ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះលោកអ្នកអាចទទួលបានភាពយល់ច្រលំពីមិត្តរួមការងារ និងអ្នកគ្រប់គ្រង។ សូមទុកបញ្ហាសំខាន់សម្រាប់ថ្ងៃផ្សេងទៀត ហើយផ្តោតលើគំនិតច្នៃប្រឌិត។ ហោរាសន្យាថាអ្នកនឹងទទួលបានជោគជ័យគ្រប់ភារកិច្ច ប្រសិនបើអ្នកយកឈ្នះភាពអសកម្ម និងការខ្ជិលច្រអូស។ ប្រហែលជានៅពេលព្រឹក អ្នកនឹងមិនមានទំនុកចិត្តទាំងស្រុងលើសមត្ថភាពរបស់អ្នកនោះទេ ប៉ុន្តែនៅចុងបញ្ចប់នៃថ្ងៃធ្វើការស្ថានភាពនឹងប្រសើរឡើង។ ក្រៅពីនេះ សូមព្យាយាមមើលអ្វីដែលថ្មី នោះនឹងអាចជួយដោះស្រាយបញ្ហាចាស់បានល្អ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការអនុវត្តផែនការដែលមានមហិច្ចតាធំនោះទេ។ ភាពខ្នះខ្នែងជាផ្លូវការរបស់អ្នកនឹងមិនត្រូវបានគេកោតសរសើរឡើយ ផ្ទុយទៅវិញអ្នកអាចនឹងមានសម្ពាធយ៉ាងខ្លាំង ដែលអាចនឹងបំភ័យដៃគូ និងសហការីបានយ៉ាងងាយ។ សូមលោកអ្នកប្រុងប្រយ័ត្នក្នុងការដោះស្រាយ ឬចរចារាល់សំណើរអាជីវកម្ម។ ជាទូទៅ ភាគច្រើនលោកអ្នកអាចនឹងយកឈ្នះវាបាន ប៉ុន្តែវាឆ្ងាយពីភាពពេញលេញ។ ដោយឡែក លោកអ្នកទទួលបានគំនិតជ្រះថ្នា និងគំនិតច្នៃប្រឌិត ដែលអាចជួយសម្រួលជំហានការងាររបស់អ្នកបានល្អ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះរាល់អាជីពរបស់អ្នកហាក់មានផលរំខានច្រើន ដែលធ្វើឲ្យអ្នកមានផលលំបាកក្នុងការសម្រេចបានជោគជ័យតាមបំណងប្រាថ្នា។ ហេតុដូច្នេះសូមលោកអ្នកយកចិត្តទុកដាក់ជាពិសេសជាមួយនឹងការអនុវត្ត ប្រសិនបើអាចគួរផ្អាកការអនុវត្តដែលមិនចាំបាច់ត្រូវធ្វើភា្លមៗ។ លោកអ្នកក៏អាចនឹងជួយមតិរិះគន់ ការចោទប្រកាន់ ឬការមើលស្រាលពីមនុស្សនៅក្បែរខ្លួនផង ដូច្នេះមិនគួរចរចាច្រើន រស់នៅស្ងប់ស្ងៀមហើយបំពេញការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួនតែម្យ៉ាងនោះជាការល្អប្រសើរបំផុតសម្រាប់ថ្ងៃនេះ។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ពិភាក្សាអំពីអាជីពអនាគតនោះទេ។ យកល្អគួរតែពិភាក្សាជាមួយប្រធានបទដែលមិនត្រូវការការសម្រេចចិត្តជាបន្ទាន់។ ហោរាណែនាំមិនឲ្យបោះបង់ចោលការផ្សព្វផ្សាយ។ ដោយឡែក លោកអ្នកនឹងទទួលបានការកោតសរសើរពីសហការី និងអ្នកគ្រប់គ្រងណាស់ ប៉ុន្តែទាំងនេះក៏មិនមែនថាលោកអ្នកត្រូវនៅស្ងៀមនោះដែរ អ្នកគួរប្រឹងប្រែងបន្ថែមទើបឆាប់បានដល់គោលដៅជោគជ័យនៅកំពុងស្ថិតនៅក្នុងគន្លងផ្លូវរបស់អ្នក។ ក្រៅពីនេះ លោកអ្នកអាចនឹងយកឈ្នះការលំបាក ប្រសិនបើអ្នកផ្តោតលើករណីទាំងនោះ។ 

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះកិច្ចការងាររបស់លោកអ្នកកំពុងជួបភាពស្មុគ្រស្មាញពីសំណាក់ស្ថានភាពដែលកំពុងប្រែប្រួលក្នុងរង្វង់ការងារ ពិសេសជាមួយនឹងអ្នកគ្រប់គ្រងតែម្តង។ សូមលោកអ្នកកុំប្រថុនប្រថានធ្វើកិច្ចការដែលលោកអ្នកមិនមានជំនឿចិត្ត ឬមិនមានផលពិសោធន៍ ពីព្រោះលោកអ្នកកំពុងត្រូវឃ្លាំមើលពីមនុស្សដែលនៅជុំវិញខ្លួន។ យកល្អកុំបង្កើតកំហុស ទោះបីជាកំហុសដោយអចេតនាក្តី។ មិនយូរប៉ុន្មានស្ថានភាពរបស់អ្នកនឹងប្រសើរឡើង ដូច្នេះសូមបន្តធ្វើការជាធម្មតា។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីរបស់លោកអ្នកល្អជាមធ្យម។​ ថ្ងៃនេះសូមលោកអ្នកប្រុងប្រយ័ត្នក្នុងការបោះជំហានក្នុងវិជ្ជាជីវៈ។ លោកអ្នកអាចមានលទ្ធភាពពេញលេញក្នុងការទទួលបានជោគជ័យ ប៉ុន្តែក្នុងពេលស្របគ្នាលោកអ្នកត្រូវខំប្រឹងប្រែងខ្លាំង ហើយការសុំជំនួយក៏ប្រហែលជាមិនមែនជាជម្រើសដ៏ល្អប្រសើរនោះទេ។ ភាគច្រើន អ្នកអាចដោះស្រាយបញ្ហាទាំងអស់ ប៉ុន្តែក៏ត្រូវការប្រុងប្រយ័ត្នបន្ថែម និងមិនត្រូវជ្រៀតជ្រែកជាមួយកិច្ចការងារដែលមិនទាក់ទងនឹងខ្លួន។ ក្នុងនោះដែរ គួរចាប់ផ្តើមការងារពីពេលព្រឹក កុំបណ្តោយពេលវេលាចោល ដោយសារលោកអ្នកប្រហែលជាមិនមែនពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារតាមចិត្តនោះទេ។ 

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរបំផុតសម្រាប់ការពិភាក្សា ចរចា និងការថ្លែងសន្ទរកថានានា។ ពាក្យសំដីរបស់លោកអ្នកអាចយកឈ្នះទឹកចិត្តមនុស្សដែលនៅជុំវិញខ្លួនឲ្យអាណិតស្រលាញ់ និងធ្វើតាមការចាត់ចែងរបស់លោកអ្នកបាន។ ដូច្នេះចំពោះការងារគ្រប់គ្រងគឺនឹងមានដំណើរល្អជាទីបំផុត។ ក្នុងនោះប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរកន្លែងការងារនោះជាការល្អណាស់។ ទន្ទឹមនឹងនោះ អ្នកក៏ប្រហែលជាទទួលបានការភារកិច្ច ឬការទទួលខុសត្រូវច្រើន ដូច្នេះប្រសិនបើអ្នកយល់ថាវាធ្ងន់ធ្ងរពេក គួរចេះចែករំលែកការងារខ្លះទើបប្រសើរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាណែនាំលោកអ្នកមិនឲ្យងាយចេញពីគោលការណ៍នោះទេ។ បើទោះបីជាឥឡូវនេះ ហាក់គ្មានឳកាសកែលម្អស្ថានភាពហិរញ្ញវត្ថុ ឬដើម្បីបានសម្រេចបាននូវការផ្សព្វផ្សាយក៏ដោយ លោកអ្នកនៅតែមានអ្វីៗគ្រប់យ៉ាងនៅពេលខាងមុខ។ ក្រៅពីនេះ លោកអ្នកទទួលបានគំនិតច្នៃប្រឌិតណាស់ ដូច្នេះចូរកុំចំណាយពេលវេលាចោល គួរធ្វើអ្វីដែលថ្មីៗ។ ប្រសិនបើអ្នកអាចធ្វើបាន នោះអ្នកនឹងអាចដោះស្រាយបញ្ហារឹងស្ទះនានា ហើយធ្វើឲ្យសម្រេចបានផលល្អប្រសើរសម្រាប់អាជីពជំនួសវិញ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តធ្វើកិច្ចការងារទាំងឡាយតាមបំណងប្រាថ្នា។ បើទោះបីជាការងារនោះមានការលំបាកយ៉ាងណា ក៏លោកអ្នកមានលទ្ធភាពពេញលេញដើម្បីធ្វើឲ្យបានសម្រេចដោយងាយស្រួលផងដែរ។ លោកអ្នកអាចជួបនឹងស្ថានភាពតានតឹងខ្លះក្នុងពេលប្រតិបត្តិការ ប៉ុន្តែសូមកុំមានការព្រួយបារម្ភ ស្ថានភាពទាំងនោះអាចនឹងរសាយទៅវិញដោយឯកឯងបាន។ ក្នុងនោះសូមលោកអ្នកកំណត់អាទិភាពការងារ ហើយព្យាយាមធ្វើឲ្យបានរួចរាល់ពីពេលព្រឹក។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំឲ្យលោកអ្នកផ្តោតកិច្ចខំប្រឹងប្រែងលើការពង្រឹងភាពរឹងមាំផ្នែកសម្ភារៈ។ ហើយរាល់ការងារដែលមិនទាន់ទទួលបានផល សូមកុំមានការព្រួយបារម្ភ ចូរបន្តការងារជាបន្តទៀត ពីព្រោះលោកអ្នកកំពុងស្ថិតនៅលើគន្លងផ្លូវដែលជោគជ័យ។ ក្នុងនោះសូមកុំខកខានក្នុងការតាំងបង្ហាញលទ្ធផលដែលខ្លួនបានធ្វើ គំនិតយោបល់ និងគម្រោងដែលបានរៀបចំ។ ចំពោះទំនាក់ទនងប្រហែលជាលោកអ្នកអាចប្រឈមនឹងភាពមិនល្អប្រសើរខ្លះ ប៉ុន្តែសូមព្យាយាមធ្វើទំនាក់ទំនង ពីព្រោះវាជាមធ្យោបាយ ធ្វើឲ្យអ្នកអាចមានលំនឹងក្នុងការងារ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកល្អមធ្យម។ សូមរំលឹកថាវាមិនយឺតពេលទេក្នុងការផ្លាស់ប្តូរជីវិតអាជីពរបស់អ្នក។ អ្នកគួរផ្អាកអាជីព​ឬធ្វើជាម្ចាស់សកម្មភាពប្រភេទថ្មី ប៉ុន្តែដំបូងត្រូវគិតអំពីអ្វីគ្រប់យ៉ាងដោយប្រុងប្រយ័ត្ន។ ក្នុងនោះសូមកុំខ្លាចក្នុងការសុបិន្ត ឬធ្វើការងារដែលមានមហិច្ចតា ពីព្រោះលោកអ្នកនឹងអាចឆ្ពោះទៅរកភាពជោគជ័យយ៉ាងប្រាកដប្រជាណាស់។ សូមចំណាយពេលវេលាផ្តោតទៅលើការងារដែលលោកអ្នកប៉ងប្រាថ្នា ប៉ុន្តែក៏មិនគួរផ្តោតលើកិច្ចការងារច្រើនក្នុងពេលតែមួយនោះដែរ។ 

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីការងារថ្ងៃនេះសន្យាផ្តល់ជូនលោកអ្នកនូវថាមពលពេញលេញក្នុងការប្រកបការងារ។ លោកអ្នកអាចធ្វើឲ្យការងារលំបាកទាំងឡាយទៅជាងាយស្រួលវិញបាន ក៏ព្រោះតែអំណោយផលក្នុងការដោះស្រាយបញ្ហា និងពាក្យសំដីទន់ភ្លន់របស់អ្នក។ លោកអ្នកអាចបញ្ជាក់បានពីភាពត្រឹមត្រូវរបស់ខ្លួនបានគ្រប់កាលទេសទាំងអស់ ដូច្នេះប្រសិនបើអ្នកនឹងចូលរួមក្នុងការប្រជុំ ឬព្រឹត្តការណ៍ចរចានោះជាពេលវេលាដ៏សក្តិសមបំផុត។ ក្នុងនោះសូមលោកអ្នកពិនិត្យវាយតម្លៃស្ថានភាពឲ្យបានម៉ត់ចត់ ធ្វើយ៉ាងណាកុំឲ្យធ្លាក់ខ្លួនក្នុងរូបភាពបំភ័នភ្នែក។ 

ចំណាំ

ឆ្នាំទាំង៣ មមី វក កុរ រាសីឡើងខ្ពស់ត្រដែត។​ អាជីពការងាររបស់លោកអ្នកជួបតែភាពចម្រើនលូតលាស់ ចំណែកទ្រព្យសម្បតិ្ត និងឳកាសនានាក៏នឹងកើតឡើងចំពោះអ្នកផងដែរ។

 ឆ្នាំទាំង៦ ជូត ថោះ ម្សាញ់ មមែ រកា ចរ រាសីល្អមធ្យម។

ឆ្នាំទាំង៣ ឆ្លូវ ខាល រោង រាសីស្រុតចុះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner