ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ កិច្ចការងារ និងមុខរបរអាជីវកម្មមានដំណើរការទៅយ៉ាងរលូន ព្រមទាំងទទួលបានការជឿទុកដាក់ពីមនុស្សនៅជុំវិញខ្លួន។ ថ្ងៃនេះប្រសិនជាអ្នកអាចធ្វើការជាក្រុម នោះកិច្ចការងារ និងទិន្នផលអាចនឹងកើនឡើងប្រសើរជាងការបំពេញការងារតែឯង។ ក្នុងនោះ នៅរវាងពេលព្រឹក អ្នកប្រហែលជាមិនមើលឃើញនូវភាពរីកចម្រើនច្រើននោះទេ ប៉ុន្តែចាប់ពីពេលថ្ងៃទៅអ្វីៗនឹងប្រែជាល្អប្រសើរណាស់។ ដោយឡែក សូមលោកអ្នកយកចិត្តទុកដាក់នឹងពាក្យសំដីក្នុងកំរិតអតិបរមា ជម្លោះ ឬភាពអាក់អន់ចិត្តអាចកើតឡើង។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារថ្ងៃនេះហាក់មានភាពរឹងស្ទះច្រើន ហើយមនុស្សដែលនៅជុំវិញខ្លួន ក៏ប្រហែលជាមិនអាចពឹងពាក់អាស្រ័យច្រើននោះដែរ។ បើទោះបីជាស្ថានភាពយ៉ាងនេះ សូមព្យាយាមបន្តការងាររបស់ខ្លួន និងត្រូវជឿជាក់លើសមត្ថភាពរបស់ខ្លួនឯង។ ចំពោះការផ្លាស់ប្តូរការងារ ឬស្ថានភាពហិរញ្ញវត្ថុមិនគួរធ្វើទេក្នុងថ្ងៃនេះ ពីព្រោះផលលំបាក និងអស្ថេរភាពមានច្រើន។ ដោយឡែក សូមលោកអ្នកយកចិត្តទុកដាក់ចំពោះសុខភាព ពីព្រោះអ្នកអាចប្រឈមនឹងជំងឺ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបការងារ និងមុខរបរមានលទ្ធភាគគ្រប់គ្រាន់ដើម្បីទទួលបានផលប្រយោជន៍ដ៏ធំ។ លោកអ្នកនឹងមិនចជួបស្ថានភាពលំបាកឡើយ ដូច្នេះសូមសម្រេចចិត្តធ្វើការងារដែលលោកបានគ្រោងទុកក្នុងពេលនេះ។ ក្នុងនោះដែរ សូមកុំធ្វើការតិះតៀន ឬវាយតម្លៃស្ថានភាពជុំវិញខ្លួនឲ្យសោះ ពីព្រោះប្រហែលជាលោកអ្នកអាចបង្កើតកំហុសដោយងាយស្រួល។ ចំពោះកិច្ចការងារ និងផលប្រយោជន៍អ្នកដទៃមិនគួរពាក់ព័ទ្ធឡើយ ប្រយ័ត្ននាំទុក្ខដល់កិច្ចការងារ និងតួនាទីរបស់ខ្លួន។ ដោយឡែក លោកអ្នកទទួលបានការវាយតម្លៃត្រឹមត្រូវ និងរហ័ស។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកកំពុងដំណើរការទៅដោយរលូន និងស្ថិតក្នុងគន្លងផ្លូវជោគជ័យ ដូច្នេះសូមព្យាយាមបន្ថែម ហើយគិតគូរឡើងវិញពីគម្រោងការងារ និងស្ថានភាពជុំវិញខ្លួន។ អ្វីដែលលោកអ្នកគួរជៀងវាងក្នុងថ្ងៃនេះ គឺភាពអស់សង្ឃឹម។ ភាពអវិជ្ជមានទាំងអស់នឹងអាចកែប្រែទៅជាល្អប្រសើរ។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមស្វែងរកការយល់ដឹង រៀនសូត្របន្ថែម ដើម្បីមានលទ្ធភាពសម្របនឹងដោះស្រាយស្ថានភាពការងារយ៉ាងងាយស្រួល។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារនានាមានភាពរីកចម្រើនល្អប្រសើរណាស់។ លោកអ្នកអាចធ្វើការបណ្តាក់ទុន ផ្លាស់ប្តូរការងារ ឬធ្វើកិច្ចការងារនានាបានដោយមិនមានឧបស័គ្គនោះទេ។ មិនត្រឹមតែប៉ុណ្ណោះបើលោកអ្នកនឹងធ្វើកិច្ចការងារជាមួយនឹងផ្នែកសិល្បៈ ឬការបង្កើតគំនិតច្នៃប្រឌិតថ្មី គឺកាន់តែទទួលបានផលប្រសើរទ្វេរដង។ នៅរវាងពេលរសៀលអ្នកអាចរំពឹងថានឹងទទួលបានពត៌មានដ៏រីករាយ ដូច្នេះសូមរងចាំទទួលអំណរក្នុងថ្ងៃនេះ។ ប្រការគួរជៀសវាង គឺការបង់ចិត្តទៅលើមនុស្សដែលអ្នកមិនស្គាល់។ ភាពទន់ភ្លន់ ប្រហែលជាមិនអាចប្រើប្រាស់បានចំពោះបំណុលនោះទេ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចសម្រេចការងារនានាតាមបំណងប្រាថ្នា ដូច្នេះសូមកុំមានការព្រួយបារម្ភ ចូរធ្វើការ ឬបង្ហាញសមត្ថភាពរបស់អ្នកដោយការជឿជាក់។ ថ្ងៃនេះមានអំណោយដល់លោកអ្នកដែលចង់ផ្លាស់ប្តូរការងារ ពីព្រោះអ្វីៗនឹងទទួលបានសញ្ញាណវិជ្ជមាន ព្រមទាំងស្ថិតក្នុងភាពស្ថិតស្ថេរក្នុងរយៈពេលយូរ។ ក្រៅពីនេះសូមលោកអ្នកធ្វើការងារយោងទៅលើសមត្ថភាព និងបទពិសោធន៍។ ដោយឡែក លោកអ្នកអាចស្វែងយល់ពីស្ថានការណ៍ប្រែប្រួលបានល្អ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ រាសីថ្ងៃនេះហាក់ជួបនឹងភាពស្មុគ្រស្មាញ ប្រទាក់ក្រឡា និងស្ថានភាពការងារដែលមិនសូវច្បាស់លាស់។ ការងាររបស់លោកអ្នកអាចជាប់គាំងយ៉ាងងាយប្រសិនបើអ្នកធ្វេសប្រហែស។ ចំពោះការចំណាយកំលាំង និងដើមទុនច្រើន ប្រហែលជាធ្វើឲ្យលោកអ្នកខាតបង់ ច្រើនជាងទទួលបានផលតាមក្តីបំណង។ ប៉ុន្តែ ប្រសិនបើអ្នកមានភាពរហ័សរហួនក្នុងការគ្រប់គ្រងស្ថានការណ៍ និងចេះកែប្រែវិធីសាស្រ្តអនុវត្តការងារ នោះលោកអ្នកមានលទ្ធភាពយល់ដឹង និងដោះស្រាយភាពអសកម្មមានងាយស្រួល។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកហាក់មានការព្រួយបារម្ភច្រើនចំពោះការងារ និងរបរអាជីវកម្មដែលអ្នកកំពុងប្រតិបត្តិការ។ ក៏ប៉ុន្តែសូមបោះបង់គំនិតនេះចេញ អ្វីដែលលោកអ្នកកំពុងព្រួយបារម្ភ គឺលើសពីបញ្ហាដែលនឹងអាចកើតឡើង។ ជាធម្មតាកិច្ចការរបស់អ្នកមានដំណើរការទៅល្អប្រសើរណាស់ ភាពរឹងស្ទះតិចតួចជារឿងធម្មតា គឺលោកអ្នកអាចដោះស្រាយបានដោយសមត្ថភាពខ្លួនឯង។ អ្នកគួរចំណាយពេលមកគិតអំពីសុខភាព ព្រមទាំងវិធីសាស្រ្តក្នុងការអនុវត្តការងារចំពោះមុខ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកដែលប្រកបអាជីវកម្មមានអំណោយផលយ៉ាងខ្លាំងក្នុងការបង្កើតមុខរបរថ្មី បណ្តាក់ទុន ឬគិតចង់ផ្លាស់ប្តូរកន្លែងធ្វើការ ពីព្រោះផលចំណេញមានកំរិតខ្ពស់។ ចំណែកអ្នកធ្វើការរដ្ឋឯកជនអាចនឹងទទួលការតម្លើងប្រាក់ខែ ឬទទួលបានការលើកទឹកចិត្តពីសំណាក់មនុស្សរួមក្រុម ជាពិសេសថា្នក់លើ។ ថ្ងៃនេះអ្នកមានអំណោយផលពេញមួយថ្ងៃតែម្តង ដូច្នេះអ្នកអាចផ្តើមការងារពេលណាក៏មិនយឺតពេលនោះទេ។ លើសពីនេះ លោកអ្នកទទួលបានអំណោយផលសម្រាប់ការគ្រប់គ្រង។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារនានារបស់អ្នកកំពុងដំណើរការទៅជាប្រក្រតី ប៉ុន្តែទំហំការងារហាក់កើនឡើងច្រើនជាងសព្វមួយដង ហេតុដូច្នេះលោកអ្នកនឹងអាចទទួលអារម្មណ៍ហត់នឿយច្រើន។ បើអាចធ្វើបាន សូមព្យាយាមកាត់បន្ថយបន្ទុកការងារ ឬបែងចែកឲ្យមិត្តរួមការងារជួយខ្លះអាចជាការប្រសើរ។ ថ្ងៃនេះលោកអ្នកអាចប្រឈមជាមួយស្ថានភាពខាងក្រៅផងដែរ សូមព្យាយាមរក្សាខ្លួនកុំឲ្យទទួលឥទ្ធិពលពីខាងក្រៅខ្លាំងពេក។ ដោយឡែក សូមលោកអ្នកព្យាយាមកែប្រែការតុបតែងខ្លួន ដើម្បីជាប្រយោជន៍ដល់ការធ្វើទំនាក់ទំនង។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកព្យាយាមគ្រប់គ្រង ឬកាត់បន្ថយបន្ទុកការងារឲ្យបានតិចបំផុត។ ហើយក៏ប្រហែលជាការល្អប្រសើរជាង ប្រសិនបើអ្នកចូលរួមជាមួយការងារដែលមិនតម្រូវឲ្យមានការផ្តោតអារម្មណ៍ គិតគូរច្រើន ឬសម្រេចចិត្តក្នុងពេលឆាប់ៗ។ ក្រៅពីនេះ សូមជឿជាក់លើសមត្ថភាពរបស់ខ្លួនឲ្យបានកំរិអតិបរមា និងសូមបោះបង់ចោលការសង្ស័យ និងការព្រួយបារម្ភ។ ប្រសិនបើអ្នកត្រូវប្រឈមមុខនឹងស្ថានភាពដែលទាមទារការសម្រេចចិត្ត ចូរពឹងអាស្រ័យទៅពត៌មាន និងការផ្តល់យោបល់ពីមនុស្សដែលទុកចិត្ត។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចមានលទ្ធភាពវិជ្ជមានក្នុងការធ្វើឲ្យមានភាពចម្រើនដល់ការងារ ពិសេសគឺការធ្វើទំនាក់ទំនងផ្លូវការ។ សូមបដិសេធការរិះគន់ វាយតម្លៃ ឬការបង្ហាញគោលគំនិតរបស់អ្នកច្រើនពេក ការសម្របទៅតាមស្ថានការណ៍ជាវិធីសាស្រ្តដែលមានអំណោយផលបំផុតក្នុងពេលនេះ។ ថ្ងៃនេះលោកអ្នកគួរចំណាយពេលគិតគូរដល់ស្ថានភាពជុំវិញការងាររបស់អ្នក ពិសេសការរៀបចំគម្រោងអនុវត្តសម្រាប់អនាគគត។ ប្រការគួរជៀសវាង គឺកុំធ្វើការចរចាពាក្យសំដីជាមួយថ្នាក់ដឹកនាំ ប្រសិនបើមិនមែនជាករណីការងារ។
ចំណាំៈ
ឆ្នាំទាំង៣ ខាល រោង វក រាសីរបស់អ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងច្រើន លុយកាក់ និងតួនាទីការងារ ព្រមទាំងសេចក្តីសុខនឹងកើតឡើងផងដែរ។