ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផលសម្រាប់ការប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ និងបង្កើតទំនាក់ទំនងថ្មី។ សូមព្យាយាមធ្វើយ៉ាងណាកុំឲ្យឃ្លាតឆ្ងាយពីក្រុម។ ចូលរួមពិភាក្សា ស្តាប់ការផ្តល់យោបល់ពីមនុស្សរួមក្រុមជាដើម។ ប្រហែលជាលោកអ្នកគួរតែត្រៀមខ្លួន រៀបចំកិច្ចការងារឲ្យបានល្អសម្រាប់ទៅថ្ងៃអនាគត ដើម្បិកាត់បន្ថយហានិភ័យដែលអាចនឹងកើតឡើងក្នុងពេលបន្ទាប់នេះ។ ដោយឡែក សូមព្យាយាមបង្កើតព្រឹត្តិការណ៍រីករាយ និងគំនិតសុទិដ្ឋិនិយមជានិច្ច។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការងារផ្នែកសិល្បៈជាពិសេសតែម្តង។ រាល់កិច្ចការងារទាំងឡាយនឹងដំណើរការទៅដោយរលូន ហើយផលរំខាននឹងមិនអាចធ្វើឲ្យប៉ះពាល់គោលដៅរបស់អ្នកបានទេ។ ប្រសិនបើលោកអ្នកងាចបើកការតាំងពិព័រណ៍ ការតាំងបង្ហាញផលិតផលច្នៃប្រឌិត ឬការបោះពុម្ពស្នាដៃនានាគឺជាការល្អប្រសើរ។ ដោយឡែក លោកអ្នកត្រូវបោះបង់ចោលរាល់គោលបំណងដែលចង់សម្រេចការងារក្នុងពេលតែមួយ។ ប្រការសំខាន់បំផុត គឺអ្នកគួរមានភាពច្បាស់លាស់នឹងការងារតែមួយដែលអ្នកកំពុងអនុវត្ត។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានគំនិតទស្សនៈយ៉ាងវិជ្ជមានបំផុត​ ដែលធ្វើឲ្យអ្នកអាចយកឈ្នះទឹកចិត្តមនុស្សទាំងឡាយដែលនៅជុំវិញខ្លួន។ ប្រសិនបើលោកអ្នកជាអ្នកគ្រប់គ្រង នោះនឹងអាចធ្វើឲ្យមនុស្សក្រោមបង្គាប់ជួយជ្រោមជ្រែងដល់ការងាររបស់អ្នកបានល្អ។ រាល់កិច្ចការដែលអ្នកធ្វើនឹងអាចទទួលបានជោគជ័យនៅចុងបញ្ចប់ទាំងអស់ ដូច្នេះសូមកុំមានការព្រួយបារម្ភ។ ស្របពេលជាមួយគ្នា សូមលោកអ្នកអត់ធ្មត់ រក្សាទឹកចិត្តកុំឲ្យរងឥទិ្ធពលពីខាងក្រៅ។​

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផលសម្រាប់ការទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្ម ឬការបញ្ចប់ប្រតិបត្តិការពាណិជ្ជកម្ម។ លោកអ្នកអាចនឹងទទួលបានផលចំណេញច្រើន ហើយព្រមទាំងមានការគាំទ្រខ្ពស់ចំពោះការងារ និងគោលគំនិតពីសំណាក់មនុស្សក្នុងក្រុមជាមួយគ្នាផងដែរ។  ប្រសិនបើជាលោកអ្នកធ្វើអាជីវកម្មផ្នែកចលន និងអចលនទ្រព្យ ឃើញផលផលចំណេញកើនឡើងទ្វេរដង។ ដោយឡែក សូមកុំបដិសេធការផ្តល់ជូននានា។ បន្ថែមពីនេះ ការធ្វើដំណើរបេសកកម្មការងារនឹងធ្វើឡើងនៅខែក្រោយ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្ត្រអាជីពសម្រាប់ឆ្នាំវក សន្យាថានឹងអនុវត្តផែនការការងារទាំងអស់ប្រកបដោយភាពជោគជ័យ។ ទោះបីជាយ៉ាងណាក៏ដោយ សូមកុំសម្រាកមុនម៉ោង ការចំណាយពេលវេលាឥតប្រយោជន៍ត្រូវជៀសវាង ហើយក៏មិនគួររំពឹងរងចាំជំនួយផងដែរ។ ថ្ងៃនេះប្រសិនបើលោកអ្នកមានលទ្ធភាពធ្វើការជាក្រុម នោះល្អមានកំរិតកាន់តែខ្ពស់។ ចំពោះការទំនាក់ទំនងជាមួយថ្នាក់លើ គួរតែរឹងបន្តឹងជាងមុន អាស្រ័យដោយលោកអ្នកត្រូវការជាចាំបាច់នូវការទទួលស្គាល់។ ផ្ទុយទៅវិញ សូមលោកអ្នកពិនិត្យតាមដានសុខភាព ក្រែងមានភាពសកម្មប្រព័ទ្ធរំលាយអាហារ។​

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ពេលវេលានេះមានអំណោយផលសម្រាប់ការងារផ្នែកសិល្បៈ។ រាល់ាការងារទាំងអស់នឹងអាចទទួលបានភាពជោគជ័យ ដូច្នេះអ្នកអាចដាក់ចេញកាលវិភាគសម្រាប់ការតាំងពិព័រណ៍ ការធ្វើបទបង្ហាញសមិទ្ធផលនានា។ ហោរាណែនាំឲ្យលោកអ្នកយកចិត្តទុកដាក់រាល់ឳកាសការងារទាំងឡាយ ដើម្បីឲ្យលោកអ្នកមានលទ្ធភាពអភិវឌ្ឍន៍ការងារឲ្យកាន់តែប្រសើរជាងមុន។ ក្នុងដំណាក់កាលខ្លះ អ្នកអាចនឹងមានអារម្មណ៍ខកចិត្តជាមួយនឹងការងារ ឬការសុបិន្តសម្រាប់មុខតំណែងធំ ប៉ុន្តែសូមកុំមានភាពស្មុគ្រស្មាញអ្វីៗពិតជាអាចសម្រេចបានតាមបំណង។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះសូមបដិសេធការរិះគន់ខ្លួនឯង។ អ្នកអាចដោះស្រាយបញ្ហារឹងស្ទះបានយ៉ាងងាយស្រួល ប្រសិនបើអ្នកបញ្ចប់គំនិតយាយី ឬសង្ស័យចំពោះចំណេះជំនាញ​ និងបទពិសោធន៍របស់ខ្លួន។ ជាទូទៅលោកអ្នកទទួលបានគំនិតច្នៃប្រឌិតច្រើន ដែលអាចធ្វើឲ្យអ្នកអាចទាមទារការយកចិត្តទុកដាក់ពីមនុស្សនៅជុំវិញខ្លួន។ ក្រៅពីនេះ សូមសំឡឹងមើលការងារ ឬផែនការអនុវត្តដែលអ្នកបានស្គាល់ ឬធ្លាប់ធ្វើពីមុន ពីព្រោះបទពិសោធន៍ទាំងនេះនឹងអាចជួយដោះស្រាយបញ្ហាបាន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាសីការងារថ្ងៃនេះមិនទាន់អាចធានានូវភាពអសកម្ម ក៏ដូចជាបញ្ហាដែលនឹងអាចកើតឡើងបាននៅឡើយ ដូច្នេះសូមពិនិត្យតាមដានរាល់ភាពប្រែប្រួល ដើម្បីឲ្យលោកអ្នកអាចសម្រប និងឆ្លើយតបបានល្អ។ ដោយឡែក រាល់កិច្ចការងារដែលអ្នកកំពុងអនុវត្តគឺមានដំណើរការល្អប្រសើរ។​ ការបណ្តាក់ទុន ការបង្កើតរបរថ្មី ឬការផ្លាស់ប្តូរការងារគឺធ្វើទៅបានដោយមិនជំទាស់ទេ។ ប្រការចាំបាច់ គឺសូមលោកអ្នកចាប់ផ្តើមអនុវត្តការងារពីព្រឹក និងធ្វើយ៉ាងណារៀបចំឲ្យមានសណ្តាប់ធ្នាប់។ 

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អជាមធ្យម។ លោកអ្នកជាអាជីវករ អាចមានលទ្ធភាពពេញលេញដើម្បីទទួលបានផលចំណេញច្រើន ប៉ុន្តែហោរាសូមព្រមានចំពោះភាពជាប់គាំងក្នុងការងារ​ដែលជាហេតុការណ៍បណ្តោះអាសន្ន អាស្រ័យហេតុនេះ សូមលោកអ្នកត្រៀមខ្លួនដើម្បីទប់ស្កាត់ភាពមិនប្រក្រតីនេះ។ ចំពោះលោកអ្នកជាបុគ្គលិករដ្ឋ និងឯកជន ក្នុងអនាគតយ៉ាងខ្លីនឹងអាចទទួលបានការងារច្រើន ដែលការងារទាំងនោះសុទ្ធតែមានផ្លៃផ្កាយ៉ាងប្រសើរ។ សូមចងចាំថា លោកអ្នកអាចនឹងយកឈ្នះឧបសក្គបាន ប្រសិនបើអ្នកផ្តោតការយកចិត្តទុកដាក់លើករណីនោះ។ 

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។​ រាល់កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានភាពចម្រើនលូតលាស់ណាស់។ លោកអ្នកអាចធ្វើការសម្រេចចិត្តលើការងារធំតូច ការផ្លាស់ប្តូរទីកន្លែងការងារ ឬការបោះទុនថ្មីៗផងដែរ។ ពិសេសមនុស្សដែលនៅក្នុងរង្វង់ការងារជាមួយគ្នាជួយជ្រោមជ្រែងទំនុកបម្រុងដោយមិនមានមន្ទិល។ ផ្ទុយទៅវិញ លោកអ្នកមិនគួរសម្រេចចិត្តធ្វើដំណើរផ្លូវឆ្ងាយនៅពេលនេះនោះទេ ពីព្រោះមានក្រែងមានគ្រោះកាច។ ប្រសិនបើអ្នកមិនឃើញមានលទ្ធផលនៅពេលព្រឹក គឺកុំទាន់បាកទឹកចិត្ត ពីព្រោះនៅពេលល្ងាចអ្នកនឹងអាចទទួលបានផលប្រសើរតបស្នងជាមិនខាន។ 

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះលោកអ្នកគួរធ្វើទំនាក់ទំនងឲ្យបានច្រើនជាមួយមិត្តរួមការងារ។ ការចែករំលែកបទពិសោធន៍មានទំនោរវិជ្ជមាន ដូច្នេះសូមកុំឲ្យខកខានឳកាសយល់ដឹងពីបញ្ហានានារបស់ការងារ។ ប្រការចំបាច់ សូមលោកអ្នកកុំភ្ជាប់សារសំខាន់ទៅនឹងការងារ ឬកំហុសតូចតាចពីអតីតកាល។ ប្រាកដណាស់ថា លោកអ្នកស្ថិតនៅក្នុងផ្លូវដែលត្រឹមត្រូវ បើទោះបីជាអ្នកត្រូវចំណាយកំលាងច្រើនបន្តិចក្តី។ ប្រសិនបើលោកអ្នកមានអារម្មណ៍ហត់នឿយសូមសម្រាក។ បន្ថែមពីនេះ សូមយកចិត្តទុកដាក់នឹងការទទួលខុសត្រូវរបស់ខ្លួន​ ហើយគួរមានការអនុគ្រោះឲ្យបានច្រើន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាណែនាំមិនឲ្យលោកអ្នករស់នៅក្នុងស្ថានភាពអវិជ្ជមាន។​ ប្រសិនបើអ្នកកំពុងជួបបញ្ហា ការមិនពេញចិត្តក្នុងវិជ្ជាជីវៈ គឺសូមស្វែងរកវិធីកែលម្អការងារ ឬវិធីសាស្រ្តដែលអ្នកកំពុងអនុវត្ត។ ព្យាយាមចំណាយពេលវេលាឲ្យបានត្រឹមត្រូវ បង្កើតទំហំការងារឲ្យបានទូលាយប្រកបដោយាការទទួលខុសត្រូវ។ ដោយឡែក លោកអ្នកប្រហែលជាពិបាកក្នុងការគេចវេសពីការឈ្នានីស ការរិះគន់ជាដើម ពីមនុស្សនៅក្បែរខ្លួន ប៉ុន្តែទោះបីជាយ៉ាងនេះក្តីវាគ្មានហេតុផលឲ្យអ្នកចំណាយពេលតបតនោះទេ។ សូមរស់នៅដោយភាពស្ងប់ស្ងាត់ ហើយផ្តោតលើការងាររបស់ខ្លួន។

ចំណាំ៖

ឆ្នាំទាំង៦ ជូត ខាល ថោះ មមី​ វក ចរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងសម្រេចរាល់ការប៉ងប្រាថ្នាទាំងឡាយ។ ទ្រព្យសម្បតិ្ត ភាពសុខសាន្ត ការយកជួយជ្រោមជ្រែងនឹងកើតឡើងស្របពេលជាមួយគ្នា។

ឆ្នាំទាំង៥ ឆ្លូវ ម្សាញ់ មមែ រកា កុរ រាសីល្អមធ្យម។

ឆ្នាំរោង រាសីស្រុតចុះ។​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner