ការប្រកួតវគ្គជម្រុះ AFC Asian Cup 2023 ជើងទី២ កម្ពុជា ត្រូវការត្រឹមស្មើកោះហ្គាំប៉ុណ្ណោះ នឹងទទួលបានកៅអីវគ្គបន្ដ

ជំនួបជើងទី១ដែលធ្វើឡើងកាលពីម៉ោង ១២៖៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលាម្សិលមិញ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះកោះហ្គាំ ដោយលទ្ធផល ១-០ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 នៅកីឡដ្ឋាន Khalifa Sport City ក្នុងទឹកដីប្រទេសបារ៉ែន។
មួយគ្រប់ដែលជាលទ្ធផលឈ្នះកោះហ្គាំ គឺសុតបំប៉ោងសំណាញទី ដោយកីឡាករ ចាន់ វឌ្ឍនាកា នៅនាទី២៦ ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួត បន្ទាប់ពីការព្យាយាមវាយសម្រុកគ្នានៅវគ្គទី២ តែមិនមានគ្រាប់បាល់កើតឡើង ។


ជ័យជម្នះខាងលើ បានក្លាយជាដើមទុនដ៏សំខាន់របស់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីប្រជែងកៅអីវគ្គចែកពូលជុំទី៣ នៃពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ីមួយនេះ ខណៈដែលក្រុមទាំងពីរ នឹងត្រូវជួបគ្នាម្ដងទៀត នៅជើងទី២ នាវេលាម៉ោង ១១យប់ថ្ងៃទី១២ ខែតុលាខាងមុខ នៅកីឡដ្ឋាន Khalifa Sport City ដដែល ។ ជំនួបជើងទី២ កម្ពុជា ត្រូវការត្រឹមស្មើកោះហ្គាំប៉ុណ្ណោះ នឹងទទួលបានកៅអីវគ្គបន្ដ ។


ជំវិញលទ្ធផលការទទួលបានលទ្ធផលឈ្នះលើកោះហ្គាំក្នុងជំនួបជើងទី១នៅទឹកដីប្រទេសប៉ារ៉េននេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចចំនួន ១០ម៉ឺនដុល្លារ ដល់ក្រុមជម្រើសជាតិកម្ពុជា ប្រសិនបើឡើងវគ្គបន្ដ នៃពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ីនេះ ។ រីឯលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានប្រកាសឧបត្ថម្ភ រាល់ការស៊ុតបញ្ចូលទីកោះហ្គាំ ១គ្រាប់ចំនួន ៥,០០០ដុល្លារផងដែរ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner