កម្ពស់ទឹកទន្លេ៣កន្លែងនៅស្ទឹងត្រែងបន្ដហក់ឡើង (Video Inside)
កម្ពស់ទឹកទន្លេក្នុងខេត្ដស្ទឹងត្រែង បានបន្តកើន ក្នុងនៅសល់ប្រមាណប្រមាណជាង១ឬ២ម៉ែត្រទៀតប៉ុណ្ណោះ នឹង ឈានដល់ការប្រកាសអាសន្នបើសិនជាភ្លៀងនៅតែបន្តធ្លាក់។
មន្ទីរធនធានទឹកនិងឧតុនិយមខេត្ដស្ទឹងត្រែង បាន ឱ្យដឹងនៅថ្ងៃទី១៩ ខែតុលានេះថាកម្ពស់ទឹកទន្លេមេគង្គនៅក្នុងខេត្តថ្ងៃនេះ បានកើនឡើង៧ម៉ែត្រនិង៩១សង្ទី ម៉ែត្រ ,នៅដែលសល់តែ ២ម៉ែត្រនិង៧៩សង្ទីម៉ែត្រទៀតប៉ុណ្ណោះ កម្ពស់ទឹកនឹងឡើងដល់កម្រិតប្រកាសអាសន្ន។ កម្ពស់ទឹកទន្លេមេគង្គ ដែលត្រូវប្រកាស អាសន្ន គឺ១០ម៉ែត្រនិង៧០សង្ទីម៉ែត្រ។
នៅជាមួយគ្នានេះផងដែរកម្ពស់ទឹកទន្លេសេកុងក្នុងខេត្តស្ទឹងត្រែងនោះវិញ គឺនៅសល់តែ កំពស់១ម៉ែត្រនិង៤ សង្ទីម៉ែត្រតែប៉ុណ្ណោះ នឹងឈានដល់ កម្រិតប្រកាសអាសន្នដូចគ្នា។ កម្ពស់ទឹកទឹកទន្លេសេកុងថ្ងៃនេះមាន ១០ម៉ែត្រនិង៦៤សង្ទីម៉ែត្រ ,គ្រាដែលកម្ពស់ទឹក ត្រូវប្រកាសអាសន្នគឺ ១១ម៉ែត្រនិង៥០សង្ទី ម៉ែត្រ។
ចំណែកកំពស់ទឹកនៅទន្លេសេសាន នោះវិញ ទឹកបានកើនកម្ពសចំនួន១ម៉ែត្រ០២សង្ទីម៉ែត្រនៅថ្ងៃនេះ ដែលនាំ ឱ្យកម្ពស់ទឹកនៅសល់តែ១ម៉ែត្រនិង៤៩ទៀតប៉ុណ្ណោះ គឺដល់កម្រិតប្រកាសអាសន្ន។ កម្ពស់ទឹកប្រកាសអាសន្ន ១០ម៉ែត្រ៥០សង្ទីម៉ែត្រ។