ភេទទី៣វ័យ១៩ឆ្នាំម្នាក់ ពាក់ព័ន្ធ ករណី ជួញដូរគ្រឿងញៀន ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន

ភ្នំពេញ  ៖  យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក  ហ៊ាង  ថារ៉េត  អធិការនគរបាលខណ្ឌឬស្សីកែវ  បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៧  ខែតុលា  ឆ្នាំ ២០២១នេះ  មានការបង្រ្កាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីម្សិលមិញ កម្លាំងជំនាញខណ្ឌ  សហការជាមួយកម្លាំងជំនាញប៉ុស្ដិ៍ច្រាំងចំរេះ១  បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់  នៅចណុចដើមត្នោតដីផ្នូរខ្មោចក្រុម១ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 សមត្ថកិច្ចជំនាញខណ្ឌឬស្សីកែវ  បានឲ្យដឹងថា  ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ  ជា អាហ្វីនី ភេទ ស្រី អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិខ,២សង្កាត់ច្រាំងចំរេះ២ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។                                                                                                                      
 ដោយឡែកសម្ភារ:ដកហូត: 

១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ១១កញ្ចប់។

  បច្ចុប្បន្ននេះ  ជនសង្ស័យខាងលេីរួមនិងវត្ថុតាង  ត្រូវបានសមត្ថកិច្ចជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី  ៕  ដោយ  ៖  ភារ៉ា  និងប៊ុនធី
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner