ទាត់ សាលីន ៖ កន្លែងហ្វឹកហាត់ស្តង់ដាការអភិវឌ្ឍសមត្ថភាពកាន់តែល្អជាងមុន

កីឡាករ ទាត់ សាលីន ដែលជាកីឡាករជម្រើសកីឡាខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានបង្ហើបថា ការផ្លាសប្តូរមកហ្វឹកហាត់នៅក្នុងកីឡដ្ឋានមរតកតេជោ ដែលជាកន្លែងស្តង់ដាអន្តរជាតិ បានជម្រុញឲ្យរូបគេ និងកីឡាករកីឡាការិនីជម្រើសជាតិអត្តពលិកកម្ម កាន់តែអភិវឌ្ឍសមត្ថភាពល្អជាងមុនទៅទៀត និងមានក្តីសង្ឈឹមកាន់តែខ្លាំងលើការប្រកួតប្រជែងដណ្តើមមេដាយជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២នៅប្រទេសវៀតណាម។


ទាត់ សាលីន អះអាងទៀតថា ការហ្វឹកហាត់បិទខ្ទប់ក្នុងជំរុំពហុកីឡដ្ឋានមរតកតេជោ ដើម្បីពង្រឹងអភិវឌ្ឍសមត្ថភាពត្រៀមចូលរួមប្រជែងដណ្តើមមេដាយស៊ីហ្គេមនៅប្រទេសវៀតណាម ពិតជាល្អខ្លាំងណាស់ ព្រោះនៅទីនេះ យើងទទួលបានការហូបចុកត្រឹមត្រូវតាមស្តង់ដា រីឯទីលានហ្វឹកហាត់វិញ ក៏ស្តង់ដាអន្តរជាតិ ពិសេស បូករួមនិងការខិតខំរបស់ពួកយើងបន្ថែមទៀតនោះ យើងសង្ឈឹមជឿជាក់ថា ពួកយើងទាំងអស់គ្នា នឹងទទួលបានលទ្ធផលល្អពីការប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។

គួររំលឹកថា កីឡាករទាត់សាលីន ធ្លាប់ចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អន្តរជាតិប្រមាណជា៤ទៅ៥លើករួចមកហើយ ប៉ុន្តែប្រជែងបានឆ្លងផុតវគ្គជម្រុះ ហើយទទួលបានចំណាត់លេខ៧តែប៉ុណ្ណោះ។ទាត់ សាលីន គេលេងលើវិញ្ញាសា ១០០និង២០០ម៉ែត្រ រត់ល្បឿន៕ អត្ថបទ៖ ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner