ការចូលរួមគាំទសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គម ជាតិនៅកម្ពុជា

រតនគិរី ៖ ខាងលើនេះជាប្រធានបទ ដែលបានលើកឡើងក្នុងពិធីអបអរសាទរទិវាមនុស្សចាស់អន្តរជាតិ និងមនុស្សចាស់កម្ពុជា ០១ តុលា ឆ្នាំ២០២១ ដែលមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តរតនគិរី បានប្រារព្ធធ្វើឡើងនៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម យឹម ផែន អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ។

ថ្លែងទៅកាន់លោកតា លោកយាយ និង អុំ ពូមីង ប្រមាណជាង២០០នាក់ ដែលបានចូលរួមក្នុងទិវាដ៏មានអត្ថន័យនេះ
ឯកឧត្តម យឹម ផែន អភិបាលរងខេត្តរតនគិរី បានចាត់ទុកទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ គឺជាទិវាមួយសម្រាប់រំលឹកគុណមនុស្សចាស់ នៅទូទាំងសកលលោក និងសម្រាប់លើកកម្ពស់មនសិការទទួលខុសត្រូវរបស់យើងចំពោះមនុស្សចាស់ ក្នុងការចូលរួមកសាងសង្គមជាតិមួយដែលមានការ យកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពរបស់ប្រជាជនគ្រប់វ័យ ពិសេសមនុស្សវ័យចាស់ ។

ឯកឧត្តម យឹម ផែនបានធ្វើការអំពាវនាវឱ្យបន្តជួយឧបត្ថម្ភ គាំទ្រ និងចូលរួមវិភាគទានទាំងកំលាំងកាយ កំលាំងចិត្ត និងធនធានសំភារៈ ជួយដល់ជនចាស់ជរាជួបការលំបាក ក្នុងខេត្តរតនគិរីដើម្បីជាការតបស្នងសងគុណផង និងជួយអោយពួកគាត់ មានភាពកក់ក្ដៅក្នុងចិត្តមិនមានភាពឯកកោ ។

នៅក្នុងឱកាសនេះឯកឧត្តម យឹម ផែន និងគណៈអធិបតី បានអញ្ជើញចែកអំណោយជូនលោកយាយ លោកតា ដែលបានចូលរួមក្នុងម្នាក់ៗ ទទួលបាន មី ១កេស ឃីត ១កញ្ចប់ អាវយឺត ១ និងថវិកា ៣មុឺនរៀលផងដែរ ៕ ដោយ គតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner