ចិននឹងទទួលយកឧស្សាហកម្មផលិតបន្ទះឈីបដែលមានជាតិកាបូននៅឆ្នាំក្រោយ

ប៉េកាំង៖ នៅថ្ងៃទី២៤ ខែសីហាកន្លងទៅ ប្រទេសចិនបាននិយាយថា ខ្លួននឹងផ្តោតលើរបកគំហើញបច្ចេកវិទ្យាសំខាន់ៗ និងតម្រូវការកម្មវិធីប្រកបដោយភាពច្នៃប្រឌិត សំដៅពង្រឹងការណែនាំបន្ថែមទៀត នៃគោលនយោបាយឧស្សាហកម្ម រួមទាំងវត្ថុធាតុដើមដែលមានមូលដ្ឋានកាបូន នៅក្នុងផែនការ ៥ឆ្នាំ លើកទី១៤ ដែលទាក់ទងនឹងការអភិវឌ្ឍន៍ នៃឧស្សាហកម្មវត្ថុធាតុដើម រួមមានសមាសធាតុស៊ីលីកុនកាបូអ៊ីដ និងសមាសធាតុផ្អែកលើកាបូន។ល។

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២១ ឃើញថា ផែនការ ៥ ឆ្នាំលើកទី១៤ របស់ចិនត្រូវបានអនុម័តជាផ្លូវការ។ វាបង្ហាញពីការផ្លាស់ប្តូរឆ្ងាយពីកំណើនបរិមាណ នៅក្នុងផែនការពីមុនរបស់ទីក្រុងប៉េកាំង។ ផ្ទុយទៅវិញ វាបានលើកកម្ពស់ “ដំណាក់កាលអភិវឌ្ឍន៍ថ្មី” ដែលសម្លឹងឆ្ពោះទៅលើ “ការអភិវឌ្ឍគុណភាព” ។ ទោះបីជាយ៉ាងណាក៏ដោយ ផែនការនេះក៏បានវាយតម្លៃខ្ពស់ដូចគ្នាទៅលើផ្នែកឌីជីថល សន្តិសុខ និងការច្នៃប្រឌិតផងដែរ។ បន្ថែមលើនេះ ប្រទេសចិនក៏នៅតែផ្តោតជាសំខាន់លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ផ្លូវថ្មីៗ និងព្រលានយន្តហោះបន្ថែមទៀតផងដែរ។ ជាងនេះទៅទៀតនោះ ដើម្បីក្លាយជាប្រទេសមហាអំណាចផលិតកម្មពិតប្រាកដនោះ ចិនត្រូវមានប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន ប្រព័ន្ធដំណើរការ និងបន្ទះឈីបផ្សេងទៀតដែលស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់អាមេរិក។

សហរដ្ឋអាមេរិកចាប់ផ្តើមសង្គ្រាមបច្ចេកវិទ្យា ដែលប្រការនេះ បានដាស់ប្រទេសចិនឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ខ្លួន ដោយផ្អែកលើបច្ចេកវិទ្យា និងការច្នៃប្រឌិតផ្ទាល់ខ្លួន៕ ប្រភព៖ VOC

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner