បច្ចុប្បន្នភាពគម្រោងមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ
អត្ថបទដោយ៖
AMS OneMinute
មន្ទីពេទ្យមួយនេះត្រូវបានសាងសង់ ក្នុងទឹកប្រាក់សរុបចំនួន ៥០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។
មានសមត្ថភាពផ្ទុកគ្រែអ្នកជម្ងឺចំនួន ៣០០គ្រែ ដោយមានផ្នែកសំខាន់ៗដូចជា ផ្នែកជម្ងឺទូទៅ ជម្ងឺកុមារ ជម្ងឺឆ្លង ផ្នែកICU ផ្នែកសង្រ្គោះបន្ទាន់ ផ្នែកវះកាត់ ផ្នែករោគស្រ្តី ផ្នែករូបភាពវេជ្ជសាស្រ្ត និងEndoscopy ផ្នែកសម្រាលកូន មន្ទីពិសោធន៍ ឱសថស្ថាន បន្ទប់សម្លាប់មេរោគ ផ្នែកប្រព័ន្ធព័ត៌មាន និងបច្ចេកទេសវេជ្ជសាស្ត្រ បន្ទប់ផលិតអុកសុីសែន សាលដាក់សព និងផ្នែកផ្សេងៗទៀត។
មន្ទីពេទ្យនឹងបម្រើដល់វិស័យសុខាភិបាលនៅក្នុងខេត្តត្បូងឃ្មុំ ក្រចេះ សឹ្ទងត្រែង រតនៈគិរី និងមណ្ឌលគិរី។