សម្តេចតេជោរម្លឹកពីការពាក់អាវក្រោះការពារគ្រាប់ដើម្បីការពារអតីតព្រះមហាក្សត្រ

អត្ថបទដោយ៖
AMS OneMinute

“នៅថ្ងៃដែលព្រះអង្គយាងត្រឡប់មកកាន់មាតុភូមិវិញ កាលពីថ្ងៃទី១៤ វិច្ឆិកា ១៩៩១ កាលណោះក្នុងនាមខ្ញុំជាប្រមុខរដ្ឋាភិបាលនៃសម័យរដ្ឋកម្ពុជា និងព្រះអង្គក្នុងនាមប្រធាន SNC (ក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា) បានធ្វើដំណើរតាមយន្តហោះពីរដ្ឋធានីប៉េកាំង ប្រទេសចិន មកចូលក្នុងប្រទេសកម្ពុជា។ នៅមុនពេលយន្តហោះចុះចតប្រមាណ៣០នាទី ខ្ញុំបានចូលទៅក្នុងបន្ទប់ទឹកនៅលើយន្តហោះ ដើម្បីពាក់អាវក្រោះការពារគ្រាប់កាំភ្លើងពីខាងក្នុង គោលបំណងដើម្បីការពារព្រះអង្គ។ ក្រោយចាកចេញពីយន្តហោះ ពោលនៅពេលព្រះអង្គគង់ប្រថាប់នៅលើរថយន្តក្បួនពីព្រលានយន្តហោះពោធិ៍ចិនតុង ឆ្ពោះទៅកាន់ព្រះបរមរាជវាំង ខ្ញុំនៅឈរទន្ទឹមក្បែរព្រះអង្គជានិច្ចប្រៀបបាននឹងអង្គរក្សម្នាក់របស់សម្តេចឪ ដែលប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើមានហេតុការណ៍អ្វីកើតឡើងភ្លាម ខ្ញុំនឹងឱបព្រះអង្គ ដើម្បីការពារព្រះអង្គឲ្យបានជាដាច់ខាត”។

“កាលណោះព្រះអង្គមិនបានដឹងថាសម្តេចពាក់អាវក្រោះការពារគ្រាប់កាំភ្លើងទេ លុះរំលងបានប្រមាណជាង២ឆ្នាំក្រោយមក ទើបសម្តេចបានទូលព្រះអង្គអំពីរឿងហ្នឹង”។

ប្រភព៖ FN

ads banner