អភិបាលខេត្តកំពង់ចាម ស្នើសុំគោលការណ៍ទៅគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងធនធានទឹក ជួសជុលឡើងវិញច្រាំងទន្លេមេគង្គ ដែលរងការបាក់ស្រុត

អត្ថបទដោយ៖
ធី ដា

នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជា ប្រធាន គណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត បានដឹកនាំក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត /មន្ទីរអង្គភាពជំនាញ/ អាជ្ញាធរមូលដ្ឋាន រួមនិងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គ ដែលកំពុងរងការបាក់ស្រុត ប្រវែងប្រហែល ២០០ម៉ែត្រ ស្ថិតនៅចំណុចភូមិល្វាលេី ឃុំស្តៅ ស្រុកកងមាស និងដាក់ចេញនូវវិធានការបន្ទាន់ ក៏ដូចជាការស្នើសុំគោលការណ៍ទៅគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងធនធានទឹក និងឧតុនិយម ធ្វើការស្តារ និងជួសជុលឡើងវិញ ដើម្បីបម្រើឱ្យផលប្រយោជន៍សាធារណៈ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner