មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាទទួលអំណោយម៉ាស៥ម៉ឺន ពីក្រុមហ៊ុន PPSEC ដើម្បីចែកជូនអត្តពលិកកីឡា

មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡានៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំយុវជន និងកីឡា បានទទួលអំណោយម៉ាសចំនួន៥ម៉ឺនម៉ាសពីក្រុមហ៊ុនPPSEC ដែលការប្រគល់ទទួលនេះ ធ្វើឡើងក្រោមវត្តមាន លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា និងលោក SEC HEALTH CARE នាយកក្រុមហ៊ុន PPSEC នៅពហុកីឡដ្ឋានមរតកតេជោ។


លោក ប៉ុន សុខ បានបញ្ជាក់ថា ម៉ាសទាំង៥ម៉ឺនដែលក្រុមហ៊ុនប្រគល់ឲ្យមជ្ឈមណ្ឌលនេះ គឺក្រុមហ៊ុនផលិតដោយផ្ទាល់មានគុណភាពល្អតាមស្តង់ដាIS0ទទួលស្គាល់ដោយក្រសួងសុខាភិបាល។
ប្រធានមជ្ឈមណ្ឌលរូបនេះ បញ្ជាក់ទៀតថា ម៉ាសវាគឺជាតម្រូវការចាំបាច់ណាស់ក្នុងបរិបទជំងឺកូវីដ១៩ ដែលមជ្ឈមណ្ឌលចាំបាច់យកទៅចែកដល់កីឡាករកីឡាការិនី គ្រូបង្វឹក និងមន្រ្តីបច្ចេកទេសប្រើប្រាស់ ដើម្បីទប់ស្កាត់ការពារការឆ្លងជំងឺកូវីដ១៩របស់រាជរដ្ឋាភិបាលកម្ពុជា។


លោក SEC HEALTH CARE នាយកក្រុមហ៊ុន PPSEC បានលើកឡើងថា ក្រុមហ៊ុនPPSEC
គឺជាក្រុមហ៊ុនដែលផ្តោតសំខាន់លើការផលិតសំលៀកបំពាក់ ហើយគោលបំណងដែលក្រុមហ៊ុនផលិតជាម៉ាសបន្ថែមលើការផលិតសំលៀកបំពាក់នេះ ក្នុងគោលដៅរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោក បញ្ជាក់ទៀតថា ក្រៅពីការផលិតលក់ក្នុងតំលៃថោកជូនប្រជាជន ក្រុមហ៊ុនក៏បានផលិត ដើម្បីឧបត្ថម្ភដល់ក្រសួងស្ថាប័នរដ្ឋ ដើម្បីចូលរួមក្នុងការការពារជំងឺកូវីដ១៩ ជូនមន្រ្តីរាជការ កុំឲ្យមានការឆ្លងរាលដាលចូលដល់សហគមន៍។


សូមបញ្ជាក់ថា ម៉ាសចំនួន៥ម៉ឺននេះ មជ្ឈមណ្ឌលហ្វឹហ្វឺនកីឡាជាតិ ទទួលបានពីក្រុមក្រុមហ៊ុនPPSEC ដើម្បីចែកជូនកីឡាករកីឡាការិនី គ្រូបង្វឹក មន្រ្តីបច្ចេកទេស កំពុងស្ថិតនៅក្នុងជំរុំហ្វឹកហាត់បិទខ្ទប់ក្នុងពហុកីឡដ្ឋានមរតកតេជោ និង ពហុកីឡដ្ឋានជាតិ ដើម្បីការពារការឆ្លងរីរាលដាលជំងឺកូវីដ១៩៕ អត្ថបទ ៖ ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner