របាយការណ៍៖ Facebook ដឹងថា វេទិការរបស់ខ្លួនត្រូវបានប្រើដើម្បីផ្សព្វផ្សាយការស្អប់ខ្ពើម អំពើហិង្សា និងព័ត៌មានមិនពិត តែព្យាយាមលាក់បាំងភស្តុតាង

ញូយ៉ក៖ អតីតអ្នកគ្រប់គ្រងផលិតផល Facebook អាយុ ៣៧ ឆ្នាំដែលធ្លាប់ធ្វើការលើបញ្ហាសុចរិតភាពស៊ីវិលនៅក្រុមហ៊ុននេះបាននិយាយថា ឯកសារបង្ហាញថាFacebook ដឹងថា វេទិការបស់ខ្លួនត្រូវបានប្រើដើម្បីផ្សព្វផ្សាយការស្អប់ខ្ពើម អំពើហិង្សា និងព័ត៌មានមិនពិត ហើយថា ក្រុមហ៊ុនបានព្យាយាមលាក់ភស្តុតាងនោះ។

អ្នកនាង Frances Haugen បាននិយាយប្រាប់នៅក្នុងបទសម្ភាសន៍មួយក្នុងកម្មវិធី “៦០នាទី” “60 Minutes” ថា “អ្វីដែលខ្ញុំបានឃើញនៅលើ Facebook ម្តងហើយម្តងទៀត គឺមានទំនាស់ផលប្រយោជន៍រវាងអ្វីដែលល្អសម្រាប់សាធារណជន និងអ្វីដែលល្អសម្រាប់ Facebook ហើយ Facebook ម្តងហើយម្តងទៀតបានជ្រើសរើសធ្វើឱ្យប្រសើរឡើង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជាការរកលុយបានច្រើន។ ដោយឡែកលោក Scott Pelly អ្នកឆ្លើយឆ្លងព័ត៌មានរបស់កម្មវិធី “៦០នាទី” បានដកស្រង់ឯកសារ Facebook (FB) និយាយថា “យើងមានភស្តុតាងពីប្រភពផ្សេងៗគ្នាដែលនិយាយមិនពិត ការនិយាយពីនយោបាយបែកបាក់ និងព័ត៌មានមិនពិតនៅលើ Facebook និងក្រុមគ្រួសារនៃ Apps កំពុងធ្វើឱ្យប៉ះពាល់ដល់សង្គមនៅជុំវិញពិភពលោក។” ប្រហែលមួយខែមុន លោកស្រី Haugen បានដាក់ពាក្យប្តឹងយ៉ាងតិច ៨ ដងទៅគណៈកម្មការមូលបត្រ ដោយចោទថា ក្រុមហ៊ុនកំពុងលាក់បាំងការស្រាវជ្រាវអំពីចំណុចខ្វះខាតរបស់ខ្លួន ពីវិនិយោគិន និងសាធារណជន។ អ្នកនាងក៏បានចែករំលែកឯកសារជាមួយកាសែត Wall Street Journal ដែលបានបោះពុម្ពផ្សាយការស៊ើបអង្កេតជាច្រើនផ្នែកដែលបង្ហាញថា Facebook បានដឹងអំពីបញ្ហាជាមួយកម្មវិធីរបស់ខ្លួន រួមទាំងផលអវិជ្ជមាន នៃព័ត៌មានមិនពិត និងផលប៉ះពាល់ដែលបណ្តាលមកពីក្មេងស្រី ជាពិសេសតាមរយៈ Instagram ។ អ្នកនាង Haugen ដែលបានចាប់ផ្តើមបម្រើការងារនៅ Facebook ក្នុងឆ្នាំ ២០១៩ បន្ទាប់ពីបានធ្វើការពីមុនសម្រាប់ក្រុមហ៊ុនយក្សបច្ចេកវិទ្យាផ្សេងទៀតដូចជា Googel និង Pinterest (PINS) នឹងត្រូវផ្តល់សក្ខីកម្មនៅថ្ងៃអង្គារ នៅចំពោះមុខអនុគណៈកម្មការព្រឹទ្ធសភាស្តីពីការការពារអ្នកប្រើប្រាស់, សុវត្ថិភាពផលិតផល និងសុវត្ថិភាពទិន្នន័យ។ អ្នកនាង Haugen បាននិយាយថា “ខ្ញុំបានមើលឃើញបណ្តាញសង្គមជាច្រើន ហើយវាអាក្រក់ខ្លាំងនៅលើ Facebook ច្រើនជាងអ្វីដែលខ្ញុំបានឃើញពីមុន”។  

ទោះជាយ៉ាងណា ក្រុមហ៊ុន Facebook បានប្រឆាំងយ៉ាងដាច់អហង្ការប្រឆាំងនឹងរបាយការណ៍នេះ ដោយហៅការអះអាងជាច្រើនថា ជាការភាន់ច្រឡំ ហើយបានអះអាងថា កម្មវិធីរបស់ខ្លួនធ្វើបានល្អប្រសើរជាងគ្រោះថ្នាក់។ បន្ថែមលើនេះ អ្នកនាំពាក្យ Facebook លោកស្រី Lena Pietsch បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់កម្មវិធី CNN Business ថា “ជារៀងរាល់ថ្ងៃក្រុមរបស់យើងត្រូវថ្លឹងថ្លែងការការពារសមត្ថភាពរបស់មនុស្សរាប់ពាន់លាននាក់ ដើម្បីបង្ហាញពីភាពបើកចំហជាមួយនឹងតម្រូវការ ក្នុងគោលបំណងធ្វើឱ្យវេទិការបស់យើងមានសុវត្ថិភាព និងវិជ្ជមាន”។ យើងបន្តធ្វើឱ្យប្រសើរឡើងគួរឱ្យកត់សម្គាល់ ដើម្បីទប់ទល់នឹងការរីករាលដាលនៃព័ត៌មានមិនពិត និងមាតិកាដែលបង្កគ្រោះថ្នាក់។ ជាច្រើនម៉ោងបន្ទាប់ពីការសម្ភាសន៍បានចាក់ផ្សាយ លោកស្រី Pietsch បានចេញសេចក្តីថ្លែងការណ៍ជាង ៧០០ ពាក្យដោយដាក់ចេញនូវអ្វីដែលគេហៅថា “ការពិតដែលបាត់”ពីផ្នែកនេះ ហើយនិយាយថា បទសម្ភាសន៍នេះបានប្រើសម្ភារៈរបស់ក្រុមហ៊ុនជ្រើសរើស ដើម្បីប្រាប់រឿងយល់ច្រឡំអំពីការស្រាវជ្រាវដែលយើងធ្វើ ដើម្បីកែលម្អផលិតផល​របស់​ពួក​យើង។” យ៉ាងណាមិញ អ្នកនាំពាក្យរបស់កម្មវិធី “ ៦០នាទី” មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីសារព័ត៌មាន CNN លើការអះអាងរបស់ Facebook ឡើយ។ នៅព្រឹកថ្ងៃអាទិត្យសប្តាហ៍កន្លងទៅ នៅក្នុងកិច្ចសម្ភាសន៍ជាមួយកម្មវិធី “៦០ នាទី” អនុប្រធាន Facebookលោក Nick Clegg បានប្រាប់លោក Brian Stelter មកពីទូរទស្សន៍ CNN ថា “គ្មានភាពល្អឥតខ្ចោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចនៅក្នុងដំណើរជីវិតផ្សេងទៀតទេ”។ បើតាមសម្តីរបស់លោក Clegg “យើងធ្វើការស្រាវជ្រាវដ៏ច្រើន យើងចែករំលែកវាជាមួយអ្នកស្រាវជ្រាវខាងក្រៅតាមដែលយើងអាចធ្វើបាន ប៉ុន្តែសូមចងចាំថា មានពិភពនៃភាពខុសគ្នារវាងការធ្វើលំហាត់ដែលមានការពិនិត្យឡើងវិញ ដោយសហការជាមួយអ្នកសិក្សាដទៃទៀត និងការរៀបចំឯកសារផ្ទៃក្នុង ដើម្បីជំរុញ និងជូនដំណឹងដល់ការពិភាក្សាផ្ទៃក្នុង”។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាង Haugen បាននិយាយថា នាងជឿជាក់ថា ស្ថាបនិក និងនាយកប្រតិបត្តិ Facebook លោក Mark Zuckerberg “មិនដែលបង្កើតវេទិកាស្អប់ខ្ពើមនោះទេប៉ុន្តែគាត់បានអនុញ្ញាតឱ្យធ្វើការសម្រេចចិត្តដែលប៉ះពាល់នៃជម្រើសទាំងនោះ គឺមាតិកាស្អប់ខ្ពើម និងការចែកចាយកាន់តែច្រើន និងលើសពីនេះទៀត”៕ ប្រភព៖ CNN


ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner