រដ្ឋាភិបាលមីយ៉ាន់ម៉ា បានដោះលែងអ្នកទោសជាង ៥ ០០០នាក់ដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលធ្វើបាតុកម្មបង្ហូរឈាមប្រឆាំងនឹងមេដឹកនាំយោធាដណ្តើមអំណាចកាលពីខែកុម្ភៈ

អត្ថបទដោយ៖
AMS OneMinute

ការដោះលែងនេះ ត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីឧត្តមសេនីយ៍ លោក Min Aung Hlaing ត្រូវបានគេដកចេញពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មេដឹកនាំក្នុងតំបន់ ដោយសារតែក្រុមយោធាមិនបានបំពេញកាតាព្វកិច្ចគ្រប់គ្រាន់ ដើម្បីបញ្ចប់ភាពចលាចលក្នុងប្រទេស។

ទន្ទឹមនឹងនេះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក៏បានយល់ព្រមអញ្ជើញអ្នកតំណាង ដែលមិនមែនជាអ្នកនយោបាយមកពីមីយ៉ាន់ម៉ាជំនួសលោកឧត្តមសេនីយ៍ Min Aung Hlaing។

ការដោះលែងអ្នកទោសទាំងនេះ គឺជាសម្បទានដ៏សំខាន់បំផុតដែលធ្វើឡើងដោយឧត្តមសេនីយ៍មីយ៉ាន់ម៉ារូបនេះ ព្រោះវាមិនមែនកើតឡើងដោយចៃដន្យនោះឡើយ បន្ទាប់ពីរូបលោកទទួលបាននូវភាពអាម៉ាស់ផ្នែកការទូតរួចមក។

ប្រភព៖ BBC

ads banner