ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមទាញអត្ថប្រយោជន៍អតិបរមាពីថ្ងៃនេះ។ លោកអ្នកមានភាពសកម្មយ៉ាងខ្លាំងចំពោះកិច្ចការងារ និងមុខជំនួញ ដូច្នេះផលប្រយោជន៍ក៏នឹងកើតឡើងយ៉ាងពេញលេញចំពោះលោកអ្នក។ ប៉ុន្តែសូមលោកអ្នកជៀសវាងសកម្មភាពប្រញាប់ប្រញាល ដោយសារសកម្មភាពទាំងនោះនឹងធ្វើឲ្យអ្នកជួបនឹងបញ្ហា ព្រមទាំងការខកចិត្ត។ សូមធ្វើការសម្រេចចិត្ត ប្រកបដោយទស្សនវិស័យវែងឆ្ងាយ។ ក្រៅពីនេះ លោកទទួលបាននូវភាពប៉ិនប្រសព្វ និងសមត្ថភាពក្នុងការបង្ហាញគំនិតទៅកាន់មនុស្សនៅជុំវិញខ្លួន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកមានដំណើរការទៅដោយរលូន។ សូមលោកអ្នកកុំបង្ហាញភាពអស់សង្ឃឹម និងអស់កំលាំងចំពោះកិច្ចការងារ។ ហើយរាល់ការផ្តល់ជូនទាំងឡាយ សូមកុំទាន់ធ្វើការបដិសេធលឿនពេក ប្រយ័ត្នការខាតបង់ ប៉ុន្តែក៏មិនមែនឲ្យលោកអ្នកទទួលយកទាំងអស់ ដោយមិនបានគិតគូរពិចារណាវែងឆ្ងាយដែរ។ ប្រការល្អសូមជ្រើសរើសកិច្ចការងារដែលសក្តិសមនឹងវិជ្ជាជីវៈរបស់ខ្លួន។ ក្នុងនោះ ប្រសិនបើអ្នកមិនទាន់បានឃើញលទ្ធផលនៅពេកព្រឹក ក៏កុំបារម្ភ ពីព្រោះនៅពេលថ្ងៃស្ថានភាពនឹងប្រសើរឡើងវិញ។ ដោយឡែក ភាគច្រើនអ្នកអាចគ្រប់គ្រងករណីភាគច្រើនដែលបានគ្រោង។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានទំនោរទៅនឹងកិច្ចការងារជាក្រុម និងទំនាក់ទំនងតូចធំនានា។ លោកអ្នកមានអារម្មណ៍យ៉ាងសេរីក្នុងការផ្តល់យោបល់ និងពិភាក្សាបញ្ហាជាមួយមិត្តរួមការងារ ប៉ុន្តែត្រូវធ្វើសកម្មភាពឲ្យបានត្រឹមត្រូវតាមដែលអាចធ្វើទៅបាន។ លោកអ្នកមានភាពប៉ិនប្រសព្វក្នុងការចរចា និងធ្វើឲ្យគេទុកចិត្តទុកថ្លើមបានល្អ ដូច្នេះរាល់ផលលំបាកក្នុងការងារទាំងឡាយ គឺអាចនឹងដោះស្រាយបានដោយភាពងាយស្រួល។ ដោយឡែក សូមព្យាយាមចាប់អារម្មណ៍ទៅលើគំនិតរបស់មិត្តរួមការងាររបស់អ្នក ហើយត្រូវជឿជាក់ទៅលើគំនិតយោបល់របស់ខ្លួន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកស្រុតចុះ។ លោកអ្នកហាក់មានភាពស្មុគ្រស្មាញបន្តិចក្នុងកិច្ចការងារ ហើយចំពោះការពឹកពាក់អាស្រ័យពីមនុស្សនៅដែលនៅជុំវិញខ្លួនក៏ប្រហែលជាពិបាកជឿទុកចិត្តណាស់ដែរ។ ហោរាណែនាំមិនឲ្យលោកអ្នកមានភាពស្មុគ្រស្មាញ ហើយគួរបោះចោលកិច្ចការងារ ឬបញ្ហាមួយចំនួនចោលប្រសិនបើមិនចាំបាច់។ លោកអ្នកអាចមិនមានភាពជាប់ស្អិតជាមួយការងារនោះទេនៅពេលព្រឹក ដូច្នេះប្រសិនបើមានបញ្ហាគួរពិភាក្សាជាមួយមនុស្សដែលគួរទុកចិត្ត ហើយមិនគួរធ្វើការពិភាក្សាយោបល់ក្នុងទំហំធំនោះទេ។ ក្រៅពីនេះ សូមរក្សាសិទ្ធក្នុងការសម្រេចចិត្ត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពការងារសន្យាថានឹងផ្តល់ជូនលោកអ្នកនូវដំណើរអាជីវកម្ម និងកិច្ចការទំនាក់ទំនងថ្មីៗ ព្រមទាំងការពង្រីកវិសាលភាពការងារបានល្អប្រសើរណាស់។ លោកអ្នកនឹងទទួលបានជោគជ័យគ្រប់ករណីដែលបានគ្រោងទុក។ ទន្ទឹមនឹងនេះ សូមកុំមានភាពភ័យខ្លាចចំពោះការលំបាកដែលបានកើតឡើង សូម្បីតែបញ្ហាដែលពិបាកយ៉ាងណាក៏អាចដោះស្រាយបាន។ ក្រៅពីនេះ ភាគច្រើនលោកអ្នកអាចនឹងគ្រប់គ្រងស្ថានភាពថប់អារម្មណ៍នានា ហើយងាកមកបំពេញភារកិច្ចបានល្អ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំមិនឲ្យលោកអ្នកដើរចេញពីគន្លងផ្លូវដែលបានគ្រោងទុកនោះទេ។ ក្នុងនោះរាល់ការនិយាយស្តី និងអាកប្បកិរិយាសូមគ្រប់គ្រងឲ្យបានល្អ អ្វីគួរធ្វើជាមួយនឹងហេតុផលជានិច្ច។ ក្នុងនោះ ប្រសិនបើលោកអ្នកមិនបានជួបនូវស្ថានភាពដែលអ្នកប៉ងប្រាថ្នាក៏ដោយ ក៏សូមកុំទាន់បោះបង់ចោលការខំប្រឹងប្រែង និងគម្រោងដែលអ្នកបានរៀបចំ ពីព្រោះសកម្មភាពនឹងហុចផលល្អដល់អ្នកជាប្រកដ។ ក្រៅពីនេះ សូមលោកអ្នកធ្វើយ៉ាងណាឲ្យបានសុខសុវត្ថិភាពផ្លូវចិត្តជានិច្ច។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់លោកអ្នកហាក់មានការលំបាកក្នុងការទទួលបានទិន្នផលតាមការប៉ងប្រាថ្នា ក៏ព្រោះតែបញ្ហាតូចតាចជាច្រើនអាចនឹងកើតឡើងក្នុងរង្វង់ការងារ។ ទន្ទឹមនឹងនេះសូមប្រុងប្រយ័ត្នជម្លោះ ឬការអាក់អន់ស្រពន់ចិត្តជាមួយថ្នាក់លើ។ សូមលោកអ្នកចងចាំថា កំហុសថ្ងៃនេះនឹងរក្សាស្នាមយូរ ហើយពិបាកនឹងដោះស្រាយ។  ក្រៅពីនេះ សូមជៀសវាងការទទួលខុសត្រូវដែលមិនចាំបាច់។ ហើយប្រហែលជាអ្នកគួរដាក់កាតព្វកិច្ចដែលមិនបានបានបញ្ជាក់ច្បាស់លាស់ចោលតែម្តង ធ្វើដូច្នេះអ្នកនឹងមិនដាក់ខ្លួនឯងប្រឈមនឹងបញ្ហា ហើយការងារក៏បានភាពធូរស្រាល។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្ត្រអាជីពសន្យាផ្តល់ជូនលោកអ្នកនូវភាពរីកច្រើនក្នុងអាជីវកម្ម និងកិច្ចការងារទាំងឡាយ។ ក្នុងពេលជាមួយគ្នានេះ លោកអ្នកគួរកាត់បន្ថយការងារមួយចំនួនចោល ពិសេសការងារដែលមិនសូវទាក់ទងនឹងវិជ្ជាជីវៈ ឬបទពិសោធន៍របស់អ្នក។ ក្នុងថ្ងៃនេះ អ្នកប្រហែលជាត្រូវការពេលវេលា និងការខិតខំប្រឹងរបស់អ្នកយ៉ាងខ្លាំង។ លោកអ្នកមិនអាចរំពឹងលើការជួយជ្រោមជ្រែង ឬគម្រោងផែនការខ្យល់នោះទេ ហើយរាល់ជំហានដែលមិនច្បាស់លាស់ច្រើនតែនាំទុកច្រើនជាងភាពចម្រើន។  ដោយឡែក លោកអ្នកទទួលបានអំនៅយផលក្នុងការគ្រប់គ្រងអារម្មណ៍ ឆ្លើយតបនឹងបញ្ហាបានល្អ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ដំណើរការអាជីវកម្ម និងការងារការិយាល័យទាំងឡាយ។ លោកអ្នកអាចធ្វើការសម្រេចចិត្តលើការងារតូចធំទាំងឡាយបានល្អ ហើយផលអវិជ្ជមានគឺមិនអាចមករំខានដំណើរការនេះបានទេ។ ចំពោះបន្ទុកការងាររបស់អ្នកហាក់មានច្រើនក្នុងពេលនេះ ដូច្នេះសូមធ្វើការចែករំលែកការងារខ្លះទៅមិត្តក្នុងរង្វង់ការងាររបស់អ្នក ពីព្រោះលោកអ្នកអាចនឹងមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញកាតព្វកិច្ចទាំងនេះបានពេញលេញនោះទេ។ ក្រៅពីនេះ សូមកំណត់ការធ្វើទំនាក់ទំនង ពិសេសជាមួយដៃគូជំនួញ។ រាល់ភាពមិនច្បាស់លាស់កុំប្រថុយប្រថាន ពីព្រោះការជឿទុកចិត្តមិនងាយសាងនោះទេ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកមានលទ្ធភាពក្នុងការធ្វើទំនាក់ទំនងយ៉ាងពេញលេញ។ លោកអ្នកទទួលបានគំនិតយោបល់វិជ្ជមានដែលអាចជួយអ្នកឲ្យសម្របទៅតាមស្ថានការណ៍បានល្អ និងអាចធ្វើឲ្យគោលដៅបានសម្រេចយ៉ាងងាយស្រួល។ ប៉ុន្តែសូមចងចាំថា អ្នកគួរធ្វើកិច្ចការ និងរស់នៅក្នុងស្ថានភាពវិជ្ជមាន។ កុំមានភាពអាក់អន់ចំពោះផលដែលដែលមិនពេញចិត្ត អ្នកគួរបន្តសកម្មភាពនេះជានិច្ច ពីព្រោះផលដែលនៅខាងមុខមានទំហំធំ ហើយអាចស្ថិតស្ថេរបានយូរសម្រាប់អាជីព។  

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកអាចមានអារម្មណ៍ថាទទួលបានសម្ពាធយ៉ាងខ្លាំងក្នុងមុខរបរ និងកិច្ចការងារទាំងឡាយ។ ក្រៅពីនេះ ប្រហែលជាអ្នក អាចទទួលបានការគាប់សង្កត់ពីមនុស្សថ្នាក់លើផងដែរ ដូច្នេះវាប្រហែលជាធ្វើឲ្យអ្នកមានការលំបាកខ្លាំង។ ប៉ុន្តែបើទោះបីជាមានហេតុផលយ៉ាងណាក៏ដោយ ក៏សូមរក្សាលំនឹងផ្លូវចិត្តរបស់អ្នក ហើយព្យយាមបំពេញការងារទៅតាមគម្រោងដែលខ្លួនបានរៀបចំ និងធ្វើយ៉ាងណាកុំបោះបង់ចោលភាពស្មោះត្រង់ និងភាពត្រឹមត្រូវ។  សូមលោកអ្នក ព្យាយាមរស់នៅដោយភាពស្ងៀមស្ងាត់ អនុគ្រោះ ហើយបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការធ្វើដំណើរ និងកិច្ចប្រជុំអាជីវកម្ម។ អ្នកនឹងអាចបង្កើតទំនាក់ទំនងថ្មីជាមួយមនុស្សសំខាន់ៗ ដែលអាចជួយធ្វើឲ្យកិច្ចការងាររបស់អ្នកមានជំហរយ៉ាងរឹងមាំ។ ហោរាស្នើឲ្យអ្នករៀបចំគម្រោងផែនការសកម្មភាព ហើយប្រកាន់ខ្ជាប់គម្រោងនោះយ៉ាងតឹងរឹំង។ ក្នុងនោះសូមរក្សាវិន័យរបស់ខ្លួនឲ្យបានល្អ។ ដោយឡែក លោកអ្នកទទួលបានតុល្យភាព និងសន្តិភាពខាងក្នុង ដែលអាចជួយឲ្យលោកអ្នកធ្វើការវាយតម្លៃ និងសម្រេចបានល្អ។ ចំពោះការចាក់ចេញពីស្ថានភាពការងារចាស់ ការសាងសង់ ការបណ្តាក់ទុន នឹងទទួលបានភាពចម្រើនយ៉ាងប្រសើរ។  

ចំណាំ

ឆ្នំាទាំង៥ រោង​ មមែ វក រកា កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពចម្រើនលូតលាស់ក្នុងអាជីព​។ ទ្រព្យសម្បត្តិ និងផលលាភនឹងកើតឡើងយ៉ាងប្រាកដណាស់។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner