពីប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ បញ្ជីបោះឆ្នោត ផ្លូវការ ឆ្នាំ២០២០ (បញ្ជីបោះឆ្នោតចុងក្រោយ) និងបញ្ជីទីតាំងការិយាល័យបោះឆ្នោត សម្រាប់បម្រើឱ្យ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ត្រូវបានបិទផ្សាយជាសាធារណៈ នៅ តាមបណ្តាឃុំ សង្កាត់ទូទាំងប្រទេស នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ។
គ.ជ.បបានឱ្យដឹងបន្ថែមថា ដំណើរការនេះ លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត បានសហការជាមួយ ក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើការបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ទាំង ១,៦៤៦ ។ ទន្ទឹមនឹងនេះ គ.ជ.ប ក៏បានបង្ហោះបញ្ជីបោះឆ្នោតចុងក្រោយ និងបញ្ជីទីតាំង ការិយាល័យបោះឆ្នោត នៅលើគេហទំព័រ voterlist.nec.gov.kh ព្រមទាំងនៅលើ App Voterlist KH ផងដែរ ។
សូមបញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ និងបញ្ជីទីតាំងការិយាល័យបោះឆ្នោត មានគោលបំណងឱ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ពិនិត្យ និងផ្ទៀងផ្ទាត់ ទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត និងដឹងពីទីតាំងការិយាល័យបោះឆ្នោតដែលខ្លួននឹងត្រូវ បោះឆ្នោត ។ ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោតចុងក្រោយ កត់ត្រាមិនបានត្រឹមត្រូវតាមទិន្នន័យ ក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេ សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ដែលង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១៕ដោយ៖ម៉ាដេប៉ូ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner