គណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុងលើពិធីសារអាស៊ាន ស្តីពី ការពង្រឹងយន្តការដោះស្រាយវិវាទ (មានវីដេអូ)

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានសម្រេចអនុម័តទាំងស្រុងលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។

ឯកឧត្តម ផៃ ស៉ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ មានខ្លឹមសារសង្ខេបដូចខាងក្រោម៖ គោលបំណងពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទឆ្នាំ២០១៩នេះ មានគោលបំណងបង្កើនប្រសិទ្ធភាពយន្តការដោះស្រាយវិវាទក្នុងក្របខណ្ឌអាស៊ាន និងដាក់បញ្ចូលនូវបញ្ញត្តិស្តីពីនីតិវិធីពិសេសសម្រាប់រដ្ឋសមាជិកអភិវឌ្ឍតិចតួចផងដែរ។ ពិធីសារថ្មីនេះ មានសារៈសំខាន់ក្នុងការបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រដ្ឋសមាជិកអាស៊ាន ដើម្បីពង្រឹងដោះស្រាយវិវាទដែលមានពាក់ព័ន្ធនឹងរដ្ឋសមាជិកអភិវឌ្ឍតិចតួច។

ឯកឧត្តម ផៃ ស៉ីផាន បន្តថា អត្ថប្រយោជន៍៖ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ពីពិធីសារថ្មីនេះ ដូចខាងក្រោម៖

ទទួលបាននូវការអនុវត្តនីតិវិធីពិសេសសម្រាប់រដ្ឋសមាជិកអភិវឌ្ឍតិចតួច នៅពេលដោះស្រាយវិវាទដែលកើតឡើងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋសមាជិកផ្សេងទៀត ក្នុងក្របខណ្ឌអាស៊ាន ដោយប្រើប្រាស់កិច្ចព្រមព្រៀងគ្របដណ្ដប់ទាំងឡាយរបស់អាស៊ានដែលទទួលបានការផ្តល់សច្ចាប័នពីស្ថាប័ននីតិបញ្ញត្តិរួចហើយធ្វើជាមូលដ្ឋាន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner