សម្តេចក្រឡាហោមសខេង បានណែនាំ អភិបាលថ្មី ខេត្តស្ទឹងត្រែង ត្រូវប្រមូលយកបញ្ហាប្រឈមនានា មករួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យមានតម្លាភាព និងប្រកបដោយភាពយុត្តិធម៌

ដោយ ៖ ឡុង សំបូរ

ខេត្តស្ទឹងត្រែង ៖ ប្រសាសន៍ណែនាំរបស់ សម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងគ្រាដែល សម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង ជា អភិបាលថ្មី នៃខេត្តស្ទឹងត្រែង នៅថ្ងៃទី៤តុលាឆ្នាំ២០២១ ។

យោងតាមព្រះរាជក្រិត្យរបស់ ព្រះមហាក្សត្រ ថ្ងៃទី៣០ កញ្ញា, អតីតអភិបាលខេត្ត ឯកឧត្តម ម៉ុម សារឿន ត្រូវបានផ្ទេរ ទៅបំពេញភារកិច្ចថ្មី ជាអនុរដ្ឋរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ចំណែកអភិបាលខេត្តថ្មី ដែលត្រូវមកជំនួស គឺ ឯកឧត្តម ស្វាយ សំអ៊ាង ដែលផ្ទេរមកពីខេត្តមណ្ឌលគីរី ។

សម្តេចក្រឡាហោម ស ខេង បានផ្តល់អនុសាសន៍ ណែនាំឱ្យអភិបាលខេត្តថ្មី ទើបចូលកាន់តំណែងថ្មី នៅខេត្តស្ទឹងត្រែង ត្រូវប្រមូលយកនូវគ្រប់បញ្ហាប្រឈមទាំងឡាយ មករួមគ្នាដោះស្រាយ ជូនប្រជាពលរដ្ឋ ឱ្យមានតម្លាភាព និងប្រកបដោយភាពយុត្តិធម៌។

អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង បានប្តេជ្ញាប្រតិបត្តិតាមការណែនាំរបស់ សម្តេចក្រឡាហោម និងប្រមុខរាជរដ្ឋាភិបាល ឱ្យស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងពេលដែល ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាសបង្គាប់ ផ្ទេរភារកិច្ចជូន ឱ្យបន្តបម្រើប្រជាពលរដ្ឋ ជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែងនេះ។

ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ទៀតថា ទាំងកិច្ចការងារគ្រប់គ្រង ការងារអភិវឌ្ឍន៍លើគ្រប់វិស័យ ការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព លោកនឹងខិតខំប្រមូលកម្លាំងសាមគ្គីគ្នាឱ្យបានល្អ ចាប់ពីថ្នាក់ខេត្ត រហូលដល់មូលដ្ឋាន នាំគ្នាបំពេញកាតព្វកិច្ច បម្រើប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងមិនរើសអើង ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner