អង់គ្លេសនៅតែជា“ គូប្រជែងដ៏ខ្លាំង” ក្នុងការដេញថ្លៃ World Cup ២០៣០

ការដេញថ្លៃរបស់ចក្រភពអង់គ្លេស ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនៅតែជា“ គូប្រជែងដ៏ខ្លាំង” បើទោះបីជាធ្លាប់មានរឿងរ៉ាវនៅឯកីឡដ្ឋាន Wembley ក៏ដោយ។


អ្នកនាំពាក្យផ្លូវការរបស់លោក Boris Johnson’s បាននិយាយថា មេរៀនដ៏លំបាកដែលត្រូវរៀនពីឈុតឆាកអាក្រក់ៗ នៅវគ្គផ្តាច់ព្រ័ត្រអឺរ៉ូ ទល់នឹងអ៊ីតាលី នៅដើមឆ្នាំនេះ ។ អង់គ្លេសត្រូវបាន បញ្ជាឱ្យលេងការប្រកួត UEFA បន្ទាប់របស់ពួកគេ ដោយបិទទ្វារ ដោយសារការដាក់ទណ្ឌកម្មចំពោះអ្នកគាំទ្រដែលគ្មានសំបុត្រចូលទស្សនាក្នុងកីឡដ្ឋាន និងបានធ្វើកុបកម្ម។


អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បាននិយាយថា“ កេរ្តិ៍ឈ្មោះរបស់យើងក្នុងការរៀបចំព្រឹត្តិការណ៍កីឡាលំដាប់ថ្នាក់ពិភពលោក គឺខ្លាំងក្លានៅឆ្នាំក្រោយ យើងនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា Birmingham Commonwealth Games យ៉ូរ៉ូ របស់ស្ត្រីនិងការប្រកួតបាល់ឱប League World Cup ។ “ ការដេញថ្លៃ World Cup របស់ចក្រភពអង់គ្លេសនិងអៀរឡង់សម្រាប់ឆ្នាំ ២០៣០ នឹងក្លាយជាគូប្រជែងដ៏ខ្លាំងមួយ” ។
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅប្រទេសកាតា ចំណែកឆ្នាំ ២០២៦ គ្រោងធ្វើនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ៕

ប្រភព ៖ The Sun

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner