ជេក ម៉ា ធ្វើទស្សនកិច្ចសិក្សាកសិកម្មនៅទ្វីបអឺរ៉ុប ដំណើរទៅក្រៅប្រទេសលើកដំបូងរយៈពេល១ឆ្នាំ

ស្ថាបនិក​ក្រុម​ហ៊ុន​ពានិជ្ជកម្ម​អនឡាញ​​អាលីបាបាលោ​ក ​ជេក ​ម៉ា ​(Jack Ma) ​​ធ្វើ​ទស្សនកិច្ច​ទៅ​ទ្វីប​អឺរ៉ុប​សម្រាប់​​​ដំណើរ​ទស្សន​កិច្ច​សិក្សា​ផ្នែក​កសិកម្ម​ និង​បច្ចេក​វិទ្យា​ទាក់​ទង​នឹង​បញ្ហា​បរិស្ថាន​នៅ​អេស្ប៉ាញ​ ក្នុង​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស​លើក​ដំបូង​បន្ទាប់​ពីបា​ត់មុ​ខ​​ជាង​មួយ​ឆ្នាំ​។​ ​

អ្នក​នាំ​ពាក្យ​របស់​អាលីបាបា​ បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​អំពី​ដំណើរ​របស់​លោក​ Ma ​ទេ​ ដោយ​បញ្ជាក់​ថា​ លោក​មិន​បាន​ចូល​រួម​ក្នុង​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃរ​បស់​ក្រុម​ហ៊ុន​ទេ ​ចាប់​តាំង​ពី​​ចូល​និវត្តន៍​នៅ​ខែក​ញ្ញា​ ឆ្នាំ ​២០១៩​។​

​យ៉ាង​ណា​មិញ​ ការ​ស្នាក់នៅ​ហុងកុង​មុន​ទៅ​អឺរ៉ុប​ បាន​បង្ហាញ​ពី​ការ​អភិវឌ្ឍន៍​ដ៏សំ​ខាន់​មួយ​សម្រាប់​ក្រុមហ៊ុន​អាលីបាបា​ បន្ទាប់​ពី​ចិនដា​ក់​ក្រុមហ៊ុន​នេះ​ឱ្យ​ស្ថិត​ក្រោមការ​ត្រួត​ពិនិត្យ​របស់​ខ្លួន​​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ ហើយ​​ពិន័យ​ជាទឹ​ក​ប្រាក់​ចំនួន​ ​២,៨ ​ប៊ីលានដុ​ល្លារ​នៅក្នុ​ងខែ​​មេសា​ចំពោះ​អាកប្បកិរិយា​ផ្តាច់​មុខ​។​

​​​​ភាគ​ហ៊ុន​របស់​អាលីបាបា​ដែល​ធ្លាក់​ចុះ​ ៣៥ ​ភាគ​រយ​នៅ​ទីក្រុង​ញូវយ៉ក​ និង​ហុង​កុង​ ចាប់​​​ខែ​ធ្នូ​ ឆ្នាំ ​២០២០​ បាន​កើន​ឡើង ​២០ ​ភាគ​រយ​ចាប់​តាំង​ពី​ចុង​ខែ​កញ្ញា​ ដោយ​សារ​មាន​សុទិដ្ឋិនិយម​ដែល​ថាកា​រ​ត្រួត​ពិនិត្យ​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​ការអ​នុវត្ត​អាជីវកម្ម​របស់​ក្រុមហ៊ុ​ន​ កំពុង​ឈាន​ដល់​ទីប​ញ្ចប់​ហើយ​។​

​ការ​ត្រួត​ពិនិត្យ​លើ​ក្រុមហ៊ុន​អាលីបាបា​​ចាប់​ផ្តើម​នៅ​ចុង​ខែ​ធ្នូ ​ជិត​ពីរ​ខែ​បន្ទាប់​ពី​និយតករ​មូលបត្រ​​រារាំង​ការ​ចុះ​បញ្ជី​ទ្វេ​ដង​ចំនួន​ ៣៩ ​ប៊ីលាន​ដុល្លារ​របស់​សម្ព័ន្ធ​ក្រុម​ហ៊ុន​ Ant Group ​នៅ​សៀងហៃ​ និង​ហុងកុង​នៅ​ដើម​ខែ​វិច្ឆិកា​ ប្រមាណ​ជា​ ៤៨​ ម៉ោង​មុន​ពេល​ភាគ​ហ៊ុន​រំពឹង​ថា​នឹង​ចាប់​ផ្តើម​ជួញ​ដូរ​។ ​ចាប់​តាំង​ពី​ពេល​នោះ​មក​ លោក Ma មិន​សូវ​ជាចេញ​​មុខ​​ទេ​​ ដោយ​គ្រាន់​តែ​ចេញ​តាម​រយៈ​សន្និសីទ​វីដេអូ​ និង​បង្ហាញ​ជា​សាធារណៈ​តិច​ជាង​ពីរ​បី​ដង​ប៉ុណ្ណោះ​។​ ​

ប្រភព៖ SCMP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner