ថៃមានមនុស្សស្លាប់ព្រោះកូវីដ ៤៤នាក់ទៀត ឆ្លងថ្មីជិត៩ពាន់នាក់
ក្រសួងសុខាភិបាលថៃបានប្រកាសនាព្រឹកថ្ងៃទី២៥ តុលានេះថា មានករណីវិជ្ជមានកូវីដ១៩ ចំនួន៨៦៧៥នាក់ទៀត និងស្លាប់មនុស្ស៤៤នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។
ក្រសួងបន្តថា ក្រៅពីនេះ ក៏មានអ្នកជំងឺជាសះស្បើយវិញ ជាង៩ពាន់នាក់ទៀតដែរ។
ថៃមានអ្នកកើតកូវីដ១៩ កើនដល់ ១,៨៥៩,១៥៧នាក់ហើយ ជាសះស្បើយវិញ ១,៧៤០,៣១៦នាក់ ស្លាប់វិញ កើនដល់ ១៨៧៩៩នាក់៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ