សម្តេចក្រឡាហោម ស ខេង៖តួអង្គបួនដែលមានតួនាទីជះឥទ្ធិពលសំឡេងឆ្នោតក្នុងការបោះឆ្នោតទៅក្រុមប្រឹក្សាឃុំ

ភ្នំពេញៈសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតឆ្នាំ២០២១ សូមឱ្យយកចិត្តទុកដាក់ការងារគន្លឹះខ្លះតួអង្គបួននាក់ ដែលមានតួនាទីជះឥទ្ធិពលសំឡេងឆ្នោតក្នុងការបោះឆ្នោតទៅក្រុមប្រឹក្សាឃុំ ខាងមុខនេះ គឺមានដូចជា ១.មេឃុំ ចៅសង្កាត់,២. ស្មៀនឃុំ ចៅសង្កាត់ ៣.មេប៉ុស្តិ៍នគរបាល ប៉ុស្តិ៍រដ្ឋបាល និង៤.មេភូមិ។

ការថ្លែងបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងពិធីផ្ទេរ ភារកិច្ចតំណែងអភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៤ ខែតុលាឆ្នាំ២០២១នេះ។ ជាមួយគ្នានេះសម្ដេចក្រឡាហោម ស ខេង ក៏បានស្នើឱ្យក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាលក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាក់ថ្នាក់ធ្វើយ៉ាងម៉េចលើកទឹកចិត្តឱ្យមនុស្សទាំង៤ ធ្វើការងារឱ្យបានល្អជាមួយប្រជាពលរដ្ឋ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner