សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំអាស៊ានទាំងអស់ស្វាគមន៍វត្តមានប្រធានាធិបតីអាមេរិក ចូ បៃដិន (Video Inside)
កម្ពុជានិងបណ្តាប្រទេសអាស៊ាន បានរួមគ្នាថ្លែងស្វាគមន៍ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូបៃដិនដែល បង្ហាញវត្តមានរបស់ខ្លួនក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិកតាមប្រព័ន្ធវីដេអូអនឡាញ។
ប្រធានាធិបតីអាមេរិក បានថ្លែងក្នុងកិច្ចប្រជុំកំពូលកាលពីយប់ថ្ងៃទី២៦តុលាវាយតម្លៃខ្ពស់នូវភាពជាដៃគូរវាងសហរដ្ឋអាមេរិកនិងអាស៊ាននិងលោកបញ្ជាក់ថានាអនាគតលោករំពឹងរកការចូលរួមកិច្ចប្រជុំកំពូលដូចគ្នានេះ តាមរយៈការចួលរួម ដោយផ្ទាល់តែម្តងដោយមិនចាំបាច់ធ្វើតាមប្រព័ន្ធអនឡាញនោះឡើយ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបាន ថ្លែងក្នុងឳកាសនោះថ្លែងអំណរគុណសហរដ្ឋអាមេរិកចំពោះអំណោយវ៉ាក់សាំង, សម្ភារៈបរិក្ខាពេទ្យប្រឆាំងកូវីដ ១៩និងហិរញ្ញប្បទានឥតសំណងថែមទៀតចំពោះកម្ពុជា៕