ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់កិច្ចទំនាក់ទំនងតូចធំ។ សូមព្យាយាមកុំបែងចេញពីក្រុម គួរចូលរួមការពិភាក្សា ស្តាប់យោបល់របស់និយោជិកផ្សេងទៀត។ លោកអ្នកនឹងធានាថាទទួលបានភាពចម្រើនលូតលាស់កាន់តែខ្លាំងនៅពេលបញ្ចប់ការងារនៅល្ងាចនេះ។ ក្នុងនោះសូមទទួលខុសត្រូវរាល់ការងារតូចធំដែលស្ថិតក្រោមបន្ទុករបស់អ្នក បើសិនជាអាចធ្វើបាន អ្នកនឹងអាចចៀសផុតពីការលំបាក និងការយល់ច្រលំដែលអាចនឹងកើតឡើង។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកទទួលបានការគិតគូរកាន់តែទូលំទូលាយ។ សូមព្យាយាមក្រោកពីព្រលឹម ខិតខំបំពេញការងារឲ្យបានរហ័ស ហើយសូមចាកចេញពីកន្លែងដែលអ្នកតែងតែយល់ថាជាកន្លែងសុខសាន្តរបស់អ្នក ហើយបញ្ចូលខ្លួនទៅក្នុងបរិស្ថានថ្មីៗ ពីព្រោះឳកាសចម្រើនក្នុងថ្ងៃនេះនឹងកើតឡើងច្រើន។ កុំខ្លាចក្នុងការសុបិន្តអំពីរឿងរ៉ាវដែលអ្នកតែងគិតថាមិនអាចទៅរួច។ ប្រការសំខាន់ សូមរក្សាពាក្យសំដី អាកប្បកិរិយា និងភាពស្មោះត្រង់ជានិច្ច។ 

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពការងារក្នុងថ្ងៃនេះណែនាំឲ្យលោកអ្នកសងបំណុល និងប្រាក់កម្ចីទាំងឡាយប្រសិនបើមាន។ ក្រៅពីនេះ បញ្ហាសម្ភារៈនឹងរារាំងអ្នកមិនឲ្យទទួលបានជោគជ័យ ដូច្នេះសូមកុំផ្តោតអារម្មណ៍លើការងារដែលអ្នកនាំឲ្យមានការលំបាក ឬភាពអវិជ្ជមាន។ ចំពោះលោកអ្នកដែលធ្វើការទាក់ទងនឹងការច្នៃប្រឌិត ការបង្កើតទម្រង់សិល្បៈ ឬការបោះពុម្ពផ្សាយ បែរជាអាចទទួលផលបានល្អប្រសើរជាងទៅវិញ។ ដោយឡែក សម្រាប់ទំនាក់ទំនងក្នុងថ្ងៃនេះ គួរធ្វើឡើងក្នុងកំរិតតូចចង្អៀត។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។  អាជីពនានានៅក្នុងថ្ងៃនេះមិនសូវជាមានភាពប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់នោះទេ។ រាល់បញ្ហាគឺច្រើនទាក់ទងនឹងកិច្ចការងារចាស់ ប៉ុន្តែក៏គ្មានអ្វីត្រូវព្រួយបារម្ភពេកដែរ ពីព្រោះលោកអ្នកមានមនុស្សច្រើនជួយយកអាសារណាស់។ ចំពោះការងារខ្លះក៏មិនចាំបាច់ត្រូវបង្ខំខ្លួនឯងជ្រុលពេកដែរ។ អ្វីដែលសំខាន់គឺគ្រាន់តែជឿជាក់លើខ្លួនឯង ហើយព្យាយាមធ្វើការងារក្នុងបន្ទុកតែប៉ុណ្ណឹង រាល់ស្ថានភាពអវិជ្ជមានគឺមិនអាចរំខានអ្នកបានទេ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលនៃភាពឆ្លាតវៃ និងការដោះស្រាយហេតុការណ៍តូចធំនានាដែលអាចនឹងកើតឡើងក្នុងពេលនេះ។ ប៉ុន្តែអ្នកក៏គួរសម្រេចចិត្តឲ្យបានរួសរាន់ ចាប់ផ្តើមធ្វើកិច្ចការជាអាទិភាពនៅរវាងពេលព្រឹក កុំខ្ជះខ្ជាយពេលវេលាជាមួយរឿងរ៉ាវដែលគ្មានប្រយោជន៍ ឬរឿងរបស់អ្នកដទៃ។ ដោយឡែក ថ្ងៃនេះមិនមែនជាពេលល្អក្នុងការធ្វើទំនាក់ទំនងច្រើននោះទេ ពីព្រោះគំនិតយោបល់ច្រើនពេកក្នុងពេលនេះអាចនឹងជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នក។ ផ្ទុយទៅវិញ សូមសំលឹងលទ្ធភាព ហើយចាប់យកការងារទាំងឡាយណាដែលមិនសូវទាមទារការសម្រេចចិត្ត។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារថ្ងៃនេះមានដំណើរការជាប្រក្រតី ហើយបញ្ហាក៏គ្មានអ្វីជាធំដុំនោះទេ មិនត្រឹមតែប៉ុណ្ណឹងលោកអ្នកអាចចាត់ចែងដោះស្រាយបានដោយខ្លួនឯង។ ប៉ុន្តែលោកអ្នកមិនគួរបាត់បង់សុទិដ្ឋិនិយម និងទំនុកចិត្តចំពោះខ្លួនឯងព្រោះតែឥទ្ធិពលខាងក្រៅមួយចំនួននោះទេ។ ការប្រកាន់អាកប្បកិរិយាវិជ្ជមាននឹងរួមចំណែកដល់ការបង្កើនអំណោយផលផ្នែកសម្ភារៈយ៉ាងសម្បូរបែប។ ក្រៅពីនេះ សូមព្យាយាមបំពេញការងារទាំងឡាយដែលមាននៅលើតុរបស់អ្នក ការបន្សល់ការងារទុករហូតដល់ថ្ងៃស្អែក ជាប្រភពនៃបញ្ហា។ 

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ទំនាក់ទំនងជាមួយដៃគូ និងការបញ្ចប់កិច្ចប្រតិបត្តិការពាណិជ្ជកម្ម ហើយផលចំណេញ និងភាពចម្រើនលូតលាស់ក៏នឹងកើតឡើងស្របគ្នាផងដែរ។​ ក្រៅពីនេះ បើលោកអ្នកបំពេញការងារទាក់ទងនឹងប្រតិបត្តិការអចលទ្រព្យគឺរឹតតែប្រសើរ។ ថ្ងៃនេះលោកអ្នកមានពេលវេលាច្រើនក្នុងការអនុវត្តផែនការ ដូច្នេះអ្នកមិនគួរធ្វើខ្លួនឲ្យមមាញឹកនឹងកិច្ចការពេកនោះទេ។ ក្រៅពីនេះសូមលោកអ្នកគ្រប់គ្រងអារម្មណ៍កុំឆេវឆាវ ហើយគួរធ្វើកិច្ចការដោយភាពយោគយល់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះទាមទារឲ្យអ្នកមានក្តីអត់ធ្មត់ខ្ពស់ ពីព្រោះអ្នកអាចនឹងទទួលបានពត៌មានដែលមិនចាំបាច់មួយចំនួនមុនពេលល្ងាច។ ដោយឡែក ការងារទាំងអស់គឺអាចធ្វើទៅបាន គ្រាន់តែផលដែលអ្នករំពឹងទុកមិនសមតាមក្តីប្រាថា្ននៅពេលនេះ។ សូមពង្រឹងលទ្ធភាពក្នុងការគ្រប់គ្រង ឬដឹកនាំ ដើម្បីទទួលបានការចាប់អារម្មណ៍ និងកិច្ចសហការពីមិត្តរួមការងារ ឬមនុស្សដែលនៅក្បែរ។ ក្រៅពីនេះ អ្នកមិនអាចធ្វើអ្វីដោយគ្មានពត៌មានច្បាស់លាស់ ឬអំណះអំណាងរឹងមាំនោះទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះ លោកអ្នកអាចបំពេញការងារទាំងឡាយ រួមទាំងការបណ្តាក់ទុន ការបង្កើតទម្រង់ការងារថ្មី ឬការផ្លាសប្តូរកន្លែងការងារដែលអ្នកមិនពេញចិត្តផងដែរ។ ផលចំណេញក្នុងថ្ងៃនេះមានកំរិតកាន់តែខ្ពស់ ប្រសិនបើអ្នកជ្រើសរើសវិធីអនុវត្តសម្រាប់គម្រោងផែនការវែងឆ្ងាយ។ ក្រៅពីនេះ សូមកុំលះបង់ភាពចម្រើនលូតលាស់វែងឆ្ងាយ ដោយត្រឹមតែទទួលយកនូវអ្វីដែលគ្រាន់តែកើតឡើងក្នុងថ្ងៃនេះ។ ចំពោះការទំនាក់ទំនងគួរតែឈរនៅលើស្ថានភាពស្មោះត្រង់ជាមូលដ្ឋាន បើពុំនោះទេ លោកអ្នកអាចនឹងជួបការខកចិត្ត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រយៈពេលនេះមានអំណោយផលយ៉ាងខ្លាំងសម្រាប់លោកអ្នកដែលធ្វើការទាក់ទងនឹងសិល្បៈ។ កិច្ចការទាំងអស់នឹងប្រែទៅជាជោគជ័យ ដូច្នេះអ្នកអាចកំណត់ពេលបើកការតាំងពិព័រណ៍ ឬការបង្ហាញស្នាដៃនានាដែលអ្នកបានបង្កើត។ ប៉ុន្តែសូមលោកអ្នកកុំឆ្លើយតបនឹងការវាយប្រហាររបស់មិត្តរួមការងារ និងអតិថិជនឡើយ ពីព្រោះនៅចុងបញ្ចប់នៃការងារថ្ងៃនេះ សភាពតានតឹងទាំងឡាយនឹងរសាយបាត់ទៅវិញ ដូច្នេះគ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភនោះឡើយ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានភាពលំបាកខ្លាំងក្នុងការអនុវត្តការងារឲ្យទទួលបានផលតាមក្តីប្រាថ្នាណាស់។ មានភាពស្មុគ្រស្មាញមួយចំនួនកើតឡើងពីមនុស្សដែលតែងតែមើលបំណាំចំពោះសកម្មភាពរបស់អ្នក។ ការកែប្រែស្ថានការណ៍ថ្ងៃនេះ មិនមានអ្វីក្រៅពីរក្សាភាពស្ងប់ស្ងៀមសិន មិនគួរធ្វើដឹងឮច្រើនពេកនោះទេ។ ហើយភាពមិនប្រាកដប្រជាខ្លះ ក៏មិនគួរធ្វើឲ្យខ្លួនឯងបាកទឹកចិត្តឡើយ ប៉ុន្តែសូមតស៊ូបន្ថែម ស្វែងរកជំនួយពីមនុស្សដែលអ្នកជឿទុកចិត្ត។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកដំណើរការទៅដោយល្អប្រសើរ។ មនុស្សជាច្រើនដែលនៅជុំវិញអ្នកមានសេចក្តីជឿទុកចិត្ត នឹងអាចជួយយកអាសារអ្នកបានគ្រប់ពេលវេលា។ ប្រសិនបើអ្នកជួបប្រទះការលំបាកខ្លះ សូមកុំបាក់ទឹកចិត្ត ពីព្រោះនៅល្ងាចនេះស្ថានភាពនឹងធូរស្រាលទៅវិញ ហើយអ្នកអាចទទួលបានជោគជ័យលើសពីការរំពឹងទុកទៅវិញ។ ប៉ុន្តែទោះបីយ៉ាងណា កុំបែងចេញពីក្រុមការងារ។ កុំបណ្តោយពេលវេលា ឬអនុញ្ញាតឲ្យអ្វីៗដំណើរការទៅដោយមិនធ្វើអ្វីឲ្យសោះ គួរព្យាយាមអនុវត្តឲ្យបានឆាប់រហ័សបំផុត។

ចំណាំ

ឆ្នំាទាំង៤ រោង មមី វក រកា រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលុយកាក់ លាភសំណាង និងសេចក្តីសុខក្នុងពេលស្របគ្នាតែម្តង។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner