ទាំងកីឡាករនិងគ្រូបង្វឹកសុទ្ធតែសង្ឈឹមខ្ពស់បានឡើងទៅគ្រុបទី៣នៃព្រឹត្តិការណ៍ដាវីសខាប់ខណៈការហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អប្រសើ

សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានសម្រេចបញ្ជូនកីឡាករ៤រូប ថ្នាក់ដឹកនាំ១រូប និងគ្រូបង្វឹកជម្រើសជាតិ១រូបទៅចូលរួមប្រជែងក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក ដេវីសខាប់ អូសេអានីក្រុមទី៤ ដែលនឹងដំណើរចាប់ពីថ្ងៃទី១៨ដល់ថ្ងៃ ទី២៣ ខែ តុលា ឆ្នាំ២០២១ នៅទីក្រុងអ៊ីសា ប្រទេសបារ៉េន។

លោក ប្រា អេន អានីរូស គ្រូជម្រើសជាតិរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងឲ្យដឹងក្នុងសន្និតសារព័ត៌មាន កាលពីថ្ងៃ សៅរ៏ទី៩ ខែ តុលា ឆ្នាំ២០២២១ថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករសរុបចំនួន៦រូប ចូលរួមប្រជែងក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក ដេវីសខាប់ អូសេអានីក្រុមទី៤ រួមនោះ មានកីឡាករ ប៊ុន កេន្នី ឡុង សំនៀង ទេពធី ម៉ូថេ និង ឃ្លាំង ពន្លក អមគ្រូបង្វឹក គឺរូបលោក ប្រា អេន អានីរូស និង លោក អគ្គលេខាធិការ ទេព រិទ្ធីវិទ្ធ។


គ្រូបង្វឹកជម្រើសជាតិរូបនេះ អះអាងថា ព្រឹត្តិការណ៍ពិភពលោកគ្រុបទី៤នេះ ដំណើរការប្រកួតចាប់ពីថ្ងៃ ទី១៨ដល់ថ្ងៃ ទី២៣ ខែ តុលា ឆ្នាំ២០២១ នៅទីក្រុងអ៊ីសា ប្រទេសបារ៉េន ដោយមានប្រទេសចូលរួមចំនួន១៣ប្រទេស ម្ចាស់ផ្ទះបារ៉េន ហ្គាម អ៊ឺរ៉ង់ អ៊ឺរ៉ាក់ កៀហ្ស៊ីស៊ីស្ថាន ម៉ុងហ្គោលី អូម៉ង អារ៉ាប់ប៊ីសាអូឌីត តួកមេនីស្ថាន យ៉េមេន និងអារ៉ាប់រួម ធ្វើការប្រកួតវិលជុំជម្រុះក្នុងពូល ដោយចែកចេញជា២ពូល ជ្រើសរើសយកក្រុមខ្លាំងចេញពីពូលទាំងពីរតែ៣ប៉ុណ្ណោះឡើងទៅកាន់គ្រុមទី៣ ដែលធ្វើការប្រកួត នាឆ្នាំ២០២២ឆ្នាំក្រោយ។
គ្រូបង្វឹកខាងលើ បញ្ជាក់ទៀតថា សម្រាប់ព្រឹត្តិការណ៍ដាវីសខាប់ កម្រិតពីភពលោកនេះ កម្ពុជាបានចូលរួមចំនួន៨លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១២មកម្លេះ ហើយធ្លាប់ឡើងទៅប្រកួតក្នុងគ្រុបទី៣ចំនួន៤លើក និងលេងនៅក្នុងគ្រុបទី៤ចំនួន៣លើក។

លោក អះអាងទៀតថា សម្រាប់ការចូលរួមក្នុងឆ្នាំទី៩នៃព្រឹត្តិការណ៍ដាវីសខាប់ក្នុងគ្រុបទី៤នេះ ក្នុងនាមជាគ្រូជម្រើសជាតិរំពឹងខ្ពស់ថា និងអាចឆ្លងផុតគ្រុបទី៤ឡើងទៅកាន់គ្រុបទី៣នាឆ្នាំ២០២២ ព្រោះថា ក្នុងបរិបទពិភពលោកជួបវិបត្តិជំងឺកូវវីដ១៩ ប្រទេសភាគច្រើនមិនបានហ្វឹកហាត់ទៀងទាត់ ខណៈដែលកម្ពុជា គឺបានហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អបំផុតនៅក្នុងជំរុំដោយមិនបានអាក់ខាននៃការហ្វឹកហាត់ត្រៀមខ្លួនឡើយ។
បេសកម្មចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដាវីសខាប់ក្នុងឆ្នាំ២០២១នេះ មានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា Camsoc និងប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោក ឧកញ៉ា សៀ រិទ្ធី និងការចូលរួមសហការឧមត្ថម្ភដោយ ក្រុមហ៊ុនWorldBrige ធនាគារABA និងDecathlon៕ អត្ថបទ៖ ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner