Ally McCoist អះអាងថាក្រុម Celtic និង Rangers នឹងបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៦ នៅ Premier League នាពេលខាងមុខ

លោក Ally McCoist ជឿជាក់ថា Rangers និង Celtic នឹងក្លាយជាផ្នែកមួយនៃក្រុមកំពូលទាំង ៦ របស់អង់គ្លេសក្នុងរយៈពេល ៥ ឆ្នាំ ។ នេះបើតាមការចុះផ្សាយរបស់ The Sun នៅថ្ងៃនេះ ។


លោកAlly McCoist វ័យ ៥៩បាននិយាយថា “ វាពិតជាអស្ចារ្យណាស់សូមកុំច្រលំអំពីរឿងនេះ Rangers និង Celtic គឺជាក្លឹបធំល្មមដែលអាចលេងនៅលីគកំពូលអង់គ្លេសដោយគ្មានការសង្ស័យទេ។ តាមពិតពួកគេប្រហែលជាក្លឹបពីរក្នុងចំណោមក្លឹបធំបំផុត ៥ ឬ ៦ នៅចក្រភពអង់គ្លេស។

គួរអោយដឹងថា Ally McCoist គឺជាអតីតកីឡាកររបស់ Rangers ដែលរកបាន ៣៥៥ គ្រាប់និងឈ្នះពានរង្វាន់ស្កុតឡេនចំនួន ១០ ដង ៕
ប្រភព ៖ The Sun

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner