នាយកប្រតិបត្តិក្លឹប PSG ជឿថា Kylian Mbappe នឹងនៅបារាំងដល់រដូវក្តៅ

នាយកប្រតិបត្តិក្លឹប Paris Saint-Germain លោក Leonardo បាននិយាយថា Kylian Mbappe នឹងនៅជាមួយក្លឹបរហូតដល់ចប់រដូវកាលនេះ។ នាយកប្រតិបត្តិ វ័យ៥២ ឆ្នាំរូបនេះនៅតែមានសុទិដ្ឋិនិយមដោយប្រាប់ Festival dello Sport ថា“ គំនិតរបស់យើងគឺចង់បន្តកុងត្រាជាមួយ Kylian Mbappe ។ “គ្មានអ្វីផ្លាស់ប្តូរនៅក្នុងផែនការរបស់យើងទេ Kylian គឺជាគ្រឿងអលង្ការល្អឥតខ្ចោះសម្រាប់ PSG … ខណៈបច្ចុប្បន្នយើងមានខ្សែប្រយុទ្ធទាំង៣គឺ Kylian Mbappe, Leo Messi, និង Neymar” ។


Kylian Mbappe កំពុងតែត្រូវបានក្លឹប Real Madrid តាមប្រមាញ់ជាសាធារណៈសម្រាប់ រដូវក្តៅខាងមុខនេះ។ ខណៈMbappe ដែលឈានចូលវ័យ ២២ ឆ្នាំថ្មីៗនេះ បានសុំចាកចេញពី PSG នៅខែកក្កដា។ ស្របពេលកិច្ចសន្យារបស់ខ្សែប្រយុទ្ធរូបនេះគ្រោងនឹងផុតកំណត់ នៅចុងរដូវកាលនេះ ៕

ប្រភព ៖ The Sun

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner