កាកបាទក្រហមកម្ពុជា ទទួលម៉ាស់ចំនួន ២០០,០០០សន្លឹក និងអាវវេជ្ជសាស្ត្រ ចំនួន ៥,០០០អាវ ពីក្រុមហ៊ុន International Cooperation and Development Fund (ICDF)

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ឯកឧត្តម ឌួង អេលីត នាយកពិធីការ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ បានជួបសំណេះសណាល និងទទួលម៉ាស់ចំនួន ២០០,០០០សន្លឹក និងអាវវេជ្ជសាស្ត្រ ចំនួន ៥,០០០អាវ ពីក្រុមហ៊ុន International Cooperation and Development Fund (ICDF) តាមរយៈ ឯកឧត្តម ទឹង ចាន់ណា អនុរដ្ឋលេខាធិការ ក្រសួងផែនការ។ ពិធីនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឌួង អេលីត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលក្រុមហ៊ុនបានឧបត្ថម្ភនូវសម្ភារទាំងនេះហើយកាកបាទក្រហមកម្ពុជា និងប្រើប្រាស់ឲ្យពីលទ្ធភាព ក្នុងយុទ្ធនាការផ្សព្វផ្សាយការទប់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមបណ្តាសាខាកាកបាទក្រហមកម្ពុជា ទាំង២៥ រាជធានី-ខេត្ត និងអាវវវេជ្ជសាស្ត្រនេះវិញ កាកបាទក្រហមកម្ពុជា ផ្តល់បន្តជូនមន្ទីរពេទ្យ ដោយ សារមន្ទីរពេទ្យមានតម្រូវការចាំបាច់ច្រើន។

លោក Chenta lin មានសេចក្តីសោមនស្សរីករាយដែលបានចូលរួមចំណែកជាមួយកាកបាទក្រហកម្ពុជា ហើយនេះជាទឹកចិត្តបន្តិចបន្តួចពីតៃវ៉ាន់ សម្រាប់ការឧបត្ថម្ភគាំទ្រនូវសម្ភារទាំនេះ គឺកាកបាទក្រហមកម្ពុជា ភាពស្មោះត្រង់ ភាពទទួលខុសត្រូវ ក្នុងការជួយដល់ប្រជាពលរដ្ឋពិតប្រាកដ ហើយសង្ឃឹមថាលើកក្រោយយើងនឹងមានប្រាស្រ័យទាក់ទងគ្នាបានល្អជាងនេះទៅទៀត ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner