មន្ត្រី ការពារអ្នកប្រើប្រាស កិច្ចការប្រកួតប្រជែង និងបង្ក្រាការក្លែងបន្លំ (ក.ប.ប.ឬ CCF) ណែនាំនិងព្រមានថា អាជីវករលក់ដូរទាំងឡាយត្រូវតែប្រយ័ត្ន ខ្ពស់ចំពោះអាជីវកម្មរបស់ខ្លួន

បន្ទាយមានជ័យ ៖ មន្ត្រីការពារអ្នកប្រើប្រាស កិច្ចការប្រកួតប្រជែងនិងបង្ក្រាការក្លែងបន្លំ(ក.ប.ប.ឬCCF) សាខាខេត្តបន្ទាយមានជ័យដឹកនាំដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខានិងមន្ត្រីជំនាញ លោក ដុំ វណ្ណឌី អនុប្រធានមន្ទូីរពាណិជ្ជកម្មខេត្តកាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០២១ បានណែនាំ និងព្រមានថា អាជីវករលក់ដូរទាំងឡាយត្រូវតែប្រយ័ត្ន ខ្ពស់ចំពោះអាជីវកម្មរបស់ខ្លួន ប្រសិនបើបងប្អូនលក់ទំនិញ ខូច គុណភាព និង ហួស កាល បរិច្ឆេទ ឬទំនិញហាមឃាត់ ហើយធ្លាក់ទៅដល់ដៃអ្នកប្រេីប្រាសមិនត្រឹមតែត្រូវខូចម៉ូយឬអតិថិជន ពួកគេបាត់បង់ជំនឿហើយលែងទិញដូរប៉ុណ្ណោះទេ ត្រូវសមត្ថកិច្ចរឹបអូសយកទៅកម្ទេចចោល ផាកផាកពិន័យអន្តរកាល និងប្រឈមមុខផ្លូវច្បាប់ទៀតផង ។

មន្ត្រីជំនាញបានថ្លែងដូច្នោះ កាលពីថ្ងៃទី២១ ខែ តុលា ឆ្នាំ ២០២១ ខណ: សហការ ជាមួយ មន្រ្តី មន្ទីរ ពាណិជ្ជកម្ម ខេត្ត ចុះ ដក ហូត ផលិតផល ខូច គុណភាព និង ហួស កាល បរិច្ឆេទ ប្រេីប្រាស់ តាមផ្ទះតៀមនៅភូមិ យាង ថ្មី ឃុំ កូប សស្រុកអូរជ្រៅ និងនៅភូមិអូរជ្រៅ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលនៅជាប់ព្រំប្រទល់គ្នា ។

លោក សាន វិជ្ជាសារ៉ាវុធ បានឱ្យដឹងបន្តថា ជាលទ្ធផលមន្ត្រីជំនាញដក ហូត បាន ផលិត ផល ខូច គុណភាព និង ហួស កាល បរិច្ឆេទ ប្រេីប្រាស់ មាន ដូច ខាង ក្រោម -ទឹកក្រូច Fanta ចំនួន ៥ដប ស្មើ ៦.២៥លីត្រ -ប័រ Blue Band ចំនួន ១៦កំប៉ុង ស្មេី ២.៤គីឡូ ក្រាម -ទឹក ស៊ីអ៊ីវ ផ្កា ឈូក ចំនួន ០៦ដប ស្មេី ៣លីត្រ

-ម្សៅ ស៊ុប Knore ចំនួន ១០៩កញ្ចប់ ស្មេី ០.៤៣៦គីឡូ ក្រាម
-ភេសជ្ជៈ Samurai ចំនួន ១ដប ស្មេី ០.៤៨លីត្រ -ទឹកក្រូច Fanta ដប តូច ចំនួន ០១ ស្មើ ០.៣៥លីត្រ -នំប័រ Jack Jill ចំនួន ៩៤កញ្ចប់ ស្មេី ១.៤៤៧គីឡូ ក្រាម ។ឬសរុប ចំនួន ១៤.៣៦៣គីឡូ ក្រាម ៕ដោយ៖ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner