ឯកឧត្តម ឈៀង យ៉ាណារ៉ា ពិភាក្សាការងារជាមួយ ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាល អាល្លឺម៉ង់ ដែលបានផ្ដល់ការគាំទ្រ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់វិស័យអាទិភាពធំៗ ចំនួន ៣ (វិស័យអភិវឌ្ឍន៍ជនបទ,សុខាភិបាល និងគាំពារសង្គម និងអភិបាលកិច្ច និងអន្តរវិស័យ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេស ការផ្តល់ហិរញ្ញបទានឥតសំណង ប្រមាណ ១៧ លានដុល្លារអាមេរិក ក្នុងការគាំទ្រដល់វិធានការឆ្លើយតប នឹងផលប៉ះពាល់នៃពីធ្វើវី-១៩ និងវិធានការស្ដារសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល ។

នេះជាប្រសាសន៏លើកឡើង របស់ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ គណះកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈវីដេអូ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ គោលបំណងចម្បងនៃជំនួបនេះ គឺដើម្បីសម្តែងការគួរសម និងធ្វើការណែនាំ សមាសភាពប្រធាន និងអនុប្រធានថ្មី និងពិភាក្សាលើអាទិភាពការងារ នៃកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ទ្វេភាគី ក៏ដូចជាផ្លាស់ប្ដូរយោបល់ លើទិដ្ឋភាពពាក់ព័ន្ធផ្សេងទៀត ។

ឯកឧត្តម ឈៀង យ៉ាណា បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត ព្រមទាំងបានអបអរសាទរ ចំពោះលោក Jost Kadel និងលោកស្រីបណ្ឌិត Angelika Studer ដែលទើបត្រូវបានតែងតាំង ដោយរដ្ឋាភិបាល អាល្លឺម៉ង់ ដើម្បីបំពេញបេសកកម្មនៅកម្ពុជា ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ថា រាជរដ្ឋាភិបាលបានដាក់ចេញ “ ផែនការយុទ្ធសាស្រ្ត យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺតូនិង១៩ និងវិធានការចាំបាច់ សំដៅបង្កើតឱ្យបាន ភាពសាំសង្គមសេដ្ឋកិច្ច នៅកម្ពុជា ដើម្បីឈានទៅបើកប្រទេសឡើងវិញ ជាបណ្ដើរៗ តាមដំណាក់កាល ជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី នាពេលឆាប់ៗ ខាងមុខ ។

ឯកឧត្តម Christian Berger បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងវឌ្ឍនភាពសម្រេចបាន ក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា ។ ឯកឧត្តម ក៏បានណែនាំសហការីថ្មី ទាំងពីររូប ដែលត្រូវបំពេញបេសកកម្មបន្តនៅកម្ពុជា ។ គឺ លោក Most Kadel អនុប្រធានបេសកកម្ម និងជាប្រធានទទួលបន្ទុក ផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងលោកស្រីបណ្ឌិត Angelika Stader លេខាទី១ ទទួលបន្ទុកជាអនុប្រធាន ផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក Most Kadel និងលោកស្រីបណ្ឌិត Angelika Stader បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកបំពេញបេសកកម្ម នៅកម្ពុជា និងបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ឱ្យកាន់តែល្អប្រសើរ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ក៍បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ អំពីការគ្រោងចុះមកសិក្សា របស់ក្រុមជំនាញការ អាល្លឺម៉ង់ ស្តីពីផលប៉ះពាល់ នៃជំងឺក្តវីដ-១៥- លើសង្គម-សេដ្ឋកិច្ច ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាចុងឆ្នាំ២០២១ និងការត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងអំឡុងត្រីមាសទី២ ឆ្នាំ២០២២។ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៍បានពិភាក្សានិងផ្លាស់ប្តូរយោបល់លើប្រធានបទពាក់ព័ន្ធ រួមមាន ៖ផលប៉ះពាល់នៃជំងឺតវឹង-១៩ លើរចនាសម្ព័ន្ធសេដ្ឋកិច្ច, ការគ្រប់គ្រងលំហូរទឹកទន្លេមេគង្គ, ការប្រែប្រួលអាកាសធាតុ និងការរួមចំណែករបស់វិស័យឯកជនក្នុងកិច្ចអភិវឌ្ឍន៍ ។

មុននឹងបញ្ចប់ជំនួបនេះ ភាគីទាំងពីរ បានបង្ហាញជំហរយ៉ាងមុតមាំ ក្នុងការបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ប្រកបដោយចីរភាព និងបរិយាប័ទ្ម ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឈៀង យ៉ាណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក.ជ.៣VILK T បានថ្លែងអំណរគុណ និងជូនពរ ឯកឧត្តម ឯកអគ្គរដ្ឋទូត Christian Berger, លោក œst Kade និងលោកស្រីបណ្ឌិត Angelika Stauder ទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មនៅកម្ពុជា ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner