សម្តេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជាគឺជាប្រទេសតូច តែមានទឹកចិត្តទូលាយ

ភ្នំពេញ:សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសេរនៅក្នុងផេកហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី៤ ខែតុលានេះថា កម្ពុជា គឺជាប្រទេសតូច តែមានទឹកចិត្តទូលាយ។ ក្នុងពេលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដោះស្រាយបញ្ហាទឹកជំនន់របស់ខ្លួន ក៏យើងព្យាយាមចែករំលែកធនធានដែលមានជូនប្រជាជន និងប្រទេសជាមិត្ត។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ចំនួន២០ម៉ឺនដូស ជូនដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីបង្ការជំងឺកូវីដ-១៩៕
ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner