ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ គឺជាថ្ងៃអំណោយផលសម្រាប់ការអនុវត្តន៍ផែនការនានា។​​ លោកអ្នកនឹងទទួលបានការគាំទ្រពីមនុស្សជាច្រើន​ ដូច្នេះត្រូវរក្សាឥរិយាបថ និងមិនត្រូវធ្វើឲ្យប៉ះពាល់អ្នកដទៃទេ។ ចំពោះការប្រមូលទិញអចលនវត្ថុ នឹងទទួលបានភោគផល និងមង្គលដ៏ល្អ។ ថ្ងៃនេះធានាដល់ការដោះស្រាយរាល់បញ្ហានានាបានយ៉ាងល្អ។ ប្រសិនបើអ្នកត្រូវការបង្កើតឡើងនូវផែនការសម្រាប់អាជីព គឺគ្រាន់ធ្វើតាមផែនការ។ ដោយឡែក សូមប្រយ័ត្នក្រែងជួបការថ្លោះគ្រិច។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការនានារបស់លោកអ្នកចម្រើនលូតលាស់ណាស់។ លោកអ្នកមានមនុស្សដែលមកពីចំងាយនាំលាភមកឲ្យ។ សូមរក្សាលាភសំណាងនេះ ដោយភាពស្មោះត្រង់ និងការចេះជួយយកអាសារមនុស្សនៅជុំវិញខ្លួន។ សូមលោកអ្នកប្រយ័ត្នក្នុងការនិយាយស្តី ពីព្រោះកំហុសដោយអចេតនានឹងបណ្តាលឲ្យអ្នកមានភាពស្មុគ្រស្មាញខ្លាំង។ ក្រៅពីនេះ​សូមព្យាយាមបញ្ចប់ការងារទាំងឡាយដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក ហើយព្យាយាមយល់ពីគោលបំនងនៃពាក្យសំដី។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានកង្វល់ច្រើនណាស់ ចំណែកកិច្ចការងារក៏ហាក់មានភាពប្រទាក់ក្រឡាច្រើនផងដែរ។ សូមមានភាពអត់ធ្មត់ និងព្យាយាមបន្ថែមដើម្បីកែប្រែស្ថានការណ៍។ ភាពរស់រាយរាក់ទាក់ និងដាក់ចិត្តថ្លើមក្នុងភារកិចច្ចការងារ និងមនុស្សនៅជុំវិញខ្លួននឹងជួយសម្រួលស្ថានការណ៍បានប្រសើរ ។ ចំណែកការបណ្តាក់ទុន និងផ្លាស់ប្តូរការងារមិនគួរធ្វើនៅពេលនេះទេ ព្រោះអ្នកអាចជួបនឹងបញ្ហារឹងស្ទះច្រើន។ ប្រសិនជាអាចគួរតែផ្អាកសិន ឬប្រសិនបើអ្នកត្រូវដំណើរការសូមពិគ្រោះយោបល់ជានិច្ច។​

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងាររបស់អ្នកមានដំណើរការយ៉ាងរលូន។ សូមធ្វើដំណើរដោយមានការប្រុងប្រយ័ត្ន ប្រសិនបើមិនចាំបាច់មិនគួរធ្វើនោះទេ។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយចំនួនដែលកើតឡើងក្នុងថ្ងៃនេះ ប៉ុន្តែប្រិសនបើអ្នកមានចិត្តមានះ នោះនឹងប៉ះពាល់ដល់លាភសំណាង។ ទន្ទឹមនឹងនេះជម្លោះប្រហែលជាពិបាកគេចវេស ដូច្នេះសូមលោកអ្នកប្រកាន់ខ្ជាប់នូវហេតុផល និងការអនុគ្រោះ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងរបស់អ្នកនឹងហូរចូលក្នុងផ្ទះដោយមិនបាច់ប្រឹងប្រែងណាស់ណានោះទេ។ ដោយឡែកការងារនានាដែលអ្នកគ្រោងទុកនឹងទទួលបានផល ដូច្នេះសូមប្រើប្រាស់ពេលវេលាថ្ងៃនេះដោយសន្សំសំចៃ។ ចំណែកពាក្យសំដីរបស់លោកអ្នកទទួលបានការជឿទុកចិត្តណាស់ ដូច្នេះរាល់ការងារសំខាន់ ឬការចរចាដែលតឹងរឹងគួរតែព្យាយាមធ្វើឲ្យបានក្នុងពេលនេះ។ ក្រៅពីនេះអ្វីដែលអ្នកគួរធ្វើជាចាំបាច់គឺកុំឲ្យយឺតយ៉ាវសម្រាប់បំពេញការងារ​ និងកុំប៉ះពាល់ការទទួលខុសត្រូវរបស់មិត្តរួមការងាររបស់អ្នក។ ដោយឡែក ភាពទន់ភ្លន់ជាមធ្យោបាយល្អ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់រាល់កិច្ចការទាំងអស់ ប៉ុន្តែត្រូវប្រយ័ត្នប្រយែងគ្រប់ពេលវេលាទាំងអស់ ពិសេសបញ្ជៀសឲ្យបាននូវស្ថានភាពតានតឹងរវាងមិត្តរួមការងារ​ ថា្នក់លើ ឬដៃគូអាជីវកម្ម។ សូមយកចិត្តទុកដាក់ចំពោះពេលវេលានៃការអនុវត្តន៍កិច្ចការងារ ពីព្រោះប្រហែលជាអ្នកមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីបញ្ចប់ការងារជាច្រើនដែលកំពុងកកកុញនៅលើតុរបស់អ្នក។ ក្រៅពីនេះ នៅរវាងពេលរសៀល អ្នកប្រហែលជាអាចទទួលបានដំណឹងដែលកំពុងរងចាំផងដែរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងនាំសំណាងធំដល់អ្នកប្រកបកិច្ចការងាររដ្ឋ និងឯកជន ព្រោះលោកអ្នកកំពុងមានដំណឹងដ៏ល្អទាក់ទងនឹងតំណែងតួនាទីល្អ។ ចំណែកលោកអ្នកធ្វើអាជីវកម្មនឹងទទួលបានផលចំណេញជាទីគាប់ចិត្ត។ ក៏ប៉ុន្តែសូមមានការប្រុងប្រយ័ត្នបញ្ហានៅក្នុងក្រុមការងារ ព្រោះលោកអ្នកអាចនឹងបង្កើតកំហុសនឹងមនុស្សរួមការងារ ឬដៃគូអាជីវកម្ម។ ប្រសិនបើអ្នកចង់ធ្វើការបណ្តាក់ទុន ឬបង្កើតមុខរបរថ្មី គឺអាចធ្វើទៅបាន ប៉ុន្តែសូមលោកអ្នកប្រយ័ត្នក្នុងការជឿទុកចិត្តមនុស្ស។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងែនេះរាល់កិច្ចការងារនានារបស់អ្នកដំណើរការទៅយ៉ាងរលូនណាស់ ព្រមទាំងមានមនុស្សជាច្រើនជួយយកអាសារផងដែរ។  សូមលោកអ្នកប្រយ័ត្នប្រយែងនឹងការចំណាយលុយកាក់ ព្រោះលោកអ្នកអាចនឹងចាញ់បោកគេ។ ជាទូទៅថ្ងៃនេះលោកអ្នកអាចកែប្រែស្ថានការណ៍ជីវិត និងជោគវាសនារបស់អ្នកបាន ប្រសិនបើអ្នកមានឆន្ទៈ និងការខិតខំប្រឹងប្រែង។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការស្តារស្ថានភាពឲ្យបានប្រសើរជានិច្ច។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះធាតុទឹកនឹងជួយអ្នកឲ្យទទួលបានលាភសំណាងធំ ដូច្នេះរាល់កិច្ចការងាររបស់អ្នកនឹងគ្មានអ្វីអាចមកបង្អាក់បានទេ។ ចូរមានចិត្តអន់អោន និងអាធ្យាស្រ័យខ្ពស់។ លោកអ្នកប្រហែលជាមានការធ្វើដំណើរដែលមិនបានគ្រោងទុក ដូច្នេះសូមសិក្សាស្វែងយល់ពីការងាររបស់អ្នកឲ្យបានម៉ត់ចត់។ នៅរវាងពេលព្រឹក ធ្វើយ៉ាងណាបំពេញការងារឲ្យបានច្រើនបំផុត ពីព្រោះភាពអសកម្មតិចតួចអាចកើតឡើងក្នុងទំនាក់ទំនងជាមួយមិត្តជិតស្និទ្ធ ដូច្នេះប្រហែលជារំខានពេលវេលារបស់អ្នកច្រើន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងមុខរបររកស៊ីមានភាពរីកចម្រើនលូតលាស់ល្អណាស់។ ដោយឡែកអ្នកធ្វើការរដ្ឋនឹងបានទទួលដំណឹងល្អលើគម្រោងការងារដែលអ្នកកំពុងរងចាំផងដែរ។ សូមព្យាយាមកុំចំណាយកំលាំងហួសពេក អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែបំពេញការងារទៅតាមគម្រោង។ ចំពោះការជឿទុកចិត្តលើមនុស្សប្រហែលជាត្រូវផ្អាកហើយក្នុងថ្ងៃនេះ ពីព្រោះឳកាសដែលលោកអ្នកនឹងមានបញ្ហាដោយសារមនុស្សមានច្រើន។ សូម្បីតែការជួយយកអាសារគេ ក៏ប្រហែលមិនគួរដែរនៅពេលនេះ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាងរបស់អ្នកថ្ងៃនេះធំណាស់ ប៉ុន្តែសូមរស់នៅដោយធម្មតា។​ ការសំដែងចេញនូវភាពជោគជ័យ អាចបណ្តាលឲ្យមានមនុស្សឈ្នានីស ដូច្នេះស្ងប់ស្ងាត់ជាការប្រសើរ។ រាសីថ្ងៃនេះសន្យាផ្តល់នូវភាគជោគជ័យជាទីពេញចិត្ត ប៉ុន្តែវាគួរតែមិនខាតបង់អ្វីទេ ប្រសិនបើអ្នកព្យាយាមស្វែងរកជំនាញវិជ្ជាជីវបន្ថែម។ ចំពោះការធ្វើដំណើរផ្លូវឆ្ងាយសម្រាប់ការងារអាចនឹងកើតឡើងមិនបានគ្រោងទុក ប៉ុន្តែគ្មានអ្វីត្រូវបារម្ភនោះទេ លោកអ្នកអាចគ្រប់គ្រងស្ថានការណ៍ការងារបានល្អ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចពិភាក្សា ការថ្លែងសន្ទរកថា ឬការចរចាលើកិច្ចការងារតូចធំ។ លោកអ្នកអាចធ្វើឲ្យមនុស្សជឿជាក់លើគោលគំនិតរបស់អ្នកបានល្អ ដូច្នេះវាជាពេលវេលាសក្តិសមណាស់សម្រាប់ការបង្ហាញគម្រោងការងារ ឬដោះស្រាយបញ្ហាប្រទាក់ក្រឡាកន្លងមក។ ដោយឡែក សូមលោកអ្នកជៀសវាងមនុស្សផ្ទុយភេទ ឆ្នាំម្សាញ់ ប្រហែលជាគួររក្សាគម្លាតពីគ្នាសិន ឬមិនគួរពឹងអាស្រ័យគ្នាពេលក្នុងថ្ងៃនេះ។

ចំណាំ

ឆ្នំាទាំង៥ ជូត រោង មមី វក ចរ​ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកសំណាងទាំងប្រាក់កាស និងសម្ភារៈ។ ចំណែកមនុស្សនៅជុំវិញខ្លួនសុទ្ធតែអាចពឹងពាក់អាស្រ័យបានទាំងអស់។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner